ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើចោរកម្ម (លួចម៉ូតូ)កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៣០ កែងផ្លូវ១៣ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ដេវីត ហៅ រតនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនរងគ្រោះមានឈ្មោះ ស្រ៊ុន អុឹងគឹមលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦៧អឺ០ ផ្លូវលេខ១៤៨ ភូមិ០៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ភ្នំពេញ ។ រីឯវត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Scoopy ពណ៌ក្រហម (ត្រូវបានជនសង្ស័យយកទៅបិតស្គុតពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F.5090 ដែលមានលេខតួ 8128761 លេខ ម៉ាសុីន 8128761។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី ជនរងគ្រោះបានយកម៉ូតូទៅចតមុខផ្ទះ ដែលជាកន្លែងកេីតហេតុខាងលេី ដោយភ្លេចដកយកសោម៉ូតូ ពេលនោះជនសង្ស័យ ក៏បានធ្វេីសកម្មភាពជិះរត់គេចខ្លួនបាត់តែម្តង ទេីបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ បានធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង០០នាទី ស្រាប់តែឃេីញជនសង្ស័យកំពុងតែអង្គុយលើម៉ូតូ នៅចំណុចផ្លូវលេខ១៣០ កែងផ្លូវលេខ១៣ ក៏បានធ្វើការឃាត់ជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់ស្នាក់ការប៉ុស្តិ៍ ដេីម្បីធ្វើការសាកសួរ ក្រោយពីធ្វេីការសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ បាននឹងកំពុងកសាងនីតិវិធីបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ សំណាករកជំងឺកូវីដ-១៩ ជាលទ្ធផលពុំមានវិជ្ជមានកូវីដ-១៩ នឹងបានធ្វើតេស្តគ្រឿងញៀន រកសារធាតុញៀនជាលទ្ធផល គឺមានសារធាតុញៀនក្នុងទឹកនោម៕
ដោយ៖សហការី