ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ផ្នែកជំនាញយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួលពាក្យបណ្ដឹង ស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ក្នុងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) និងអំពើលួចរ៉ឺម៉ក, ដែក រួមទាំងទទួលផលចោរកម្ម។ ជនសង្ស័យមានឈ្មោះ៖
១- ឈ្មោះ ស៊ឹម រ៉ា ហៅ សិដ្ឋដៃខ្មោច ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ មិនពិតប្រាកដ។
២- ឈ្មោះ ហែម សុខហឿន ហៅ កៃ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកឫស្សីកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ មិនពិតប្រាកដ។
៣- ឈ្មោះ អ៉ិន សុភ័ក្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ ទិញអេតចាយ។
៤- ឈ្មោះ ស៊ុំ មករា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖ មិនពិតប្រាកដ។
(ជនសង្ស័យទាំង ៤នាក់ មានសារធាតុញៀនក្នុងទឹកនោម)
វត្ថុតាងចាប់យក៖ រ៉ឺម៉កម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០៤គ្រឿង (របស់ជនសង្ស័យ), រ៉ឺម៉កម៉ូតូ ០១គ្រឿង និងដែកមួយចំនួន (របស់ជនរងគ្រោះ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច