ព័ត៌មានទាន់ហេតុការណ៍៖

បែកពាងប្រហុកហើយ រឿងមេគយ និងរដ្ឋាករ រាជធានីភ្នំពេញ ហេតុអីក៏ចាប់ទូរស័ព្ទបង់ពន្ធពិតប្រាកដ !

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះករណីគយរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ ចាប់ទំនិញបង់ពន្ធត្រឹមត្រូវ គឺលើបណ្តាញសង្គមបានបង្ហោះពីសកម្មភាពភ័ស្តុតាងជាសាធារណៈហើយ ! ដោយលើបណ្តាញសង្គមបានបង្ហោះសំណេរថា ៖ សកម្មភាព មន្ត្រី គយ រាជធានី ភ្នំពេញ ចាប់ ទូរស័ព្ទដៃ ដែល បានបង់ពន្ធ ត្រឹម ត្រូវ យកទៅ កន្លែង ទោះបី ម្ចាស់ ទូរស័ព្ទ បង្ហាញ សំបុត្រ ពន្ធ ក៏មិនខ្ចីមេីល ។ មាន មតិ ខ្លះ និយាយ ថា ទំនិញ អត់បង់ពន្ធ ជាច្រើន ឃ្លាំង នៅ រាជធានី ភ្នំពេញ មន្ត្រី គយមិនចាប់ បែជា មកចាប់ ទំនិញ មានពន្ធ ត្រឹមត្រូវ ទៅវិញ ។ ការ មិនចាប់ ទំនិញ តាមឃ្លាំងបង់ពន្ធ មាន គេខ្សឹបប្រាប់ ថា ម្ចាស់ ឃ្លាំង បានបង់លុយអោយ មន្រ្តី គយ រាជធានី អស់ ហើយ ។ ចំណែក ឡានដឹក ទំនិញ មួយ គ្រឿង ត្រូវ បង់ លុយ ជូន មន្ត្រី គយ រាជធានីភ្នំពេញ ពី ១០០ ដុល្លារ ទៅ ២០០ ដុល្លារ ដោយ មិនបាច់ ត្រួតពិនិត្យ ។ ក្នុង មួយថ្ងៃ ៗឡាន ដឹក ទំនិញ រាប់ រយ គ្រឿង ពី ប្រទេស វៀតណាម មក ដាក់តាម ឃ្លាំង ក្នុង រាជធានី ភ្នំពេញ ។

សូមឯកឧត្ដម បណ្ឌិត គុណ ញឹម អគ្គនាយក គយ និង រដ្ឋាករ មេត្តា ពិនិត្យ មេីល លោក ភេ សុមុនី មេគយ រាជធានី ភ្នំពេញ ផង កុំអោយ លោក ជិះសេះ លែងដៃពេក ។

សូមជម្រាបជូនថា ៖ អ្នករកសុីខ្លះ ឈឺចាប់ណាស់ ខណះលោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បានឱ្យតែកុងឡាន ២នាក់ និងមន្ត្រីគយ ឈ្មោះវុធ កាត់ឃាត់ឡានដឹកទំនិញ ទារលុយ ១ឡាន ពី៣០០ដុល្លារ ទៅ៤០០ដុល្លារ ! ក្នុងនោះសិក្សាទៅ តើក្នុង១ថ្ងៃឡានដឹកទំនិញចូលភ្នំពេញ មានប៉ុន្មា នឡាន តាមផ្លូវជាតិទាំងអស់ ? លោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ កំពូលខ្លាំង អាចយកឈ្មោះថ្នាក់លើមកគម្រាមឈ្មួញ ទើបមានឈ្មួញខ្លះបង្ខំចិត្ត ឈប់ដឹកជញ្ជូនមួយរយះ ជាមួយនឹងពាក្យថា «ខ្លាចហើយមេគយម្នាក់នេះ» ! ករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» សយំការបកស្រាយតាមប្រព័ន្ធ Telegram គាត់មិនមើល មិនឆ្លើយ រួចលុបចោលទាំងអស់ ! ចាំមើល៍គាត់ការពារតំណែងបានរហូតទេ ឬតំណែងគាត់ប្លង់រឹង ? អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» រងចាំការបកស្រាយរបស់គាត់រាល់ម៉ោងធ្វើការ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖