ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

ថ្ងៃនេះ​! ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកចុះបន្តិចវិញបន្ទាប់ឡើងអស់ជាច្រើនថ្ងៃ

ខេត្ត​កំពង់ចាម​៖​ យោងតាម​របាយការណ៍​ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម​ បានឱ្យដឹងថា​ នៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះវិញបន្តិច វិញបន្ទាប់ឡើងអស់ជាច្រើនថ្ងៃ។  បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ... Read More »

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖​ ឆ្លើយតបការប្រតិដ្ឋព័ត៌មាន ដើម្បីតែអុចអាល និងលាបពណ៌

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាអង្គភាពជំនាញ ក្នុងការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណបុគ្គល និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ កន្លងមក ដើម្បីពង្រឹងការគ្រប់គ្រង និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ថ្នាក់ដឹកនាំ និងក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទៅចូលរួមក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧

ភ្នំពេញ ៖ ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ... Read More »

នៅថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%

  ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ ភ្នំក្រវាញ ... Read More »

ស្វែងយល់ អំពី ជំងី គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!

  ភ្នំពេញ ៖  ជំងី គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”! – ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ។ ... Read More »

Breaking News ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ ... Read More »

Manny Pacquiao បានត្រឹមស្មើជាមួយ Mario Barrios ក្នុង​ការ​វិល​មក​កាន់​ពាន​រង្វាន់​ពិភពលោកវិញ

  ស្តេចប្រដាល់របស់ប្រទេសហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់ជើងឯក WBC welterweight ពីកីឡាករ Mario Barrios នៅ Las Vegasបានឡើយ។ កីឡាករBarrios វ័យ ... Read More »

អភិបាល​ខេត្ត​កំពង់​ចាម៖​ ស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាក្នុងយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ កិច្ចប្រជុំមាន ... Read More »

ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសខេត្តព្រះវិហារ និងទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥

  ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក ... Read More »

សហរដ្ឋអាមេរិកពន្លឿនការពង្រីកកសាងជំរុំឃុំឃាំងជនអន្តោប្រវេសន៍ ហើយគ្រោងនឹងពង្រីកចំនួនគ្រែដល់ ១សែន នៅចុងឆ្នាំ២០២៥

  អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ... Read More »

លោក Li Qiang នាយករដ្ឋមន្រ្តីចិនសង្កត់ធ្ងន់ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តXizangថា អនុវត្តគម្រោងជាតិសំខាន់ៗប្រកបដោយគុណភាពខ្ពស់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បី ជំរុញ សុខុមាលភាពរបស់ប្រជាជននៃគ្រប់ជនជាតិ

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ជាថ្មីថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ

  ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៥ បានបង្ហោះសារបញ្ជាក់ជាថ្មីឱ្យដឹងថា លោក ថាក់ស៊ីន បានប្រមាថព្រះមហាក្សត្រថៃយ៉ាងធ្ងន់ធ្ងរ ហើយព្រមទាំងបានស្នើសុំយោបល់សម្ដេចតេជោ ពាក់ព័ន្ធនឹងការបង្កើតគណបក្សភឿថៃផងដែរ។ ... Read More »

ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” ប្រជាពលរដ្ឋខ្មែរជាង ១០០០នាក់ ទស្សនាប្រាសាទតាមាន់ធំនៅថ្ងៃអាទិត្យនេះ

  ប្រាសាទតាមាន់ធំ៖ ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” នាព្រឹកថ្ងៃអាទិត្យ ទី ២០ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនសរុប ១០៤០នាក់ បានមកទស្សនាប្រាសាទតាមាន់ធំ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ។  ប្រជាពលរដ្ឋខ្មែរដែលមកទស្សនានេះ ... Read More »

កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា​ អតីតយុទ្ធជន​ និងនិវត្តជន​ សុទ្ធតែជាអ្នកជួយជាតិ និងស្ថាបនាជាតិ​រហូតមកទល់បច្ចុប្បន្ន

  ខេត្តបន្ទាយមានជ័យ÷ព្រឹកថ្ងៃទី២០ខែកក្កដា​ ឆ្នាំ ២០២៥​ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញក្នុងពិធី សម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៣​ នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែ​កក្កដា​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៣​ នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

កិច្ចប្រតិបត្តិការបង្រ្កាបក្មេងទំនើង ករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសបំពងសំឡេងខ្លាំងៗរំខានអ្នកដ៏ទៃ

ខេត្តកំពង់ចាម÷នាយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៅចំណុចភូមិបឹងកុកទី៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានប្រទះឃើញក្មេងចំនួន ០១នាក់ កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងខ្លាំងៗធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ ។ ... Read More »

សម្តេចតេជោ ៖ ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា នេះបានបង្ហោះថា ៖ ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ... Read More »

ពួកជ្រុលនិយមថៃ ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតខ្មែរប្រចាំបាងកក តវ៉ារឿងដែលទាហានរបស់ខ្លួនជាន់មីនដាច់ជើង និងរបួសនៅព្រំដែន

ប្រទេសថៃ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពួកជ្រុលនិយមថៃ ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតខ្មែរប្រចាំបាងកក តវ៉ារឿងដែលទាហានរបស់ខ្លួនជាន់មីនដាច់ជើង និងរបួសនៅព្រំដែន។  សង្គមថៃយូរៗឡប់ទាំងទាហាន និងពួកជ្រុលនិយម។ សូម្បីតែមីនក្នុងដីខ្លួនឯង ដើរជាន់មីនដាច់ជើងខ្លួនឯង បែរជាបន្ទោសកម្ពុជា។ ... Read More »

ក្រឡាប់លិចទូកទេសចរវៀតណាមកើនឡើងដល់៣៧នាក់ ខណៈ១១នាក់កំពុងជួយសង្គ្រោះបន្ត

ប្រទេសវៀតណាម ៖ បើតាមការចុះផ្សាយរបស់កាសែត VNExpress  បានឱ្យដឹងថា ៖ ក្រុមអ្នកជួយសង្គ្រោះរបស់វៀតណាម នៅព្រឹកថ្ងៃទី ២០កក្កដានេះ បានរកឃើញសាកសពអ្នកទេសចរចំនួន៣នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការក្រឡាប់លិចទូកទេសចរវៀតណាមកើនឡើងដល់៣៧នាក់ ខណៈ១១នាក់កំពុងជួយសង្គ្រោះ។ បើតាម VNExpress អ្នកដំណើរលើទូកនេះ ភាគច្រើនជាទេសចរវៀតណាម ... Read More »

ខ្សែប្រយុទ្ធជប៉ុន Yamada ចូលរួមជាមួយ Celtic ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ

  ខ្សែប្រយុទ្ធជប៉ុន Shin Yamada បានចូលរួមជាមួយ Celticរបស់ស្កុតឡេន ដោយចាកចេញពីក្រុម Kawasaki Frontale ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ។  កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ... Read More »

Cole Palmer និងមិត្តស្រី Connie Graceផ្តាច់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគួរឱ្យភ្ញាក់ផ្អើល

  តារាបាល់ទាត់របស់អង់គ្លេស Cole Palmer និងមិត្តស្រី Connie Grace បានបង្កើតឱ្យមានពាក្យចចាមអារ៉ាមថាបានបែកគ្នាដោយពួកគេបាន ផ្តាច់ទំនាក់ទំនងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ។ តារាឆ្នើមរបស់តោខៀវ Chelsea និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម Connie ... Read More »

ឈ្វេងយល់ពីស្នាដៃលេចធ្លោដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សម្រេចបានក្នុងខែមិថុនា!

ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ជាអគ្គនាយកដ្ឋានថ្មី បង្កើតឡើងនាដើមនីតិកាលទី៧ នៃរដ្ឋសភា តាមអនុក្រឹត្យ លេខ ២៧៩អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ចាប់តាំងពីពេលបង្កើត ... Read More »

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពកូនរដូវប្រាំង ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥

  ភ្នំពេញ​៖​ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ស្ថានភាពភ្លៀងធ្លាក់នឹងមានបរិមាណថយចុះ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ ... Read More »

សម្ដេចធិបតី​៖​ ខ្មែរសាមគ្គី​ ខ្មែរខ្លាំង​ ខ្មែរតែមួយ​ ក្រោមទង់ជាតិតែមួុយ​ គោលបំណងតែមួយ​ គឺការពារជាតិ​ ការពារបូរណភាពទឹកដី​ ទោះក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ សំឡេងតែមួយ​ ទឹកចិត្តតែមួយ​ ឆន្ទ:តែមួយមហាសាមគ្គីផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល​ ពិសេសវីរកងទ័ពជួរមុខ។  ខ្មែរសាមគ្គី​ ខ្មែរខ្លាំង​ ... Read More »

នៅថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃនេះ ! តាមបណ្តាខេត្តខ្លះ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ ... Read More »

Usyk ផ្តួល Dubois ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​ប្រាំ ឈ្នះខ្សែក្រវាត់ជើងឯកទម្ងន់ធ្ងន់ពិភពលោក

កីឡាករវ័យ38ឆ្នាំ Oleksandr Usyk បានផ្តួលកីឡាករវ័យ27ឆ្នាំ Briton Daniel Dubois ក្នុងទឹកទីប្រាំនៃការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Wembleyនៅមុខអ្នកទស្សនា៩ម៉ឺននាក់ កាលពីថ្ងៃសៅរ៍ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រដាល់ពិភពលោកទម្ងន់ធ្ងន់គ្មានជម្លោះម្តងទៀត។ ជ័យជម្នះនេះបានធ្វើឱ្យ Usyk រក្សាខ្សែក្រវាត់ WBC, ... Read More »

លោក ឃួង ស្រេង ចូលរួមការប្រកួតកីឡា បាល់ទាត់អបអរសាទរព្រឹត្តិការណ៍តស់យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពរជួមុខ

ភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ អបអរសាទរព្រឹត្តិការណ៍តស់ យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ដោយបានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ហ៊ុន ... Read More »

នគរបាលស្រុកស្អាងឃាត់ខ្លួនជុនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួនពីរនាក់

ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ឃាត់ខ្លួនជន សង្ស័យ២នាក់ករណីរក្សាទុក​ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន​ (ម៉ាទឹកកក))។ ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥និង​ ... Read More »

ម៉ូតូ Kawasaki បើកលឿន ចាប់ហ្វ្រាំងមិនទាន់ទៅបុកខ្ទប់រថយន្ដហ័្វត ខណះពេលបត់ឆ្លងផ្លូវបណ្ដាលរងរបួសធ្ងន់ធ្ងរ២នាក់

រាជធានីភ្នំពេញ ៖ បុរស០២នាក់ ជិះម៉ូតូលឿន ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកផ្ទប់ជាមួយរថយន្តហ្វ័តដែលរថយន្តបត់ចូលបុរីចំពាក់កណ្ដាលរថយន្ដរងរបួសធ្ងន់ធ្ងរ០២នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងរថយន្ដសង្រ្គោះបន្ទាន់ដឹកទៅមន្ទីពេទ្យ ។  ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​ ០៩ នឹង ៥០នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ ... Read More »

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០

ភ្នំពេញ ៖ សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធផល ព្រមទាំងបង្កើនការអន្តរាគមន៍លើកុមារ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ព្រមទាំងសម្រេចឱ្យបានការបញ្ចប់អំពើហិង្សាលើកុមារ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ... Read More »