ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពី២៣ស្ថាប័នចុះប្រមូលព័ត៌មាននិងរាយការណ៍នៅតំបន់តំបន់ប្រាសាទព្រះវិហារដែលរងការបំផ្លាញដោយយោធាថៃ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់ CMAC នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានដឹកនាំអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជិតចំនួន៤៥នាក់ មកពីចំនួន២៣ស្ថាប័ន ចុះបេសកកម្មទៅកាន់ខេត្តព្រះវិហារដើម្បីប្រមូលព័ត៌មាននិងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់តំបន់ប្រាសាទព្រះវិហារនិងប្រាង្គប្រាសាទដែលជាបេតិកភណ្ឌពិភពលោកដោយសារគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់ពីលើយន្តហោះរបស់យោធាសៀម។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការប្រមូលនិងផ្សព្វផ្សាយព័ត៌មានពីតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនទៅកាន់សាធារណជនជាតិ និងអន្តរជាតិដើម្បីសង្កេត កត់ត្រាស្ថានភាពជាក់ស្តែង និងស្វែងយល់ពីផលប៉ះពាល់ដែលបានកើតឡើងបង្កដោយសៀមឈ្លានពាន។

ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏បានប្រមូលព័ត៌មានពាក់ព័ន្ធនឹងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមមានយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោមដែលអាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋនិងបង្កផលប៉ះពាល់រយៈពេលវែងដល់សហគមន៍នៅតំបន់រងគ្រោះ៕

ដោយ ៖ សិលា


ចែករំលែក៖