ភ្នំពេញ ៖ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកពី អនុស្សាវរីយ៍ នាឡិកាដែលសម្តេចធ្លាប់ពាក់ តាំងពីឆ្នាំ ១៩៧០ ហើយដល់ឆ្នាំ១៩៨២ សម្តេចក៏កាដូ អោយសម្តេច ជា ស៊ីម ។
សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការថា, បានត្រឹមរូបថត!
សម្តេចតេជោ បានមានប្រសាសន៍ថា, ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរ ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។
សម្តេចតេជោ បន្តថា, ម្សឹលមុិញខ្ញុំបានទទួលពីបណ្តាញសង្គម នូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។
សម្តេចតេជោ បានរម្លឹកថា, នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។
សម្តេចបន្តថា, នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេច បោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។
ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកា នៅស្រុកមេមត់ដោយយកម៉ាកទីតូនី ដែលមានតម្លៃខ្ពស់ជា រហូតដល់៨៧០០រៀលលុយជំនាន់នោះ (មាសមួយដំឡឹងតម្លៃ៣២០០រៀល)។
សម្តេចបញ្ជាក់ថា, ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង ២ដំឡឹងមាស់នាពេលនោះ។
នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋក្រសួងការបរទេស១៩៧៩.១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស ១៩៨១.១៩៨២មុនពេលប្តូរនាឡិកានេះ ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២៕
ដោយ ៖ សិលា