ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

រថយន្តtoyota prius បើកបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតសង្ស័យស្រវឹងស្រា

ភ្នំពេញ៖  រថយន្តtoyota prius មួយគ្រឿងបោះពួយយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសង្ស័យស្រវឹងស្រា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ង២២និ៣៦នាទីយប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាស៧មករា ខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូម្នាក់ឯងបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបោកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចជួយអន្តរាគមន៍វាស់វែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ត្រង់ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង ៦នាក់២ទីតាំងក្នុងស្រុកសំរោងទងនិងស្រុកគងពិសី

  ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការណែនាំពីសំណាក់លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ... Read More »

សមត្ថកិច្ចបង្ក្រាបករណីផ្តល់ទីតាំងដើម្បីប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់

ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា កាលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ សមត្ថកិច្ចបង្ក្រាបករណីផ្តល់ទីតាំងដើម្បីប្រើប្រាស់ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។  ប្រភពបានឱ្យដឹងថា ... Read More »

អគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ១២,០០០ដុល្លារ នៅស្រុកបាទី

  ខេត្តតាកែវ៖ នៅវេលាម៉ោង ១១៖០៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែង ស្ថិតនៅក្នុង ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ... Read More »

ចោរថ្លើមធំហ៊ានលួចម៉ូតូមន្ត្រីនគរបាលនៅនឹងប៉ុស្តិ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់

  ខេត្តកណ្តាល÷មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី២៦ខែសីហានេះថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបជនសង្ស័យពីរនាក់ករណីលួចម៉ូតូ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២៦ នៅវេលាម៉ោង ០៦÷៤៥ នាទី ភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ... Read More »

នគរបាលខេត្តឧត្តរមានជ័យ ចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)មួយទីតាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់

ខេត្តឧត្ដរមានជ័យ ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងតាមបទបញ្ជារបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ‎នៅថ្ងៃទី២៥ ... Read More »

នគរបាលស្រុកថ្មគោល បង្រ្កាបមុខសញ្ញា៤ នាក់ ក្នុង ០២ករណីផ្សេងគ្នា ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង ៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦  កម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយ លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ... Read More »

ឆេះរោងដាក់ឡានមួយកន្លែងផ្អើលសមត្ថកិច្ចខេត្តកំពង់ចាមទាំងយប់

ខេត្តកំពង់ចាម÷ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអំំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ (ឆេះរោងដាក់សម្ភារៈឡាន) ស្ថិតនៅចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ... Read More »

រថយន្តRang rover បុកពីក្រោយរថយន្តBYD រុញទៅបុកកិនពីលើម៉ូតូ១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកRang rover មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកពីក្រោយរថយន្តBYD រុញទៅបុកកិនពីលើម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង58P ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តម៉ាក BYDមួយគ្រឿងពាក់ផ្លាកលេខ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បញ្ជាក់​អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកអភិក្រម«ស្ងាត់តែមិនស្ងៀម»

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះថា៖​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជន សង្ស័យលួចកាត់ម៉ាស៊ីនត្រជាក់ម្នាក់ទៅសាលាដំបូង

    ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា  សមត្ថកិច្ចបន្តថាៈកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ... Read More »

នគរបាលស្រុកចិត្តបូរីឃាត់ខ្លួនជនសង្ស័យ២នាក់បង ប្អូនបង្កើតពាក់ព័ន្ធករណីអំពើលួចទូរស័ព្ទដៃ២គ្រឿង

  ខេត្តក្រចេះ៖ នគរបាលស្រុកចិត្តបុរីបានឲ្យដឹងនៅថ្ងៃទី ២៥ខែសីហានេះថា ជនសង្ស័យ២នាក់ជាបងប្អូនបង្កើត ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ នគរបាលប្រាប់ថា ​ជនសង្ស័យទី១ ... Read More »

កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ

  ខេត្តស្វាយរៀង:កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ ៦ទីតាំងក្នុងក្រុងបាវិត រកឃើញជនបរទេសសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) ១៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ។ យោងតាមសមត្ថកិច្ច បានអោយដឹងថា ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ... Read More »

ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់ និងម្នាក់របួសធ្ងន់

  ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ខណៈ ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន រេចង្កូតបុករបាំងថ្មពុះចែកផ្លូវ កាលពីវេលាម៉ោង ២ និង១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ ... Read More »

ឃាត់ខ្លួនមនុស្សជិត ១៣០នាក់បញ្ជូនទៅតុលាការ៖ ឈ្វេងយល់ពីទោសទណ្ឌនៃបទល្មើសក្មេងទំនើង និងល្បែងស៊ីសង!

  ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មានក្មេងទំនើង និងជនងប់ល្បែង ជិត១៣០នាក់ ត្រូវបានត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។  ក្នុងចំណោមករណីសរុប ករណីក្មេងទំនើងមាន២៧ករណី ... Read More »

អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិច (VAPE)ម្នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

  ខេត្តបាត់ដំបង÷កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នៅវេលាម៉ោង ២០:៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ ... Read More »

អាជ្ញាធរស្រុកខ្សាច់កណ្តាលបង្ក្រាប៩នាក់លើក្មេងទំនើង «NYK» បន្ទាប់ពីធ្វើសកម្មភាពបង្កអសន្តិសុខក្នុងមូលដ្ឋាន

  ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះប្រតិបត្តិការទាំងយប់រហូតឈានដល់ការឃាត់ ខ្លួនក្រុមក្មេងទំនើង ចំនួន ៩នាក់ នៃក្រុមដែលមាន ឈ្មោះថា «NYK» នៅក្នុងភូមិសាស្ត្រឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ ពាក់ព័ន្ធនឹងប្រតិបត្តិការនេះ លោក ចេង ... Read More »

មុខសញ្ញាលួចខ្សែភ្លើងយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលស្រុករតនមណ្ឌលស្រាវជ្រាវបង្រ្កាបបាន

  ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ ២០២៦ ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ផាន់ ឡុង ... Read More »

បុរសម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀរទឹក១មករា សមត្ថកិច្ចរកសពឃើញហើយប្រគល់ជូនក្រុមគ្រួសារ

កំពង់ធំ៖ បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈចុះលេងទឹកនៅចំណុចទំនប់បង្ហៀរទឹក១មករា ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ និងសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ រាវរកសពរហូតរកឃើញ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំង លួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង ឃាត់ខ្លួន៤នាក់

  ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងម៉ាឡេស៊ីចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន បន្ទាប់ពីសមត្ថកិច្ច ចម្រុះខណ្ឌឫស្សីកែវ ចុះបង្ក្រាប ទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។   លោកជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ... Read More »

បុរសវ័យ ៦១ឆ្នាំរងរបួសធ្ងន់ បន្ទាប់ពីជ្រូកព្រៃវាយប្រហារ ខណៈចូលទៅមើលឆ្កែកំពុងប្រយុទ្ធ

  ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជ្រូកព្រៃមួយក្បាលវាយប្រហារ ខណៈរូបគាត់ដើរទៅមើលឆ្កែរបស់ខ្លួន ដែលកំពុងព្រុស និងប្រយុទ្ធជាមួយជ្រូកព្រៃនៅក្នុងចម្ការ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃម្សិលមិញ ស្ថិតនៅចំណុចក្តាររអិល ក្រសាំងព្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ... Read More »

អាវុធហត្ថបញ្ជូនជនសង្ស័យគ្រឿង ញៀនចំនួន៣០នាក់ទៅសាលាដំបូង

  ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕   សមត្ថកិច្ចបន្តថាៈអនុវត្តនូវបទបញ្ជាយ៉ាងខ្ជាប់ខ្ជូនរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ... Read More »

ឃាត់ខ្លួនមុខសញ្ញា០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នឹងមានដីកាបង្គាប់ឱ្យចាប់ខ្លួននៅស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ សាវ សុភក្តី  អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦   ... Read More »

សាកសពក្មេងប្រុស សួន ដូណា ត្រូវបានរកឃើញហើយ ក្រោយបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅតំបន់កោះប្រាក់

ខេត្តកណ្ដាល៖ សាកសពក្មេងប្រុសឈ្មោះ សួន ដូណា ភេទប្រុស អាយុ ១៣ឆ្នាំ ដែលបានបាត់ខ្លួនក្នុងចំណោមក្មេងប្រុស ៣នាក់ ក្នុងករណីលិចទូកនៅតំបន់កោះប្រាក់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋប្រទះឃើញហើយ នៅថ្ងៃចន្ទ ទី២៤ ... Read More »

រថយន្ត​ PRIUS បើកបុកម៉ូតូ SCOOPYចតចោលនៅមុខផ្ទះរងការខូចខាតស្ទើទាំងស្រុង រួចសង3500$

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងបើកក្នុងល្បឿនលឿនក៏រ៉េចង្កូតជ្រុលទៅបុកម៉ូតូHONG DA SCOOPYចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក toyota ... Read More »

ជនសង្ស័យម្នាក់លួចទូរស័ព្ទពីស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ iPhone 17 Pro Max មួយគ្រឿងពីស្ត្រីម្នាក់ ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤និង១៥ទាបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ២៥៥ ... Read More »

ឃាត់ខ្លួនមេកត់ឆ្នោតវៀតណាមម្នាក់ចាប់យកវត្ថុតាងមួយចំនួន

ឧត្ដរមានជ័យ ÷ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជន សង្ស័យគ្រឿងញៀនចំនួន១០នាក់ទៅសាលាដំបូង

    ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕   សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ... Read More »

ជនសង្ស័យក្មេងទំនេីង៧នាក់ដេញកាប់មន្ត្រីយោធាត្រូវកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

    ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ... Read More »