ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

មិនមានទាហានស៊ីឈ្នួល ឈ្នួលកូឡុំប៊ី ជួយរុស្ស៊ី ក្នុងសង្រ្គាមអ៊ុយក្រែន

សារព័ត៌មាន AFPស្ថានទូ តរុស្ស៉ីប្រចាំប្រទេសកូឡុំប៊ី នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានទាត់ចោលសេចក្ដីរាយការណ៍មួយដែលថាទីក្រុងមូស្គូមានទំនាក់ទំនងជាមួយបណ្ដាញជ្រើសរើសទាហានស៊ីឈ្នួលកូឡុំប៊ី ដើម្បីជួយដល់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ការបញ្ចេញប្រតិកម្មរបស់រុស្ស៉ីកើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូឡុំប៊ី Noticias Caracol បានចេញផ្សាយការស៊ើបអង្កេតមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែលអះអាងថាទីក្រុងមូស្គូបានជ្រើសរើសពលរដ្ឋកូឡុំប៊ីឱ្យធ្វើជាទាហានស៊ីឈ្នួល។ ជាការឆ្លើយតប ស្ថានទូតរុស្ស៉ីប្រចាំកូឡុំប៊ីបានទាត់ចោលការស៊ើបអង្កេតនេះដោយនិយាយថាមូស្គូមិនមានទំនាក់ទំនងអ្វីជាមួយបណ្ដាញជ្រើសរើសទាហានស៊ីឈ្នួលដែលបានលើកឡើងក្នុងរបាយការណ៍ស៊ើបអង្កេតខាងលើនោះទេ។ ... Read More »

រលកកម្ដៅដ៏ខ្លាំងបំផុតបានបោកបក់ពាសពេញទ្វីបអឺរ៉ុប ដែលជំរុញឱ្យមានសកម្មភាពបន្ទាន់

សីតុណ្ហភាពនៅប្រទេសអូទ្រីសបានឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី 5 ខែសីហា ខណៈដែលប្រជាជននៅប្រទេសហុងគ្រីបានកាត់បន្ថយការប្រើប្រាស់អគ្គិសនី ខណៈដែលរលកកម្ដៅ និងគ្រោះរាំងស្ងួតចុងក្រោយនេះបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អឺរ៉ុបកណ្តាល និងខាងត្បូង។ ទីភ្នាក់ងារឧតុនិយមជាតិអូទ្រីសបានរាយការណ៍ថា សីតុណ្ហភាពនៅក្នុងទីក្រុង Bad Deutsch-Altenburg របស់ប្រទេសអូទ្រីស ជិតព្រំដែនស្លូវ៉ាគី បានឡើងដល់កម្រិតខ្ពស់បំផុត 41.2 ... Read More »

គិតត្រឹមដំណាច់ខែកក្កដាឆ្នាំនេះខេត្តតាកែវស្រូបទាញគម្រោងវិនិយោគ ២៨ក្រុមហ៊ុន ជាមួយទុនជិត១៦៩លានដុល្លារ ដោយបង្កើតការងារជាង១ម៉ឺនកន្លែង

ខេត្តតាកែវ៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន២៨គម្រោង ជាមួយទុនវិនិយោគសរុបជិត ១៦៩លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងស្រុកមានរហូតចំនួន ១២.៣៣៧កន្លែង គិតត្រឹមរហូតមកទល់ដំណាច់ខែកក្កដាឆ្នាំ២០២៦នេះ។ បើផ្អែកតាមរបាយការណ៍បូកសរុបផលការងារវិនិយោគ គម្រោងទាំង ២៨នេះត្រូវបានបែងចែកជាពីរផ្នែកធំៗ ក្នុងនោះរួមមាន៖ គម្រោងចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)មានចំនួន ១១ ក្រុមហ៊ុន ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ ១- បារាំងបានប្រាប់ហើយថាសៀមនិងកម្ពុជាត្រូវតែប្រើផែនទីបារាំង-សៀម ... Read More »

ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ក្នុងក្រុងសែនមនោរម្យ 

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ, លោក ... Read More »

បុគ្គលិកផែតិចស្រ៊ុនម្នាក់រងរបួសបាក់ជេីងក្រោយលោតចុះពីលេីអេឡេវ៉ាទ័រស្ទូចអីវ៉ាន់រអិលជេីងចូលក្រោមកង់

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកផែស្ងួតតិចស្រ៊ុនបានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីចប់ម៉ោងការងារគាត់បានលោតចុះពីគ្រឿងចក្រស្ទូចលេីកអីវ៉ាន់(អេឡេវ៉ាទ័រ)ហេីយរអិលជេីងដួលចូលក្រោមកង់បណ្តាលឲ្យកិនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅផែស្ងួតតិចស្រុ៊ន ផ្លូវវិមានឈ្នះ=ឈ្នះ   ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ នួន ... Read More »

សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ ... Read More »

ពលបាលត្រី ឈឹម រត្ថា ត្រូវបានដកតំណែងនិងបណ្តេញចេញពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចំពោះពលបាលត្រី ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ... Read More »

សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ រកឃើញអ្នកឆ្លងថ្មី ១០នាក់, មានអ្នកជាសះស្បើយ ០៤នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ១០នាក់, មានអ្នកជាសះស្បើយ ០៤នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ ជនរួមជាតិជាទីគោរព! 

នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនព្រហ្មទណ្ឌបានចាត់លោកវរៈសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកដឹកនាំកំម្លាំងជំនាញនិងប៉ុស្តិ៍នគររដ្ឋបាលឃុំទំនប់ដាច់និងឃុំព្រះប្រឡាយ ចុះស្រាវជ្រាវក្នុងករណីអំពើរ លួចគោ ចំនួន០៣ករណី ... Read More »

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសមិនដកទ័ពចេញពីតំបន់ហ្គាហ្សា រហូតដល់ក្រុមហាម៉ាសទម្លាក់អាវុធអស់

អ៊ីស្រាអែល៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu បានចុះផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានលើកឡើង កាលពីថ្ងៃអង្គារ ... Read More »

Update៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ប៉ូលីស០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតករអោបគ្រាប់បែកម្នាក់

ខេត្តពោធិ៍សាត់៖ ករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់ប៉ូលីស០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតករអោបគ្រាប់បែកម្នាក់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ការផ្ទុះគ្រាប់បែកនេះ បានបណ្តាលឱ្យលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូសោមម្នាក់ ... Read More »

ក្រុមហ៊ូទីនៅយេម៉ែន អះអាងវាយប្រហារដោយមីស៊ីលលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហម

អន្តរជាតិ៖ ក្រុមហ៊ូទី នៅប្រទេសយេម៉ែន នៅថ្ងៃពុធ (ទី៥ ខែសីហា ឆ្នាំ២០២៦) បានអះអាងថា ខ្លួនបានវាយប្រហារនាវាដឹកប្រេង Wafaa របស់អារ៉ាប៊ីសាអ៊ូឌីត ដោយមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ នៅសមុទ្រក្រហមភាគខាងជើង ម្ដុំឆ្នេរសមុទ្រ Yanbu។ ... Read More »

កងទ័ពអាកាសអ៊ុយក្រែន មិនអាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ីសូម្បីតែមួយគ្រាប់ ក្នុងការវាយប្រហារដែលផ្តាច់ជីវិតមនុស្សយ៉ាងហោច ១៧នាក់ និងធ្វើឱ្យរាប់សិបនាក់ផ្សេងទៀតរងរបួស

ទីក្រុងមូស្គូ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច១៧នាក់ និងធ្វើឱ្យរាប់សិបនាក់ផ្សេងទៀត រងរបួសនៅរដ្ឋធានីកៀវ និងតំបន់ជុំវិញ ... Read More »

🔴Breaking News៖ គួរឱ្យរន្ធត់ណាស់! ករណីជនល្មើសមានគ្រាប់បែក ដាក់សមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង អ្នកស្លាប់កើនដល់ ៥នាក់ហើយ

ខេត្តពោធិ៍សាត់៖ បឋមយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអះអាងថា មានករណីជនល្មើសមានគ្រាប់បែកបានបោកបំផ្ទុះគ្រាប់ ដាក់សមត្ថកិច្ចក្នុងប្រតិបត្តិការ ចុះបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង បណ្ដាលឱ្យអ្នកស្លាប់កើនដល់ ៥នាក់ហើយ ខណៈដែលមនុស្សចំនួន ៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីពេទ្យដេីម្បីសង្រ្គោះ តែអកុសលបានដាច់ខ្យល់ស្លាប់ផងដែរ។ ... Read More »

ជនសង្ស័យកាប់ប្លន់ម៉ូតូ២នាក់ត្រូវអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបន្តថាៈនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀ គីមឆេ (ស៊ីង) ភេទប្រុស ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖ រោងចក្រនៅកម្ពុជាកើនឡើង ៨៤៥រោងចក្រ បង្កើតការងារថ្មីជាង ៩ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦

ភ្នំពេញ៖ រោងចក្រនៅកម្ពុជា គិតត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ បានកើនឡើងចំនួន ៨៤៥រោងចក្រ និងបានបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលបង្ហាញពីបរិយាកាសវិនិយោគដ៏រឹងមាំ និងភាពទាក់ទាញរបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ... Read More »

លទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅសាលាខេត្តមណ្ឌលគិរី ... Read More »

១៩នាក់ស្លាប់ដោយសាររលកកម្ដៅដ៏ខ្លាំងបំផុត កូរ៉េខាងត្បូងប្រកាសពីគ្រោះមហន្តរាយជាតិ

កូរ៉េខាងត្បូងកំពុងជួបប្រទះនឹងរលកកម្ដៅដ៏ខ្លាំងបំផុត ដែលរំខានដល់ការរស់នៅរបស់មនុស្ស និងឆក់យកជីវិតមនុស្ស ១៩នាក់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃទី៤ ខែសីហា បានអំពាវនាវឱ្យអាជ្ញាធរបង្កើនការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយរលកកម្ដៅដ៏ខ្លាំងបំផុត ដោយប្រកាសថាវាជា “គ្រោះមហន្តរាយជាតិ” បន្ទាប់ពីអាកាសធាតុអាក្រក់នេះត្រូវបានគេជឿថាបានបណ្តាលឱ្យមនុស្ស ១៩នាក់ស្លាប់។ ... Read More »

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី 4-5 ខែសីហា ដោយធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNBC នៅព្រឹកថ្ងៃទី 4 ខែសីហា ... Read More »

ស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយសំខាន់ៗរបស់កងទ័ពសហរដ្ឋអាមេរិកថយចុះបន្ទាប់ពីការប្រឈមមុខដាក់គ្នារយៈពេល ៥ ខែជាមួយអ៊ីរ៉ង់

បន្ទាប់ពីជម្លោះរយៈពេល ៥ ខែជាមួយអ៊ីរ៉ង់ យោធាសហរដ្ឋអាមេរិកត្រូវបានគេជឿថាបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ស្ទើរតែទាំងអស់របស់កងទ័ពរបស់ខ្លួន ដែលបង្កើនការព្រួយបារម្ភអំពីការត្រៀមខ្លួនរបស់អាមេរិកសម្រាប់ជម្លោះនាពេលអនាគត។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៤ ខែសីហា ប្រភពព័ត៌មានបីបានបញ្ជាក់ថាបរិមាណមីស៊ីលយុទ្ធសាស្ត្រ ATACMS និងមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ PrSM នៅក្នុងស្តុករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ ប្រភពពីរបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់អាវុធទាំងនេះ “ស្ទើរតែទាំងអស់” ... Read More »

ជិះម៉ូតូចាប់ហ្រ្វាំងដួលខ្លួនឯងត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូស្កូបពីចាប់ហ្រ្វាំងបង្ខំដួលខ្លួនឯងត្រូវបានរថយន្តមកពីក្រោយកិនបណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦ វិថីឈ្នះ ឈ្នះ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌សលាយខ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1LC ... Read More »

ជនមានសតិមិនគ្រប់ ៤នាក់ត្រូវគេដឹកមកចោលនៅផ្សារត្រពាំងក្រឡឹង កំពុងបង្កការភ័យខ្លាច ប្រជាពលរដ្ឋ និងអាជីវករស្នើសុំជួយអន្តរាគមន៍

ខេត្តកំពង់ស្ពឺ៖ ស្ត្រីចំនួន២នាក់ និងបុរសចំនួន២នាក់ ផ្សេងទៀតដែលគេស្គាល់ច្បាស់ថាមានសតិមិនប្រក្រតី(វិកលចរិត) ត្រូវបានគេប្រទះឃើញដើរពាសពេញផ្សារត្រពាំងក្រឡឹង ស្ថិតក្នុងភូមិត្រពាំងក្រឡឹង ឃុំ គិរីវ័ន្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាង១០ថ្ងៃកន្លងមកហើយ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ មនុស្សវិកលចរឹតទាំង៤នេះ ត្រូវបានជនអនាមិកដឹកតាមរថយន្តមកទម្លាក់ចោល នៅផ្សារត្រពាំងក្រឡឹង ធ្វើឱ្យអាជីវករលក់ដូរព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពការរស់នៅ ... Read More »

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពត៖ នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:៣០នាទី ... Read More »

កីឡាការិនីហ្វីលីពីន Alexandra Eala  ក្លាយជាជើងឯក WTA ដំបូងគេមកពីអាស៊ីអាគ្នេយ៍

Alexandra Eala កីឡាការិនីវាយតឺន្នីសរបស់ប្រទេសហ្វីលីពីន បានបញ្ចប់ដំណើរដ៏អស្ចារ្យរបស់នាងក្នុងព្រឹត្តិការណ៍ Washington Open ដោយយកឈ្នះកីឡាការិនីលំដាប់ទី១នៃការប្រកួត Jessica Pegula ក្នុងលទ្ធផល 4-6, 6-4, 6-0 កាលពីថ្ងៃចន្ទ ហើយក្លាយជាកីឡាការិនីដំបូងបង្អស់ពីតំបន់អាស៊ីអាគ្នេយ៍ដែលឈ្នះពានរង្វាន់ ... Read More »

បុរសម្នាក់បានបញ្ចប់ជីវិតដោយចង/ក សម្លាប់ខ្លួនក្នុងបន្ទប់ជួលគួរឲ្យសង្វេគ

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តធ្វេីអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលគួរឲ្យសង្វេគ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

រថយន្ដ CAMRY ឆេះនៅផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួចដោយមិនដឹងមូលហេតុ 

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង២និង២០នាទី ថៃ្ងទី៥ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចេញអន្ដរាគមន៍ ករណីអគ្គិភ័យឆេះរថយន្ដមួយគ្រឿងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ លោកវរសេនីយ៍ទោ ជុន ចន្ទដេត ... Read More »

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអង្ករវីតាមីន ៣០០កេស ទស្សនាវដ្តី និងព្រឹត្តិប័ត្រ ប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២)

ភ្នំពេញ ៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ ... Read More »

រថយន្តព្រុសបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ ៖ រថយន្ត toyota prius មួយគ្រឿងសង្ស័យតៃកុងស្រវឹង បេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦ ... Read More »