ខេត្តស្វាយរៀង៖ កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាមដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក កម្លាំងជំនាញអន្តោប្រវេសន៍ សហការជាមួយកម្លាំងប្រចាំការ ២៤ម៉ោង បានចេញល្បាតចល័ត ចាប់ជនជាតិវៀតណាមដែលមករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់ក្នុងក្រុងស្វាយរៀង។
ជនសង្ស័យទាំង ០២នាក់ខាងលើ រួមមាន៖
១. ឈ្មោះ ហូ យ៉ាង កែវ (HO YANG KEO) ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ១ ឃុំយិនហ៊ឹង ខេត្តតៃនិញ ប្រទេសវៀតណាម ចូលតាមច្រកប៉ុស្តិ៍សំយ៉ោង
២. ឈ្មោះ ឡេ វិនហៀវ (LE VHN HIEU) ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ១ ឃុំយិនហ៊ឹង ខេត្តតៃនិញ ប្រទេសវៀតណាម ចូលតាមច្រកប៉ុស្តិ៍សំយ៉ោង
សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំឱ្យឈប់មករកស៊ីលក់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងក្រុងស្វាយរៀងបន្តទៀត និងបានធ្វើកំណត់ហេតុដកហូតសន្លឹកឆ្នោតវៀតណាមចំនួន ៧៥សន្លឹក ព្រមទាំងបានឱ្យជនជាតិវៀតណាមខាងលើ វិលត្រឡប់ទៅប្រទេសដើមវិញ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច