ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen)T2611 ... Read More »
Author Archives: Roth Sopha
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៨០៩អង្គ/នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យ លាភីថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ១,៨០៩អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅដល់ក្រុងសៀងហៃ ដើម្បីចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល
ប្រទេសចិន ៖ រសៀលថ្ងៃទី១៦ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើដំណើរតាមយន្តហោះអញ្ជើញទៅដល់ព្រលានយន្តហោះ Hongqiao ក្រុងសៀងហៃ ។ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលដែលបើកធ្វើនៅក្រុងសៀងហៃពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកក្កដា ។ នៅឆ្នាំ២០២៥ ចិននិងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងបញ្ញាសិប្បនិមិ្មត បង្កើនកិច្ចសហប្រតិបត្តិការខាងការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មត ... Read More »
លោករដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ... Read More »
កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បង្ក្រាបបារីគេចពន្ធខុសច្បាប់ ៣៦,០០០សុង នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បង្ក្រាបបារីគេចពន្ធខុសច្បាប់ ៣៦,០០០សុង នៅខេត្តស្វាយរៀង។ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយ ... Read More »
រយៈពេល៦ខែ ដើមឆ្នាំ២០២៦ស៊ីម៉ាក់រកឃើញផ្ទៃដីរងផលប៉ះពាល់ដោយសារមីន ក្នុងសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃសរុបជិត៤ពាន់លានម៉ែត្រការ៉េ
ខេត្តសៀមរាប៖ ដើមឆ្នាំ២០២៦នេះ អង្គភាពCMAC សម្រេចបានការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន៧៥.១៣១.៦០៥ ម៉ែត្រការ៉េ ស្មើនឹង៨២ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ។ ក្នុងនោះដែរ កម្លាំងជំនាញរុករកឃើញ និងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់។ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន៤.០២៣លើក ដែលតួលេខនេះគឺខ្ពស់ហួសពីសូចនាករផែនការ ដែលបានគ្រោងទុករហូតដល់ទៅ១៧៨,៨ ... Read More »
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អះអាងជាថ្មីថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី ហ្លេរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) បានថ្លែងជម្រាបជូនសម្តេចតេជោ ហ៊ុន ... Read More »
កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត បង្រ្កាបបទល្មើស ០២ ករណីឃាត់ខ្លួនជនសង្ស័យ៣នាក់
ខេត្តតាកែវ៖ មន្ត្រីនគរបាលកោះអណ្ដែតបានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត បង្រ្កាបបទល្មើស ០២ ករណី។ នៅថ្ងៃចន្ទ ១រោចខែជេស្ឋ ឆ្នាំមមីឣដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ... Read More »
ទ្រព្យសម្បត្តិប្រហែល ៦,២ពាន់លានដុល្លារ របស់អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ត្រូវបានរឹបអូស
សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថាបង់ក្លាដែសបានរឹបអូសទ្រព្យសម្បត្តិតម្លៃ ៧៦០ពាន់លានតាកា ឬប្រហែល ៦,២ពាន់លានដុល្លារអាមេរិក ដែលជាប់ទាក់ទងនឹងអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ... Read More »
លិចកប៉ាល់នៅសមុទ្រមីយ៉ាន់ម៉ា អាចមានអ្នកស្លាប់ជាង ៥០០ នាក់
នៅថ្ងៃទី ១៦ ខែកក្កដា អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថា មនុស្សជាង ៥០០ នាក់អាចស្លាប់ បន្ទាប់ពីមានរបាយការណ៍អំពីការលិចកប៉ាល់ធំៗពីរនៅឯនាយសមុទ្រមីយ៉ាន់ម៉ាចាប់តាំងពីចុងខែមិថុនា។ យោងតាម AFP នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អង្គការអន្តរជាតិសម្រាប់អន្តោប្រវេសន៍ (IOM) និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ... Read More »
ដើម្បីទប់ទល់រុស្ស៊ី អ៊ុយក្រែនចង់បានជំនាញបច្ចេកទេសផលិតគ្រាប់មីស៊ីល Patriot មុនដាច់ឆ្នាំ២០២៦
សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាលោកផ្ទាល់រូបពឹងថាអ៊ុយក្រែននឹងទទួលបានជំនាញបច្ចេកទេស ដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិកនៅមុនដំណាច់ឆ្នាំនេះ។ ... Read More »
សហរដ្ឋអាមេរិកនឹងផលិតកាក់ថ្មីតម្លៃ ១ ដុល្លារ ដែលមានរូបភាពលោកប្រធានាធិបតី Trump
នៅថ្ងៃទី ១៥ ខែកក្កដា លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសថា រោងកាក់អាមេរិកនឹងចាប់ផ្តើមផលិតកាក់ ១ ដុល្លារ ដែលមានរូបលោកប្រធានាធិបតី Donald Trump នៅផ្នែកខាងក្រោយ ... Read More »
អ៊ីរ៉ង់ប្រកាសថា «សង្គ្រាមស្លាប់រស់» ជាមួយអាមេរិក
នៅថ្ងៃទី១៦ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រព័ន្ធការពារឆ្នេរសមុទ្រ និងទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីបានដាក់ការបិទផ្លូវទឹកឡើងវិញ។ ជាការឆ្លើយតប អ៊ីរ៉ង់បានគំរាមបិទផ្លូវនាំចេញថាមពលបន្ថែមទៀតនៅក្នុងតំបន់ ដោយប្រកាសថាខ្លួនកំពុងស្ថិតក្នុង «សង្គ្រាមស្លាប់រស់» ជាមួយសហរដ្ឋអាមេរិក។ ស្ថានភាពបានកើនឡើងគួរឱ្យកត់សម្គាល់ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយបានដួលរលំ ដែលបង្កើនហានិភ័យនៃជម្លោះវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំ ទោះបីជាអ្នកវិភាគភាគច្រើនជឿថាសេណារីយ៉ូនេះនៅតែមិនទំនងក៏ដោយ។ ភាពតានតឹងបានកើនឡើងពីថ្ងៃទី១២ ខែកក្កដា ... Read More »
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផែន អុក ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ... Read More »
កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខួប ៧០ឆ្នាំនៃចំណងការទូតរបស់ប្រទេសទាំងពីរ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ... Read More »
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ចំនួន៥ករណីបន្ថែមទៀត
ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ... Read More »
នគរបាលខេត្តមណ្ឌលគិរី បង្រ្កាបជនសង្ស័យចំនួន ៩នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់
ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគោរី ក្នុងការបង្កានិងបង្រ្កាបបទ ល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកក្កដា ... Read More »
នគរបាលស្រុកកោះអណ្ដែតបានឃាត់បុរសម្នាក់ដែលគំរាមយុវតីរងគ្រោះយកទូរស័ព្ទ និងគ្រឿងអលង្ការ
ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកកោះអណ្ដែតបានឲ្យ ដឹងនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដល់គំរាមយកទូរសព្ទនឹងប្លន់ទ្រព្យសម្បត្តិ។ ប្រភពមន្ត្រីនគរបាលឱ្យដឹងថា នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី ឣដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ... Read More »
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ!
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ... Read More »
នគរបាលស្រុកបរសេដ្ឋបង្ក្រាបករណី លួចឧបករណ៍ការពាររន្ទះបាញ់ ហើយយកលក់ឱ្យអ្នកទិញអេតចាយ
ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីលួច មានស្ថានទំងន់ទោសឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ... Read More »
គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សូមជម្រាបជូនសាធារណជន ... Read More »
ស្ថានភាពទឹកស្ទឹងសង្កែ ហក់ឡើងជិតកម្រិតប្រកាសអាសន្ន សូមប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់
ខេត្តបាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែក្នុងខេត្តបាត់ដំបង បានបន្តហក់ឡើងលើសពី ១៣ម៉ែត្រហើយ ខណៈកម្រិតប្រកាសអាសន្នបណ្តោះអាសន្នគឺ ១៣,៧០ម៉ែត្រ។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងរហូតដល់ ១៣,៥០ ម៉ែត្រ ... Read More »
អាជ្ញាធររាជធានីភ្នំពេញ បន្ដចុះស្ដារប្រពន្ធ័ប្រឡាយ លូ មេសំខាន់១ខ្សែក្នុងខណ្ឌទួលគោក ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា
ភ្នំពេញ៖ ក្នុងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចដែលបានគ្រោងទុកត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនា សម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី ... Read More »
ក្លឹប Aston Villa រងការរិះគន់ជុំវិញកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា Visit Rwanda
ក្លឹប Aston Villa បានរងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីបានប្រកាសកិច្ចព្រមព្រៀងឧបត្ថម្ភថ្មីជាមួយ ក្រុមប្រឹក្សាទេសចរណ៍រវ៉ាន់ដា Visit Rwanda។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងថា ប្រទេសរវ៉ាន់ដាកំពុងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ដើម្បីលើកកម្ពស់រូបភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ Visit ... Read More »
សម្ដេច ម៉ែន សំអន ៖ ស្នើឱ្យមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព គុណភាព និងគុណធម៏
ភ្នំពេញ៖ ស្នើឱ្យមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព គុណភាព និងគុណធម៏ នេះក៏ព្រោះមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័ន មានចំនួន១០១,៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប២៣៥,២៩៥នាក់ គឺស្មើនឹងចំនួន៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក ... Read More »
កងរាជអាវុធហត្ថខេត្តក្រចេះបញ្ជូនខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្តក្រចេះ
ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់ ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ ... Read More »
អធិការដ្ឋាននគរបាលក្រុងកំពង់សោម បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំនិងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកក្កដា ... Read More »
ក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូធាក់ម៉ូតូសិស្សសាលាត្រូវបានសមត្ថកិច្ចបង្ហាញមុខ
ខេត្តបន្ទាយមានជ័យ៖ អធិការក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់មកសួរនាំករណីជិះម៉ូតូធាក់ម៉ូតូសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ សមត្ថកិច្ចប្រាប់ថាៈ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សា រិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ... Read More »
កំដៅខ្លាំង៖ មន្ត្រីរាជការទីក្រុងតូក្យូត្រូវបានអនុញ្ញាតឱ្យស្លៀកខោខ្លីទៅធ្វើការ
ដើម្បីទប់ទល់នឹងកំដៅខ្លាំង រដ្ឋាភិបាលទីក្រុងតូក្យូ (ជប៉ុន) បានអនុញ្ញាតឱ្យមន្ត្រីរាជការស្លៀកខោខ្លីទៅធ្វើការជាផ្លូវការ។ យោងតាម AFP មន្ត្រីរាជការជាច្រើននៅទីក្រុងតូក្យូ (ជប៉ុន) បានចាប់ផ្តើមស្លៀកខោខ្លីទៅធ្វើការនៅរដូវក្តៅនេះ។ រដ្ឋាភិបាលទីក្រុងបានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីក្រមស្លៀកពាក់ ដោយជួយបុគ្គលិកឱ្យទប់ទល់នឹងកំដៅ និងកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ចំពេលមានការកើនឡើងនៃថ្លៃថាមពល។ នេះត្រូវបានចាត់ទុកថាជាការសម្រេចចិត្តដ៏ក្លាហាននៅក្នុងប្រទេសមួយដែលត្រូវបានគេស្គាល់ថាមានក្រមស្លៀកពាក់ការិយាល័យដ៏តឹងរ៉ឹងបំផុត។ នៅថ្ងៃទី ... Read More »
គ្រូបង្វឹកអង់គ្លេស យល់ស្របអំពីជំនឿលើសំណាងរបស់អាហ្សង់ទីនចំពោះអាវពណ៌ខៀវចាស់
អាវក្រៅពណ៌ខៀវចាស់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជារឿងលើសពីគ្រាន់តែជាអាវប្រកួតបម្រុង។ សម្រាប់មនុស្សជាច្រើន វាគឺជានិមិត្តសញ្ញាមួយនៃប្រវត្តិសាស្ត្របាល់ទាត់អាហ្សង់ទីន ដែលភ្ជាប់ជាមួយនឹងជ័យជម្នះដ៏ល្បីៗនៅព្រឹត្តិការណ៍ FIFA World Cup ហើយមនុស្សជាច្រើនក៏ជឿថា វានាំសំណាងដល់ក្រុមផងដែរ។ នៅពេលដែលអាហ្សង់ទីនជួបអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃពុធនេះ នៅទីក្រុង Atlanta កីឡាករ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច