ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មបុករថយន្តឡិចស៊ីសRX350 ពីក្រោយបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកថ្មមួយគ្រឿងបេីកបរលឿនមិនប្រយ័ត្នជ្រុលបុករថយន្តឡិចស៊ីស350មួយគ្រឿងពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាត​ ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចស្តុបទូតរុស្ស៊ី​ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេ​ បាសាក់​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសRX 350 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BR 3588 ធ្វេីដំណេីរតាមបណ្តោយផ្លូវសុធារស់ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ស្តុបស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿងពណ៌ខៀវ​ពាក់ស្លាកលេខភ្នំពេញ3B 7475 បេីកមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹង​ បណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖