ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

ឥស្សរជនសំខាន់ក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទទួលមរណភាព

អន្តរជាតិ៖ អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក Yun Tong-hyon ដែលជាមន្ត្រីយោធាសំខាន់ម្នាក់ដែលត្រូវបានគេជឿថាបានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំ គីម ជុងអ៊ុន បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ... Read More »

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២នៅសង្កាត់ទួលស្វាយព្រៃទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះជិតខាងឡើយក្រោយអាជ្ញាធរជួយរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៥នាក់ និងដកហូតម៉ូតូ ៤គ្រឿង

ខេត្តកំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៥ នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានការប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline ... Read More »

កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋាន ក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ទុយយោម៉ាស៊ីនត្រជាក់យកស្ពាន់

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី:(លួច,កាត់ទុយយោម៉ាស៊ីនត្រជាក់យកស្ពាន់) ប្រព្រឹត្តបទល្មើសនៅចំណុចហាងផាប់យីហោវេលា ផ្លូវលេខ៧៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សាំង សាន ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ដែលដើរមកលួចម៉ូតូ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ១នាក់អំពើលួចម៉ូតូ។ ករណីនេះបានកើត ឡើង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង០០នាទី នៅចំណុចផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

នគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបករណីចោរកម្ម លួចមិនរើសមុខ លួចខ្ទេច លួចខ្ទីរ  លួចបែបអាជីព

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង បញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបជូនសង្ស័យពីរនាក់ ទើបចេញពីពន្ធនាគារករណីលួចសម្បត្តិប្រជាពលរដ្ឋ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែ ... Read More »

នគរបាលស្រុកកោះញែកបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់ និងបន្តទៅឃាត់ខ្លួននៅខេត្តរតនគិរីម្នាក់ទៀត

ខេត្តមណ្ឌលគិរី៖ អនុវត្តបទបញ្ជាឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសម្រប សម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក ដឹកនាំដោយលោក វរសេនីយ៍ទោ អេង ... Read More »

ប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ និងសមាជិកបក្សយុវជន៥នាក់ទៀត ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ 

ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ នេះបើតាមព្រះរាជក្រឹត្យ។ ជាមួយគ្នានេះ ... Read More »

នគរបាលស្រុកអង្គស្នួលបង្ក្រាបគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យបានបីនាក់

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារ បានចុះល្បាតក្នុងភូមិសាស្ត្រ និងបង្ក្រាបបាន ០២ករណីផ្សេង គ្នា ពាក់ព័ន្ធនឹងការរក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចផ្លូវបេតុង ... Read More »

តើជាការចាប់ឃាត់ខ្លួនមនុស្សខុស ជាកំហុសមន្ត្រីនគរបាលយុត្តិធម៌ដែរទេ ?

ភ្នំពេញ ៖ នៅលើ បណ្តាញសង្គមកំពុងតែចាប់អារម្មណ៍ករណីលោក កេង រតនា អាយុ៦៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់លួចគងវត្ត។ ប៉ុន្តែក្រោយការស្រាវជ្រាវ បានបង្ហាញថា ... Read More »

អ៊ីរ៉ង់ ថាលោក ត្រាំ និយាយម្តងបែបនេះម្តងបែបនោះ ហើយច្រានចោលលទ្ធភាពចរចាជាមួយអាមេរិក 

សារព័ត៌មាន AFP បានផ្សាយថា ប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី១៥ ឆ្នាំ២០២៦ បានច្រានចោលលទ្ធភាពនៃការបើកកិច្ចចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា រូបលោកបើកចំហចំពោះការបន្តកិច្ចពិភាក្សា អំពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ... Read More »

មនុស្សចាស់ មានអាយុ១០០ឆ្នាំឡើង នៅក្នុងប្រទេសជប៉ុន មានលើស១សែននាក់ជាលើកដំបូង

ជប៉ុនមានភាពល្បីល្បាញ ជាប្រទេសដែលមានមនុស្សអាយុវេងបំផុត នៅពេលនេះបានបំបែកកំណត់ត្រាថ្មី។ សារព័ត៌មាន AFP បានផ្សាយថា ក្រសួងសុខាភិបាលជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ចំនួនប្រជាជនដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅ នៅទូទាំងប្រទេសជប៉ុន ... Read More »

មេដឹកនាំកូរ៉េខាងជើង សន្យាថានឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងសំបុត្រផ្ញើជូនលោក ពូទីន

អន្ដរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានសន្យាផ្ដល់ការគាំទ្រឥតងាករេរបស់លោកចំពោះរុស្ស៉ី នៅក្នុងសំបុត្រមួយច្បាប់ផ្ញើទៅកាន់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដោយហៅសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនជា «សង្រ្គាមដ៏ពិសិដ្ឋ»។ ចាប់តាំងពីរុស្ស៉ីលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់វិមានក្រឹមឡាំង។ ... Read More »

អ៊ុយក្រែននិង រុស្ស៊ី យល់ព្រមមិនវាយប្រហារលើរោងចក្រថាមពល តាមសំណើរ លោកត្រាំ

អន្ដរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែន និងរុស្ស៉ីបានយល់ព្រមមិនវាយប្រហារលើរោងចក្រថាមពលទៅវិញទៅមក មួយថ្ងៃបន្ទាប់ពីលោកបានរិះគន់ទីក្រុងកៀវជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី។ ... Read More »

មន្ទីរបញ្ចកោណបង្ហាញពីការចំណាយរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

អន្តរជាតិ៖ របាយការណ៍របស់មន្ទីរបញ្ចកោណដែលទើបចេញផ្សាយថ្មីបានបង្ហាញពីការចំណាយ និងការខាតបង់យ៉ាងច្រើនដែលយោធាសហរដ្ឋអាមេរិកបានជួបប្រទះក្នុងជម្លោះជាមួយអ៊ីរ៉ង់។ របាយការណ៍ថ្មីមួយដោយអគ្គាធិការនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា បានរៀបរាប់លម្អិតអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានយោធា និងការទូតរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ាក្នុងអំឡុងពេលប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។ របាយការណ៍របស់មន្ទីរបញ្ចកោណក៏បានព្រមានផងដែរថា ជម្លោះនេះបានបង្ហាញពីភាពជាប់គាំងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក។ របាយការណ៍នេះប៉ាន់ប្រមាណថា យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់បានចំណាយអស់ ... Read More »

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តម៉ាក Mazda បុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈរូបគេបើករថយន្តក្នុងល្បឿនលឿនទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ សង្ស័យអ្នកបើកបរស្រវឹងស្រា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ... Read More »

គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្រុងបាវិត

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បានបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្នុងក្រុងបាវិត។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ... Read More »

ដើម្បីសុវត្ថិភាព រដ្ឋធានីប៉េកាំង នឹងហាមឃាត់ការកាន់កាប់យន្តហោះដ្រូន 

សាររព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋធានីប៉េកាំងនៃប្រទេសចិន គ្រោងហាមឃាត់ការកាន់កាប់យន្តហោះដ្រូននៅក្នុងដែនរបស់ទីក្រុង ក្រោមច្បាប់ថ្មីដែលនឹងចូលជាធរមាន ចាប់ពីខែវិច្ឆិកាតទៅ។ វាជាការរឹតបន្តឹងបន្ថែម លើបទបញ្ញត្តិមានស្រាប់កន្លងមក ដែលបានហាមឃាត់ការលក់ ឬជួលឧបករណ៍ទាំងនេះរួចទៅហើយ។ ... Read More »

រោងចក្រមិនទាន់បើកដំណើរការមួយកន្លែង នៅស្រុកគងពិសីត្រូវអគ្គិភ័យឆាបឆេះ ទាំងកណ្តាលថ្ងៃត្រង់ សង្ស័យឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ស្ពឺ ៖ រោងចក្រគ្រោងបើកដំណើរការមួយកន្លែង មិនទាន់មានកម្មករចូលបំពេញការងារនោះទេ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ សង្ស័យឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍ឆាបឆេះរោងចក្រ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិអូតាពូង ឃុំរកាកោះ ... Read More »

រដ្ឋបាលក្រុងស្វាយរៀង បំភ្លឺព័ត៌មានបណ្តាញសង្គម TikTok របស់គណនីឈ្មោះ “សឹង្ហ” ជាអាជីវករលក់ដូរតាមបណ្តោយផ្លូវមាត់ទន្លេវ៉ៃគោ ចោទប្រកាន់លើលោក សុន សុភា ថាប្រើពាក្យសម្តីមិនសមរម្យ

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានធ្វើការបំភ្លឺព័ត៌មាន បន្ទាប់ពីបានឃើញការបង្ហោះក្នុងបណ្តាញសង្គម TikTok របស់គណនីឈ្មោះ «សឹង្ហ» ជាអាជីវករលក់ដូរតាមបណ្តោយផ្លូវមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ជាប់របងវិទ្យាល័យស្វាយរៀង ផ្នែកខាងកើត) ស្តីពីករណីបង្ហោះរូបភាពលោក សុន សុភា អនុប្រធានការិយាល័យសាធារណការ ... Read More »

កម្ពុជា-ឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ កម្ពុជា-ឡាវ នៅតែបន្តពង្រឹងកិច្ចសហការលើវិស័យសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Jürg Lauber ... Read More »

១០ថ្ងៃដើមខែកញ្ញា! គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់យកជីវិតមនុស្ស៥០នាក់ ថយចុះ២នាក់ធៀបខែមុន

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់-ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា អ្នកស្លាប់ថយចុះ២នាក់ ... Read More »

មហាសមុទ្រអាត្លង់ទិកមានភាពស្ងប់ស្ងាត់ខុសពីធម្មតាក្នុងអំឡុងពេលរដូវខ្យល់ព្យុះកំពូល

អន្តរជាតិ៖ មហាសមុទ្រអាត្លង់ទិកបានឆ្លងកាត់រដូវខ្យល់ព្យុះជាង 100 ថ្ងៃដោយគ្មានខ្យល់ព្យុះសូម្បីតែមួយ ទោះបីជាដើម និងពាក់កណ្តាលខែកញ្ញាជាធម្មតាជារយៈពេលសកម្មបំផុតនៃឆ្នាំក៏ដោយ។ គិតត្រឹមថ្ងៃទី 14 ខែកញ្ញា មហាសមុទ្រអាត្លង់ទិកបានកត់ត្រាព្យុះត្រូពិចដែលមានឈ្មោះត្រឹមតែ 5 ប៉ុណ្ណោះនៅរដូវកាលនេះ ហើយទាំងអស់សុទ្ធតែខ្សោយ។ រដូវខ្យល់ព្យុះអាត្លង់ទិកចាប់ផ្តើមនៅថ្ងៃទី 1 ... Read More »

អាមេរិក នឹងគ្រប់គ្រងលើធនធានប្រេង ដូចជានៅវ៉េណេស៊ុយអេឡា

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបន្តសិ្ថតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយអាចគ្រប់គ្រងលើធនធានប្រេង ដោយលោកចង់ប្រៀបធៀបទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រង ... Read More »

រុស្ស៊ីទុកលទ្ធភាពនៃការចរចាត្រីភាគីជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅខែតុលា

អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចរចាត្រីភាគីរវាងតំណាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមឡើងវិញនៅខែតុលា។ យោងតាម RT ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃទី 13 ខែកញ្ញា លោក ... Read More »

រដ្ឋឈូងសមុទ្រកំពុងបង្កើត “ផែនការ B” ខណៈដែលអ៊ីរ៉ង់អូសបន្លាយជម្លោះ

អន្ដរជាតិ៖ ប្រទេសឈូងសមុទ្រកំពុងខិតខំពង្រឹងការការពាររបស់ពួកគេ និងស្វែងរកផ្លូវជំនួសជុំវិញច្រកសមុទ្រ Hormuz ខណៈដែលជម្លោះអ៊ីរ៉ង់អូសបន្លាយ។ នៅក្នុងរដ្ឋឈូងសមុទ្រដែលមានទ្រព្យសម្បត្តិច្រើន ដែលទទួលរងនូវការសងសឹករបស់អ៊ីរ៉ង់ ជម្លោះនេះលែងត្រូវបានគេមើលឃើញថាជាវិបត្តិបណ្តោះអាសន្នដែលមានកាលបរិច្ឆេទបញ្ចប់ទៀតហើយ។ លោក Majed al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា និងជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកាតា លោក Mohammed ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ ០២នាក់ ពីពីរករណីផ្សេងគ្នា ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ រួមនឹងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ២០:០០នាទីយប់ ... Read More »

កម្ពុជាគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងគាំទ្រឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអនុសញ្ញា

ភ្នំពេញ៖ ប្រទេសកម្ពុជាសូមគាំទ្រចំពោះគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងគាំទ្រឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទនៃអនុសញ្ញានេះ។ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្របែបនេះ ខណៈលោកជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavan Phomvihane ... Read More »