ព័ត៌មានទាន់ហេតុការណ៍៖

CAMSOC ៖ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទស៉ីហ្គេម

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣​ 

នារសៀលថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០២៣​នេះ​ បានចេញសេចក្តីជូនដំណឹងស្ដីពី កាប្តូរបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស។ 

ជាក់ស្ដែងយោងតាមសេចក្តីជូនដំណឹង លេខ ១៧៦/២៣ សជណ របស់គណះកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC- CAMAPGOC) ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានមកទទួលយកសំបុត្រនាពេលកន្ដឹង មក មេត្តាជ្រាបថា ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គណៈកម្មាធិការជាតិនឹងរៀបចំ ផ្តល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលបានចុះឈ្មោះកន្លងមក មេត្តាយកសំបុត សម្រាប់ពិធីបិទ ” (ដូចមានគំរូជូនភ្ជាប់ខាងក្រោម) មកប្ដូរយកបណ្ណចូលទស្សនាថ្មី ពីបញ្ជរប្តូរបណ្ណ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចº ទី១៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២៣០នាទី ដល់ ៥:៣០នាទីល្ងាច។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស មេត្តាជ្រាប ជាព័ត៌មាន៕

ខាងក្រោមនេះ​មានសេចក្ដីជូនដំណឹង​សម្រាប់ព័ត៌មានលម្អិត៖

ដោយ៖ សហការី


ចែករំលែក៖