ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ថៃនឹងបញ្ជូនទាហាន មកកម្ពុជាវិញនៅម៉ោង១០ព្រឹកស្អែកនេះ

ចែករំលែក៖

ប្រទេសថៃ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ៣១ ខែ កក្កដា នេះ មេទ័ពភូមិភាគ ២ លោក ប៊ុនស៊ីង ផាតក្លាងដែលជាបានប្រកាសថាថ្ងៃស្អែក ១ សីហា ម៉ោង ១០ព្រឹកលោកនឹងបញ្ជូនទាហានកម្ពុជាទាំង ១៨នាក់ត្រឡប់មកវិញនៅច្រកទ្វារព្រំដែនចុងចោម។ 

ការសម្រេចចិត្តបញ្ជូនទាហានទាំង ១៨ នាក់មកវិញបន្ទាប់ពីមានការស្តីបន្ទោសពីអន្តរជាតិ និងតបតាមការទទូចរបស់កម្ពុជា។ នេះបើយោងតាមកាសែតថៃ KHAOSOD ដកស្រង់សំដីលោក ប៊ុនស៊ីង ផាតក្លាង។ 

ទាហានថៃបានប្រើលេសចាប់ដៃទាហានខ្មែរនៅពេលបទឈប់បាញ់ចូលជាធរមានភ្លាមៗក្រោយចាប់ដៃទាហានថៃបានចាប់ភ្ជង់ទាហានខ្មែរទាំង ២០ នាក់ដោយមានម្នាក់ស្លាប់ និងម្នាក់ទៀតរស់រានមានជីវិត ដោយឡែក ១៨នាក់ទៀតត្រូវបានថៃចាប់ខ្លួនបំពានបទឈប់បាញ់៕ 

ដោយ ៖ សិលា


ចែករំលែក៖