ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តព្រះសីហនុជិះសេះលែងដៃ

ចែករំលែក៖

លោក ចៅ ម៉េង ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោក អុិន សុផល មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈរជើងនៅខេត្តព្រះសីហនុកំពុងប្រើអំណាចនិងតួនាទី ដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទមតាមរបៀបពុករលួយ។ ហេតុនេះហើយទើបឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ និងក្រុមអាជីវករមួយចំនួនបានអំពាវនាវឲ្យស្នង ការនគរបាលខេត្តព្រះសីហនុក៏ដូចជាអគ្គស្នងការនគរបាលជាតិឲ្យពិនិត្យមើលទង្វើ មិនប្រក្រតីរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឈ្មោះ ចៅ ម៉េង និងឈ្មោះ អុិន សុផល ជាបន្ទាន់ ។

តាមសេចក្ដីរាយការណ៍ពីឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តព្រះសីហនុបានឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះសីហនុក្រោមការគ្រប់គ្រងរបស់លោក ចៅ ម៉េង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រងរបស់លោក អុិន សុផល តែងតែធ្វើសកម្មភាពជំរិតយកលុយពីពួកគាត់តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា នគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចជាច្រើនក្រុមបានកោសរូសជំរិតយកលុយពីពួកគាត់យ៉ាងគឃ្លើន បើទោះពីពួកគាត់ ដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ។

ប្រភពបានឲ្យដឹងដែរថា ក្រៅពីបណ្ដោយឲ្យកូនចៅក្រោមឱវាទជំរិតយកលុយពីឈ្មួញ ព្រមទាំងក្រុមអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត គឺលោក ចៅ ម៉េង និងលោក អុិន សុផល បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញ ខុសច្បាប់ដូចជា ប្រេងសាំង និងទំនិញជាច្រើនប្រភេទទៀតដើម្បីជាថ្នូរនឹងផល ប្រយោជន៍ ។ មានការរិះគន់ចំៗថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះសីហនុ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលឈរជើងនៅខេត្តព្រះ សីហនុមិនដែលចាត់វិធានការបង្ក្រាបទំនិញខុសច្បាប់ ទំនិញមានផ្ទុកសារធាតុគីមីនិងចំណីអាហារមានផ្ទុកសារធាតុគីមីនោះទេ ៕

khsep-1-300x227


ចែករំលែក៖