ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី៨ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)​ ,និងប្រើប្រាស់ ៣ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៩៤,៨៦ក្រាម និង២៨កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១៥,៣៦ក្រាម,​ កេតាមីន (Ke) ស្មេីនិង​ ១៣៤,៣៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យក Wy ១៥,៣៦ក្រាម និង Ke ១៣៤,៣៤ក្រាម។

*២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់  និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២៣កញ្ចប់តូច។

*៤ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២៤,៧៣ក្រាម។

*៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ៥២,៧១ក្រាម។

*៦ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៩ក្រាម។

*៧ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ១០២,០៩ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១១,២៦ក្រាម។

*៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,២៨ក្រាម ៕

ដោយ ៖សហការី​


ចែករំលែក៖