ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រហែល ០៤និង១០នាទី ទៀបភ្លឺ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងបង្រ្កាបករណីលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានចំណុចក្រុមទី០៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងបានម្នាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះម៉ុនឆាវហៅ សុខ ភេទប្រុសអាយុ២៦ឆ្នាំ នៅចំណុចមុខផ្ទះក្រុមទី ០៥ ភូមិត្រពាំងព្រលិតឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈរូបគេកំពុង ធ្វើសកម្មភាពកាត់ដោយផ្ទាល់ទៅលើខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះឃាង ប៊ុនធាង ភេទប្រុស អាយុ៤០ ឆ្នាំទីលំនៅភូមិត្រពាំងព្រលិ តឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ពេលនាំមកកាន់អធិការដ្ឋាននគរបាលស្រុកសាកសួរគេឆ្លើយសារភាពថា រូបគេទើបលួចកាត់ខ្សែភ្លើងលើកដំបូងក្នុងមូលដ្ឋាននេះ ខណៈកំពុងតែកាត់ក៏ត្រូវសមត្ថកិច្ចបង្រ្កាប ឃាត់ខ្លួនបាន ដោយមានកន្រ្តៃសម្រាប់កាត់មួយនឹងខ្សែ ភ្លើងមួយចំនួន។
ទោះចម្លើយគាត់ថា បែបនេះក្តីក៏ដោយ ក៏សមត្ថកិច្ចនគរបាលចាត់វិធានការតាមផ្លូវច្បាប់ដែរចំពោះរូបគាត់ ព្រោះថានៅក្នុងមូល ដ្ឋានកន្លងទៅក៏ធ្លាប់កើតមានករណីលួចកាត់ខ្សែភ្លើងនេះជាញឹកញយដែរហើយករណីនេះបង្កនូវការបារម្ភពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែនៅពេលនេះប្រជាពលរដ្ឋហាក់សាទរ ចំពោះចំណាក់ការរបស់សមត្ថកិច្ចលើ មុខសញ្ញាលួចខ្សែភ្លើង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច