ព័ត៌មានទាន់ហេតុការណ៍៖

ពូកែ​ណាស់រឿងមិនល្អដល់សង្គម! ក្មេងទំនើង២នាក់​ ជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ​ ចុងក្រោយ​ត្រូវ​នគរបាល​ខណ្ឌ​ទួលគោក​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់​ បន្ទាប់ពី​ពួកគេ​បានធ្វេី​សកម្មភាព​ជិះម៉ូតូបង្ហោះតាមដងផ្លូ​វ​ សាធារណៈបង្កភាពអាណាធិបតេយ្យក្នុងសង្គម កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    បេីតាមការ​បញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងថា​ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២​ និង៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០២នាក់ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្ករភាពអាណាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី ។

    លោកអធិការ​ខណ្ឌ​ បានបន្តថា​ ក្មេងទំនើងដែលឃាត់ខ្លួន៖

១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។

២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយជាម្ចាស់ម៉ូតូ) ។

   វត្ថុតាងចាប់យកមាន៖​ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2023 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913 ដែលមានលេខតួនិងលេខម៉ាស៊ីន: 0000617 ។

    បច្ចុប្បន្ន៖ ក្មេងទំនើងទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕

IMG_5571 IMG_5569

ដោយ​៖ ស​ តារា


ចែករំលែក៖