ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មរុករករ៉ែនៅស្រុកកែវសីមានៅតែបំពានច្បាប់

ប្រជាពលរដ្ឋស្រុកកែវសីមាបានរាយការណ៍ថា សកម្មភាពប្រើរំសេវ និងឧបករណ៍ខុសច្បាប់សម្រាប់បំផ្ទុះទាញយករ៉ែមាសពីក្នុងដីស្រុកកែវសីមា ត្រូវបានឈ្មួញប្រើ ប្រាស់ច្បាប់ដែលហួសសុពលភាពជាលេសក្នុងការធ្វើសកម្មភាពដើម្បីប្រយោជន៍ បុគ្គល និងបក្ខពួកមួយក្តាប់តូច ។ ប្រភពដដែលបានបញ្ជាក់ថា ខណៈសកម្មភាពជីករ៉ែមាសខុសច្បាប់នៅស្រុកកែវសីមាកំពុងប្រព្រឹត្តយ៉ាងរលូននោះ មន្ត្រីជំនាញក៏មិនទាន់ចុះបង្ក្រាបបទល្មើសនៅឡើយដែរ ។ កន្លងមកអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែខ្នាតតូចដែលបានផ្ដល់ឲ្យក្រុមអ្នកជីករ៉ែនៅស្រុកកែវសីមាគឺមិនតម្រូវឲ្យសាងសង់ហេដ្ឋារចនាសម្ព័នបន្ថែម និងត្រូវប្រើប្រាស់ ឧបករណ៍សម្ភារសាមញ្ញដែលមាននៅក្នុងមូលដ្ឋាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រកចាំយាមចំហរទ្វារឲ្យទំនិញគ្មានគុណភាពចូលសេរី

ប្រជាពលរដ្ឋនៅតំបន់ច្រកចាំយាម ខេត្តកោះកុង បានឲ្យដឹងថា ទំនិញគ្មានគុណភាពច្រើនប្រភេទ ជាពិសេសគ្រឿងឧបភោគ បរិភោគ ហួសកាលបរិច្ឆេទ និងមានលាយសារធាតុគីមី ត្រូវបានពួកឈ្មួញនាំចូលក្នុងមួយថ្ងៃៗរាប់សិបតោន ។ មន្ត្រីជំនាញកាំកុងត្រូលបើកទ្វារច្រកព្រំដែនចំហរដោយសេរី អនុញ្ញាតឲ្យទំនិញគ្មានគុណភាពនាំចូលជាថ្នូរនឹងលុយកាក់ ។ ប្រធានកាំកុងត្រូលប្រចាំច្រកចាំយាម ត្រូវគេរាយការណ៍ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃកម្ពុជានាំចូលត្រីពីប្រទេសវៀតណាមជាង៣០០តោន

បើទោះបីជាច្បាប់ហាមឃាត់យ៉ាងណាក្តី ប៉ុន្តែតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវការត្រីពីប្រទេសជិតខាង(វៀតណាម) ក្នុងមួយថ្ងៃមិនតិចជាង៣០០តោននោះទេ ។ ក្រោមលេសនៃតម្រូវការនេះ ពួកឈ្មួញបន្តនាំត្រីខុសច្បាប់ចូលដោយសេរី រីឯសមត្ថកិច្ចជំនាញរដ្ឋបាលជលផលជាអ្នកសោយសុខកើបផលប្រយោជន៍រៀងរាល់ថ្ងៃមិនតិចម៉ឺនសែនដុល្លារនោះឡើយ ។ សកម្មភាពឈ្មួញនាំត្រីខុសច្បាប់ពីប្រទេសវៀតណាមកាត់ច្រកព្រំដែនខេត្តព្រៃវែង, កណ្តាល, តាកែវ, កំពត យកមកចែកចាយក្នុងរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលជលផល ។ ... Read More »