ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

ក្រុមក្មេងទំនើងដែលជិះម៉ូតូពេញផ្លូវ និងបង្កអំពើហិង្សានៅក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន០២ករណីផ្សេងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន០៧នាក់

ភ្នំពេញ៖ ករណីទី១: ហិង្សាដោយចេតនា (យកជើងធាក់ចង្កូតម៉ូតូ) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទី នៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន ០៣នាក់។ ... Read More »

មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ សីហា! 

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ របាយការណ៍ដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »

ឃាត់ខ្លួនបានហើយ! នារីដែលប្រើសម្តីឡូយ ជេរ ប្រមាថ និងធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបណ្តាញសង្គមហ្វេសប៊ុក ឡែតៗៗ ត្រូវបញ្ជូនខ្លួនទៅតុលាការ

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ... Read More »

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌមានជ័យ កំពុងស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្ត 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានដាក់បញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង (ជនបង្ក)ដែលប្រើអំពើហិង្សាលើអ្នកបើកបរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ យកមកអនុវត្តតាមនីតិវិធីច្បាប់។ ... Read More »

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅប្រទេសនេប៉ាល់កើនឡើងដល់ជិត ៧៥០ នាក់ និងជាង ៣០០០ នាក់បាត់ខ្លួន

គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ៣០ ខែសីហា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗធ្ងន់ធ្ងរនៅប្រទេសនេប៉ាល់ និងប្រទេសចិនបានកើនឡើងដល់ ៧៥០ នាក់ ខណៈមនុស្សជាង ៣០០០ នាក់នៅតែបាត់ខ្លួន។ យោងតាមស្ថិតិផ្លូវការពីប្រទេសនេប៉ាល់ និងប្រទេសចិននៅថ្ងៃទី ៣០ ខែសីហា មនុស្សប្រហែល ... Read More »

មេដឹកនាំកំពូលអុីរ៉ង់អំពាវនាវឱ្យប្រទេសមូស្លីមពង្រឹងសាមគ្គីភាព

សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានជំរុញឱ្យបណ្ដាប្រទេសមូស្លីម (ឬប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន) ជាពិសេសគឺបណ្ដាប្រទេសមូស្លីម ក្នុងតំបន់ឈូងសមុទ្រពែក្ស រួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកហៅថាជាសត្រូវពិតប្រាកដរបស់ពួកគេ ហើយថាការបែកបាក់គ្នានៅក្នុងចំណោមមូស្លីមមានតែហុចប្រយោជន៍ឱ្យសត្រូវតែប៉ុណ្ណោះ។ ការអំពាវនាវរបស់លោក Mojtaba ... Read More »

បុរសម្នាក់ស្រវឹងស្រា ខឹងប្អូនស្តីបន្ទោស ទាញកាំបិតផ្គាក់ដេញកាប់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីសង្ស័យស្រវឹងស្រា និងខឹងប្អូនប្រុសបង្កើតដែលស្តីបន្ទោសរឿងផឹកស្រា រហូតទាញកាំបិតផ្គាក់ដេញកាប់ បង្កការភ្ញាក់ផ្អើលក្នុងគ្រួសារ។ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣៨នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិស្នោរទី១ សង្កាត់រការធំ ... Read More »

ចិនស្នើសាងសង់ «រោងចក្រ AI» រួមគ្នានៅវៀតណាម

ក្រុមហ៊ុនចិនបានស្នើសុំសហការជាមួយវៀតណាមក្នុងការសាងសង់ មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយផ្តល់ឧបករណ៍ និងទុនវិនិយោគ ជាថ្នូរនឹងដី អគ្គិសនី និងការអនុញ្ញាតពីរដ្ឋាភិបាល។ ថ្លែងនៅក្នុង វេទិកាសន្ទនាវៀតណាម-ចិន ស្តីពី AI និងសេដ្ឋកិច្ចឌីជីថល នៅទីក្រុងហាណូយ ... Read More »

នគរបាលស្រុកគងពិសីបង្ក្រាបក្មេងទំនើង២នាក់បង្ហោះម៉ូតូទាំងព្រឹកថ្ងៃអាទិត្យ

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានអនុវត្តជាប្រចាំនូវវិធានការទប់ស្កាត់ក្មេងទំនើង និងក្រុមបង្កអសន្តិសុខក្នុងមូលដ្ឋាន។ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈលើផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣១ ក្នុងភូមិបឹងព័ទ្ធ ... Read More »

ជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៤ នាក់ ... Read More »

ឥណ្ឌូនេស៊ីនៅមុខគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ៤ ជាទីផ្សារមីកញ្ចប់ធំបំផុតទាំង ១០ លើពិភពលោក

ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងថៃ ស្ថិតក្នុងចំណោមទីផ្សារមីកញ្ចប់ធំបំផុតទាំង ១០ លើពិភពលោក ដោយការប្រើប្រាស់រួមគ្នារបស់ប្រទេសទាំង ៤ បានឈានដល់ ៣១.៣ ពាន់លានកញ្ចប់/ចំណែក កាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ដែលចេញផ្សាយក្នុងខែនេះដោយ សមាគមមីកញ្ចប់ពិភពលោក ... Read More »

អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ អាមេរិកប្រកាសផ្ដល់ជំនួយមនុស្សធម៌ ៣,៦លានដុល្លារសម្រាប់នេប៉ាល់

សារព័ត៌មាន AFP បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ៣,៦លានដុល្លារ ទៅឱ្យប្រទេសនេប៉ាល់ បន្ទាប់ពីមហន្តរាយទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងជិត ៣០០០នាក់បានបាត់ខ្លួន។ ក្រសួងការបរទេសអាមេរិក ... Read More »

កូរ៉េខាងជើងបណ្តេញរដ្ឋមន្ត្រីការពារជាតិ ក្នុងការរុះរើថ្នាក់ដឹកនាំយោធា

កូរ៉េខាងជើងបានបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក No Kwang-chol ចេញក្នុងការរុះរើថ្នាក់ដឹកនាំយោធា។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី ៣០ ខែសីហាថា លោក No Kwang-chol ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងពីតំណែងរបស់គាត់នៅក្នុងថ្នាក់ដឹកនាំបក្សកណ្តាល។ គាត់ត្រូវបានផ្ទេរទៅតំណែងអនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មយោធានៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ។ ... Read More »

ឃាតកម្មសាហាវ! បុរសអាយុ ៧៤ឆ្នាំ ត្រូវជនសង្ស័យកាន់កាំបិតផ្គាក់កាប់ស្លាប់ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ បុរសវ័យ ៧៤ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់កាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅរោងជាងមួយកន្លែង ក្នុងភូមិប្របវត្ត ឃុំព្រៃពួច ... Read More »

រដ្ឋមន្ត្រីការបរទេស៖ នេប៉ាល់ត្រូវការជំនួយក្នុងវិស័យបច្ចេកទេស មិនមែនការស្វែងរក និងជួយសង្គ្រោះទេ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសនេប៉ាល់ត្រូវការជំនួយពីបរទេសក្នុងវិស័យឯកទេស និងបច្ចេកទេស ដែលខ្លួនមិនមានជំនាញ បន្ទាប់ពីមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានវាយប្រហារព្រំដែនតំបន់ហិមាល័យរបស់ខ្លួនជាមួយចិន ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនមែនក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនោះទេ។ បំណាក់ទឹកកក កាលពីថ្ងៃទី២៦ ខែសីហា ... Read More »

សង្គ្រាមអ៊ីរ៉ង់ធ្វើឱ្យស្តុកយោធារបស់អាមេរិកថយចុះ ដោយបន្ថយសមត្ថភាពការពារសកល

អន្តរជាតិ៖ យោងតាមការចុះផ្សាយសារព័ត៌មាន Wall Street Journal កាលពីថ្ងៃសុក្រ (ទី២៨ ខែសីហា ឆ្នាំ២០២៦) បានរាយការណ៍ថា ការប្រើប្រាស់សព្វាវុធកម្រិតខ្ពស់យ៉ាងទូលំទូលាយ ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានធ្វើឱ្យឃ្លាំងស្តុកយោធារបស់សហរដ្ឋអាមេរិកថយចុះបរិមាណយ៉ាងខ្លាំង ដោយបានបន្ថយសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន ... Read More »

ប្រធានាធិបតីអ៊ុយក្រែន មានគម្រោងវាយប្រហាររុស្ស៊ី ជាមួយយានដ្រូន ១ពាន់គ្រឿង ក្នុង ១ថ្ងៃ

អន្តរជាតិ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឲ្យយោធារបស់លោកបង្កើនការវាយប្រហារយានដ្រូនរយៈចម្ងាយឆ្ងាយលើរុស្ស៊ី ស្របពេលដែលទីក្រុងមូស្គូ បន្តបើកការវាយប្រហារស្លាប់មនុស្សនៅទូទាំងប្រទេសអ៊ុយក្រែន ។ នៅក្នុងសុន្ទរថានៅពេលយប់កាលពីថ្ងៃសុក្រ លោក Zelenskyy និយាយថា លោកមានគម្រោងឲ្យកងទ័ពអ៊ុយក្រែនបើកការវាយប្រហារយានដ្រូនយ៉ាងហោច ១ពាន់គ្រឿង ... Read More »

សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញា០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលផ្នែកគ្រឿងញៀន និងបានការណែនាំពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានចុះស្រាវជ្រាវ និងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិជម្លង់ម្លុរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ... Read More »

នៅសប្តាហ៍ក្រោយ មេដឹកនាំរុស្ស៊ី ចិន អ៉ីរ៉ង់ នឹងចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកៀហ្ស៉ីស៊ីស្ថាន 

សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកកាន់ប្រទេសកៀហ្ស៉ីស៊ីស្ថាន ក្នុងតំបន់អាស៊ីកណ្តាល នៅថ្ងៃចន្ទ ទី៣១ ... Read More »

ប្រធានាធិបតី Trump ប្រកាសច្រកសមុទ្រ Hormuz ជា «ទឹកដីអាមេរិកថ្មី»

ប្រធានាធិបតី Donald Trump បន្តសំដៅទៅលើលទ្ធភាពដែលច្រកសមុទ្រ Hormuz ក្លាយជាទឹកដីអាមេរិក ទោះបីជាមានការជំទាស់ពីអ៊ីរ៉ង់ក៏ដោយ។ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី 27 ខែសីហា ប្រធានាធិបតី Donald ... Read More »

អាមេរិកចុះកិច្ចព្រមព្រៀងប្រេងដ៏ធំជាមួយវ៉េណេស៊ុយអេឡា មានតម្លៃ ១០០ពាន់លានដុល្លារ

សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ថា រដ្ឋបាលរបស់លោក សម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំមួយជាមួយប្រទេសវ៉េណេស៊ុយអេឡា ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិកាន់កាប់ភាគច្រើនលើ ធនធានប្រេងក្រោមដីចំនួន ... Read More »

កូរ៉េខាងត្បូងនឹងបាញ់បង្ហោះរ៉ុក្កែតផលិតក្នុងស្រុកដែលផ្ទុកផ្កាយរណបជាច្រើនគ្រឿង

ទីភ្នាក់ងារអវកាសកូរ៉េ (KOARA) បានប្រកាសពីកាលបរិច្ឆេទបាញ់បង្ហោះដែលបានគ្រោងទុកសម្រាប់រ៉ុក្កែត Nuri លេខ 5 ដែលជារ៉ុក្កែតផលិតក្នុងស្រុក។ ទោះបីជាកាលបរិច្ឆេទបាញ់បង្ហោះសម្រាប់ Nuri ត្រូវបានកំណត់នៅថ្ងៃទី 7 ខែតុលាក៏ដោយ ដើម្បីគិតគូរពីភាពមិនប្រាកដប្រជាដូចជាស្ថានភាពអាកាសធាតុ KOARA បានបង្កើតរយៈពេលអាសន្នចាប់ពីថ្ងៃទី ... Read More »

Update៖ ជិត ៦០០ នាក់ស្លាប់ និង ២៥០០ នាក់បាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗដូចរលកយក្សស៊ូណាមិ នៅប្រទេសនេប៉ាល់

ទឹកជំនន់ភ្លាមៗដ៏សាហាវនៅតាមព្រំដែននេប៉ាល់-ចិន បានសម្លាប់មនុស្សជិត ៦០០ នាក់ បាត់ខ្លួន ២៥០០នាក់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សប្រហែល ៩៣.០០០ នាក់។ យោងតាមស្ថិតិពីអាជ្ញាធរនេប៉ាល់ និងចិន គិតត្រឹមចុងថ្ងៃទី ២៨ ខែសីហា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅតាមព្រំដែនរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត ... Read More »

បញ្ជូនជនសង្ស័យខ្មែរនិងថៃ ចំនួន១០នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ៖ បានអនុញ្ញាត្ដិឱ្យអាជីវករដែលរងផលប៉ះពាល់គ្រោះអគ្គីភ័យនៅផ្សារនាគមាស ចូលទៅលក់ ទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនោះ គឺមានការខូចខាតអស់ចំនួន២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ... Read More »

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ! 

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ... Read More »

សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងបន្តតាមដានសភាពការណ៍ ដោយកំណត់ជាស្រេចនៅទីតាំងសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាកម្លាំងសមត្ថកិច្ចបន្ដបង្ក្រាបបទល្មើស Online Scams ដោយគ្មានការលើកលែង និងមិនបង្អង់ដៃដាច់ខាត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្ដប្រតិបត្តិការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយគ្មានការលើកលែង ... Read More »

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនគណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងដាក់ពង្រាយកម្លាំងយ៉ាងសកម្ម ដើម្បីចូលរួមការពារសន្តិសុខ រក្សាសុវត្ថិភាព និងសម្រួលសណ្តាប់ធ្នាប់សាធារណៈ ជូនដល់គណៈប្រតិភូជាន់ខ្ពស់ និងតំណាងអង្គការអន្តរជាតិទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ១. បេសកកម្ម ... Read More »

នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូពីជនមានសតិមិនល្អ

ខេត្តតាកែវ៖ សមត្ថកិច្ចនគរបាលស្រុកបាទីបានឃាត់ខ្លួនសង្ស័យម្នាក់ករណីលួចម៉ូតូពីជនមានសតិមិនសូវល្អ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់។ នគរបាលរំលឹកថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទី ឈ្មោះ វ៉ាន់ និញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងឫស្សី ... Read More »