ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកនូវចំណុច សំខាន់ៗ ចំនួន ១០ដូចខាងក្រោម : 

១- ការគោរពគ្នាទៅវិញទៅមក = គឺជាទម្លាប់និងជាប្រពៃណីយ៍របស់ជនជាតិនិមួយៗ អ្នកក្រៅគ្មានសិទ្ធិរិះគន់គេទេ?

២- ក្រុមឧទ្ទាមក្រៅច្បាប់មានទម្លាប់ចាញ់សួពូជ = ដោយសារពួកវាពូកែវាយប្រហារលើគេឯងដោយគ្មានមូលដ្ឋាន?

៣- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និយាយពីបេក្ខជន រ៉ុង ឈុន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ = មានន័យថាបក្សភ្លើងទៀននិងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ?

៤- ការចាប់បទល្មើសព្រៃឈើ = គឺគេចាប់អ្នកប្រព្រឹត្តជាក់ស្តែង។

៥- តាមផ្លូវច្បាប់គេប្រើឯកសារច្បាប់ដើម = គេមិនដែលយកឯកសារច្បាប់ថតចម្លងមកប្រើជាបានការទេលើកលែងតែច្បាប់ចម្លងមានបញ្ជាក់ប្រថាប់ត្រាពីសមត្ថកិច្ចរដ្ឋបាលត្រឹមត្រូវ?

៦- បេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន អាចមានសុពលភាពឬអត់ = អាស្រ័យលើតុលាការកំណត់ស្របតាមគោលការណ៍ច្បាប់?

៧- អស់ពីលើកតម្លៃ សេង ធារី មិនបានការ = ឥឡូវមកលើកតម្លៃ ចក់ សុភាពម្តង?

៨- ការផ្សាយថាមានអ្នកជិតស្និទនឹងថ្នាក់ដឹកនាំខ្មែរផលិតថ្នាំញៀននៅកាណាដាត្រូវចាប់ខ្លួន = ឥឡូវសាម៉ីខ្លួនគេចេញមកបំភ្លឺថាជាអ្នកជួលផ្ទះទេដែលមានបទល្មើសផលិតគ្រឿងញៀននៅកាណាដា ឯម្ចាស់ផ្ទះមិនពាក់ព័ន្ធទេ។  ម៉េចទៅវិទ្យុដែលថាមានក្រមសីលធម៌វិជ្ជាជីវៈមានផ្សាយកែតម្រូវព័ត៌មានឬទេ?

៩- វិទ្យុអាស៊ីសេរីខំយារដំបងវាយឆ្កែតែភ្លាត់ស្នៀតវាត់មកត្រូវក្បាលខ្លួនឯងបែកឈាម = នេះដោយសារខ្វះក្រមសីលធម៌វិជ្ជាជីវៈសាព័ត៌មាន ចង់មួលបង្កាច់គេ?

១០- ការក្រាបសំពះអ្នកណាដែលគេគោរពស្រឡាញ់គឺជារឿងនិងជាសិទ្ធិផ្ទាល់ខ្លួនរបស់គេ = អ្នកក្រៅគ្មានសិទ្ធិជ្រៀតជ្រែកឡើយ? ៕

ដោយ ៖ សហការី


ចែករំលែក៖