ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តBYDមួយគ្រឿងបើកបរល្បឿនលឿនបានរេចង្កូតទៅបុកថ្មក្បាលស្ពានអាកាស ៥ មករាផ្លូវចុះក្រោមដី បណ្តាលរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទនើបម៉ាកBYD ក្នុងល្បឿនលឿនទៅបុកនិងថ្មក្បាលស្ពានអាកាស៥ មករា ផ្លូវចុះក្រោមដី បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវ២៨៩ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាក BYD ពាក់ស្លាកលេខភ្នំពេញា2CO-3432 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនលុះមកដល់ចំកើតហេតុខាងលើរថយន្តបានរេចង្កូតទៅបុកថ្មក្បាលស្ពានអាកាស ៥ មករាផ្លូវចុះក្រោមដី បណ្តាលរងការខូចខាតយ៉ាងដំណំ។ គេមិនដឹងថាតើអ្នកបើកបររថយន្តរងរបួសធ្ងនឬក៏ស្រាលនោះទេព្រោះក្រោយកើតហេតុមិនឃើញអ្នកបើកបរនៅកន្លែងកើតហេតុឡើយ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖