ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ក្មួយស្រី ប៊ូ សំណាង បានមកទទួលថវិកាលើកទឹកចិត្តពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងពីសប្បុរសជនដែលបានផ្តល់ការលើកទឹកចិត្តដល់ក្មួយ ។ នេះបើយោងតាម (រូបភាពយកពីហ្វេសប៊ុក លោក Kem Gunawadh) រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។
តាមរយៈ លោក Kem Gunawadh) រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោកថ្លែងថា៖ ពិេសសជាមហស្ចារ្យម្ល៉េះទេ កុលធីតាខ្មែរ « កញ្ញា ប៊ូ សំណាង» គឺរូបអ្នកបានយកឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងសាសន៍ជាតិនានាដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ។ ខ្ញុំសូមកោតសរសើរនិងជូនពរក្មួយស្រីមានជោគជ័យក្នុងជីវិត ។ នាងរត់ចម្ងាយ ៥០០០ម៉ែត្រ ទាំងភ្លៀងកំពុងធ្លាក់ខ្លាំង មានផ្គរ ខ្យល់កន្ត្រាក់ ទាក់ទាញអារម្មណ៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ផ្តិតយករូបនាង ទាំងលើកទង់ជាតិ ដោយទឹកភ្នែកហូរស្រក់ សរបញ្ជាក់ថា៖ នាងស្រឡាញ់វីស័យកីឡា ប្រឹងយកជ័យជំនះជូនជាតិ ទីបំផុត ! កញ្ញា ប៊ូ សំណាង មិនបានមេដាយ តែនាងបានដល់គោលដៅ បានបេះដូងជនរួមជាតិ បេះដូងប្រទេសជិតខាង និងលើពិភពលោក។
តាមរយៈ លោក Kem Gunawadh) រដ្ឋលេខាធិការ ក្រសួងព័ត៌មាន មានសប្បុរសជនជាច្រើនជួយឧបត្ថម្ហដល់នាងរួមមាន ៖
-លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន ១លានរៀល
-លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ១លានរៀល
-លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុតិ្តធម៌ ២លានរៀល
-លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ១លានរៀល
-លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួង បរិស្ថាន ១លានរៀល
-លោក លឹម ជាវុត្ថា នាយកគ្រប់គ្រង ហ្វេ្រសយ៉ូវ FRESHNEWS ផ្តល់ថវិកា ១ លានរៀល
-លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកា ៥០ មុឺនរៀល
-លោក ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកា ១ លានរៀល ។ ក្នុងនោះ ឃើញ លោក ឧកញ៉ា ស្រី ចាន់ថន ជួយថវិកា ៥លានរៀល។
ពាក់ព័ន្ធនឹងការ តស៊ូ របស់ ក្មួយស្រី ប៊ូ សំណាង កីឡាការិនីអត្តពលិកកម្ពុជា ដែលបានស៊ូទ្រាំរត់ក្រោមតំណក់ភ្លៀង បានបង្ហូរទឹកភ្នែកពេលរត់សំរេចដល់គោលដៅទីក្នុងចម្ងាយ ៥ ០០០ ម៉ែត្រ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារយ៉ាងខ្លីថា៖ «កីឡា គឺលើសពីភាពឈ្នះ និងចាញ់»
កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។
ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ។
យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ ៕
ដោយ ៖ សិលា