ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ សេចក្តីបំភ្លឺព័ត៌មានស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃ​ទី០៩​ ខែឧសភា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ មានកិត្តិយស សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០០និង២៥នាទី មានគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូ ត្រង់ចំណុចនៅមុខរ៉ូហ្សាណា តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ 

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលេីនេះ​ មានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល២.១២៦០ អ្នកបើកបរឈ្មោះ វ៉ាន់ វីរុត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១AH.៣២៤៣ អ្នកបើកបរឈ្មោះ លឹម ពុទ្ធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបើកបរទិសដៅពីលិចបត់ឆ្វេងទៅជើង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ក្រោយមកភាគីទាំងសងខាងបានស្នើសុំសម្រុះសម្រួលបញ្ចប់សំណងរដ្ឋប្បវេណី ។ 

បច្ចុប្បន្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងឱ្យការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

ដោយ​៖ សហការី​


ចែករំលែក៖