ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ បងប្រុសបានចាកចេញពីប្អូនដោយគ្មានថ្ងៃត្រឡប់ ក្នុងពេលដែលប្អូននៅកំពុងបំពេញភារកិច្ចក្រៅប្រទេស!

ចែករំលែក៖

ភ្នំពេញ ៖ លោក គឹម សួងមុនី បងប្រុស លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បាន ទទួលមរណភាព នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ៨:៣០ នាទីព្រឹក ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។ 

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បាន បានបង្ហោះលើ facebook ផ្លូវការ របស់លោក ពីក្រៅប្រទេសយ៉ាងដូច្នេះថា, បងប្អូនបង្កើត៧នាក់ ពេលនេះនៅសល់តែ៦នាក់ទេ!

បងប្រុសបានចាកចេញពីប្អូនដោយគ្មានថ្ងៃត្រឡប់ ក្នុងពេលដែលប្អូននៅកំពុងបំពេញភារកិច្ចក្រៅប្រទេស!

សូមវិញ្ញាក្ខន្តបង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

សេចក្តីជូនដំណឹង

-លោកស្រី នេង សុគន្ធធារ៉ា ព្រមទាំងបុត្រ

-ឯកឧត្តម គឹម សីហា និងលោកជំទាវ រស់ ដានី ព្រមទាំងបុត្រ

-លោកស្រី គឹម សុធាវី និងលោក តូច សុភ័ណ ព្រមទាំងបុត្រ

-ឯកឧត្តម គឹម សុភា និងលោកជំទាវ ពត វុឌ្ឍារី ព្រមទាំងបុត្រ

-លោកជំទាវ គឹម សុគន្ធា និងឯកឧត្តម រឹម ណូវ៉ាន់នី ព្រមទាំងបុត្រ

-លោកស្រី គឹម មករា និងលោក ស៊ាន វិសិដ្ឋង៉ុយ ព្រមទាំងបុត្រ

-ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងលោកជំទាវ ជាម ច័ន្ទសុផារ៉ា ព្រមទាំងបុត្រ

មានទុក្ខជាទម្ងន់ដោយ លោក គឹម សួងមុនី ត្រូវជាស្វាមី ជាលោកឪពុក លោកឪពុកក្មេក ជាប្អូនប្រុស បងប្រុស ប្អូនថ្លៃ បងថ្លៃ លោកអ៊ំ និងជាលោកពូ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត បាន ទទួលមរណភាព នៅថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ៨:៣០ នាទីព្រឹក ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ ។

សពលោក គឹម សួងមុនី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃពុធ ទី១០ ខែឧសភា រហូតដល់ ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ នៅគេហដ្ឋានលេខ ៥ CEo ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ពិធីដង្ហែសព នឹងប្រព្រឹត្តទៅនៅថ្ងៃសុក ទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៤-៦ល្ងាច ទៅកាន់វត្តតាំងក្រសាំងខាងត្បូង រាជធានីភ្នំពេញ។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយជ្រាបជាព័ត៌មាន 

ដោយ ៖ សិលា


ចែករំលែក៖