ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ខេត្តមណ្ឌលគិរី នៅតែជាតំបន់ដំណើរកម្សាន្តជាមួយនឹងទេសចរណ៍បែបធម្មជាតិល្អបំផុត

ខេត្តមណ្ឌលគិរី៖ មន្ទីទេសចរណខេត្តមណ្ឌគិរី និងក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍បានបរិយាយថា៖  មណ្ឌលគិរី​ គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា​ សម្បូរទៅដោយធន​ធានធម្មជាតិទាំងនៅលេីដី​និងនៅក្រោមដី​ ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដេីមភាគតិច​ ក្រៅពីនោះខេត្តមណ្ឌលគិរីមានភ័ព្វវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព​ និងទេសភាពដ៏ទាក់ទាញ​ មានទឹកជ្រោះជាច្រេីនកន្លែង​ (ទឹកជ្រោះប៊ូស្រា​ រមនា១​ រមនា២​ ជ្រៃធំ​ ... Read More »

ពុលទឹកក្នុងស្រែ ស្លាប់២នាក់និង ១១នាក់ផ្សេងទៀតកំពុងសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ ស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង ១១នាក់ផ្សេងទៀតមានអាការៈធ្ងន់និងស្រាលកំពុងសង្រ្គោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំងអស់បាននាំគ្នាផឹកទឹក នៅក្នុងស្រែ ពេលហូបបាយថ្ងៃត្រង់រួចហើយពុល ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ... Read More »

កម្មវិធីដែលមានដើមកំណើតចិនចំនួន ៤៣ ទៀត ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់

ភ្នំពេញ៖ បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនានិងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៦ ... Read More »

បុរសម្នាក់ស្រវឹងស្រានឹកចង់សម្លព្រលឹតចុះដកក្នុងស្រះលង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈស្រវឹងស្រានឹកចង់សម្លម្ជូរព្រលឹតដើរទៅស្រះទឹកខាងក្រោយផ្ទះចុះដកព្រលឹតបណ្ដាលឲ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាលើករលាក់ទឹកចេញ តែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ម៉ែន ឌីណា ... Read More »

បុរសម្នាក់ត្រូវបុរសម្នាក់ទៀតកាប់ឲ្យរងរបួសធ្ងន់គ្រាដែលដើរទៅស្រែស្រែកហៅប្រពន្ធ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ខណ:ដើរទៅមើលស្រែក៏ស្រែកហៅរកប្រពន្ធតែត្រូវជនបង្កម្នាក់ស្មានតែស្រែកឌឺដងដាក់ខ្លួនកំពុងអង្គុយផឹកក៏ទាញកាំបិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ រួចជនដៃដល់រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ។ ជនដៃដល់ឈ្មោះ ហុង ហួច ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិអូរប្រាសាទឃុំអូរប្រាសាទ ... Read More »

ក្រសួងទេសចរណ៍៖ ឆ្នាំ២០២០ កម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា បានបញ្ជាក់ថា៖ ឆ្នាំ២០២០ ប្រទេសកម្ពុជានៅតែ​ជាគោល​ដៅទេសចរណ៍ល្អបំផុត សម្រាប់មកទស្សនា និងរស់នៅ ដោយមានស្ថាប័ន និងក្រុមហ៊ុនអន្តរជាតិមួយចំនួនបានធ្វើការបង្ហាញដូចតទៅ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន ... Read More »

លោក ថោង ខុន ប្រគល់រថយន្តពន្លត់អគ្គិភ័យ ១២គ្រឿង ដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងគី សាធារណរដ្ឋកូរ៉េ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១២ គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ តាមរយៈ លោកបណ្ឌិត ថោង ខុន ... Read More »

ព្រះរាជអាជ្ញារង លោក ស៊ិត វណ្ណៈ ដោះលែង ទាហានស័ក្តិ៥ ដែលយកកាំភ្លើងមកសំឡុត និង គំរាមកំហែងសម្លាប់ទាំងគ្រួសារ ប្រព្រឹត្តមិនរាងចាល គឺជាចេតនាបន្តឱ្យមាននិទណ្ឌភាពបទល្មើសបន្តកើត

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិ-សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានសេចក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើង មកសំឡុត និង គំរាមកំហែងសម្លាប់ប្រជាពលរដ្ឋទាំងគ្រួសារ ... Read More »

អាមេរិក​និងអុីស្រាអែលកំពុងតែរៀបផែនការវាយប្រហារអុីរ៉ង់ ?

កន្លងមក មានក្តីបារម្ភពីសង្គ្រាមវាយប្រហាររបស់អាមេរិកទៅលើប្រទេសអុីរ៉ង់​ដើម្បីជាការរក្សាអំណាចរបស់លោកត្រាំបន្តដឹកនាំអាមេរិក។ ប៉ុន្តែនៅពេលនេះ គម្រោងវាយប្រហារកាន់តែបង្ហាញជាសាធារណៈ​ក្រោយពីអុីស្រាអែលបានត្រៀមលក្ខណៈរួចជាស្រេចរងចាំទទួលបញ្ជាពីប្រធានាធិបតីដូណាល់ ត្រាំ​នឹងវាយប្រហារទៅលើទីតាំងនានារបស់អុីរ៉ង់ ពិសេសគឺ ទីតាំងបរមាណូ ។ នៅពេលនេះទាហានអុីស្រាអែល បានត្រៀមលក្ខណៈរួចជាស្រេច​រង់ចាំទទួលបញ្ជាតែប៉ុណ្ណោះនឹងវាយប្រហារតែម្តង ។​ ប៉ុន្មានថ្ងៃមុននេះ ទាហានអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកជាបន្ទាន់ទៅកាន់មជ្ឈិមបូព៌ាដែលជាសញ្ញានៃការត្រៀមវាយប្រហារអុីរ៉ង់​។ នៅពេលនេះលោកត្រាំ មិនទាន់យល់ព្រមចុះចាញ់​លោកបៃឌិននៅឡើយទេ​ ... Read More »

បារាំងស្នើដល់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗបង់ពន្ធលើបណ្តាញ ឌីជីថល

នៅពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានផ្ញើសេចក្តីប្រកាស​ស្នើដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ​ ត្រូវតែបង់ពន្ធ​លើបណ្តាញឌីជីថល​របស់ខ្លួនចាប់ពីខែធ្នូឆ្នាំ​២០២០តទៅ។ បារាំងបានផ្អាកឲ្យបង់ពន្ធឌីជីថលតាំងពីដើមឆ្នាំមកទល់ពេលនេះ ដោយសារតែស្ថិតនៅក្នុងដំណាក់កាលពិភាក្សា​ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការកែទម្រង់ច្បាប់មួយចំនួនក្នុងវិស័យពន្ធដារអន្តរជាតិ ។ ក្រសួងហិរញ្ញវត្ថុបារាំងបានឲ្យដឹងថា ការយកពន្ធ​ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ផ្តើមនៅខែធ្នូ ឆ្នាំ​២០២០។ កាលពីខែតុលាកន្លងមក​មានប្រទេស​ចំនួន​១៤០ប្រទេស បានព្រមព្រៀងបន្តកិច្ចពិភាក្សាដល់ពាក់កណ្តាលឆ្នាំ​២០២១​។ កាលពីឆ្នាំ​២០១៩ បារាំងបានអនុម័តឲ្យបង់ពន្ធ​៣%លើប្រាក់ចំណូលបានមកពីបណ្តាញឌីជីថល ... Read More »

លោកត្រាំអំពាវនាវ​ឲ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោត​ នឹងទទួលបានជ័យជម្នះក្នុងរដ្ឋជាច្រើន

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​បានអំពាវនាវឲ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោត​របស់លោកបៃឌិន ក្រោយពីមានការបន្លំនៅក្នុងរដ្ឋ​ជាច្រើន ។ លោកត្រាំបញ្ជាក់ថា លោកបានយកឈ្នះនៅក្នុងរដ្ឋយុទ្ធសាស្ត្រសំខាន់ៗ។ មកទល់ពេលនេះមានករណីប្តឹងផ្តល់របស់លោកត្រាំ ត្រូវបានតុលាការច្រានចោល​ ហើយលោកត្រាំក៏មិនបានបង្ហាញវត្តមានចំពោះមុខមហាជនផងដែរអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប៉ុន្តែនៅពេលបង្ហាញខ្លួនលោកបានអំពាវនាវឲ្យ​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោត ព្រោះលោកជាអ្នកឈ្នះ។ នៅថ្ងៃទី​២៥ខែវិច្ឆិកា ​លោកត្រាំបានចូលរួម​កិច្ចប្រជុំគណបក្សសាធារណរដ្ឋនៅទីក្រុង Gettysburg រដ្ឋ​Pennsylvania ... Read More »

រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ម៉ាស១លាន៥ម៉ឺននិងសម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសទីម័រឡេស្ត

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀតជូនដល់ប្រទេសទីម័រឡេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានម៉ាសធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន ... Read More »

បុរសវ័យចំណាស់ម្នាក់ចង.កសម្លាប់ខ្លួននិងខ្សែអង្រឹងមិនដឹងមូលហេតុ

    ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ចង.កនិងខ្សែអង្រឹងសម្លាប់ខ្លួនបង្កភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅ ភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចថាសពជនរងគ្រោះឈ្មោះ សុត ខឿន អាយុ៥០ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ។ជនរងគ្រោះចង.កនិងខ្សែអង្រឹងទៅនិងដំបូលសំយ៉ាបផ្ទះគ្មានមនុស្សនៅចម្ងាយពីផ្ទះខ្លួនប្រហែល៦០ម៉ែត្រ។   ស្ត្រីជាប្រពន្ធសពនិយាយថាមុនកើតហេតុកាលពីល្ងាចថ្ងៃទី២៥ខែឆ្នាំដដែលប្តីគាត់បានទៅញ៉ាំការសាច់ញាតិនៅឯសង្កាត់និមិត្តហើយក្រោយវិលត្រឡប់ដល់ផ្ទះព្រោះបារម្ភពីសុខភាពប្តីគាត់ក៏ស្តីថាតិចតួចសុំកុំឲ្យផឹកច្រើនពេកព្រោះចាស់ហើយ គ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចទំនងជាខឹងក៏ផឹកស្រាថ្នាំដែលកូនគាត់ត្រាំសម្រាប់កូនខ្ចីបន្ថែមប្រហែលកន្លះកែវទៀត។ ... Read More »

Update៖ ទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទនិងឃាត់ខ្លួនសន្តិសុខ១នាក់យកទៅសាកសួរ

      ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សាមួយកន្លែង  និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខនៅទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ... Read More »

គួរតែប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងខ្លាំង! យុវជនម្នាក់ កំពុងលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ត្រូវរន្ទះបាញ់ស្លាប់

អន្តរជាតិ៖ ខណៈមេឃកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែយុវជនម្នាក់ ដែលជាជនជាតិឥណ្ឌូនេស៊ី បានព្យាយាមលេងហ្គេមក្នុងទូរស័ព្ទដៃដែលកំពុងដោតបញ្ជូលថ្ម​ ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ។ បើតាមទីភ្នាក់ងារសារព័ត៌មាន World of Buzz បានបញ្ជាក់ថា​ យុវជនរងគ្រោះមានអាយុ ១៦ ឆ្នាំ ... Read More »

ផ្អើលពលរដ្ឋទៅធ្វើបុណ្យនៅព្រះអង្គដងកើ រត់ចែកជើងគ្នា ខណៈបុរសម្នាក់ យកញញួរវាយពុទ្ធបដិមា

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗស្រាប់តែជនសង្ស័យម្នាក់ បានទៅធ្វើសកម្មភាពយកញញួរវាយពុទ្ធបដិមាព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ... Read More »

បន្ទាប់ពីជំនន់ទឹកភ្លៀងស្រកអស់ហើយ លោកមុឹង សំផន អញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់កសិករនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ បន្ទាប់ពីជំនន់ទឹកភ្លៀងមានការស្រកចុះអស់ហើយនោះលោកនាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទានិងក្រុងបាវិតបានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅស្រុកចន្ទ្រា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីអស់លោកក្រុមការងារ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងមន្ត្រីដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ នាយឧត្តមសេនីយ៍ មុឹង សំផន ... Read More »

ទីតាំងម៉ាស្សា ដាយម៉ិន (Diamond Massage)ត្រូវបាន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបិទ

ភ្នំពេញ៖ ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ មន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ដែលជាសន្ដិសុខយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក ... Read More »

ជម្លោះចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា រហូតដល់ប្រើហិង្សារបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់នៅក្នុងចំណោម៣នាក់បានរងរបួសធ្ងន់បន្ទាប់ពីចូលច្រៀងខារ៉ាអូខេបន្ទប់ជាប់គ្នា ហើយមានទំនាស់ពាក្យសម្តីគ្នាក៏បានផ្ទុះហិង្សាយកខ្សែក្រវាត់វាយក្បាលជនរងគ្រោះជាគូជម្លោះបង្កការភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ ខណៈដែលក្រុមជនសង្ស័យនាំគ្នារត់គេចខ្លួនបន្សល់ទុកតែម៉ូតូមួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅចំណុចក្លិបខារ៉ាអូខេជំនោរត្រជាក់ចិត្ត ក្នុងភូមិស្វាយតឿសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឱ្យដឹងថា  បុរសរងគ្រោះមាន ១-ឈ្មោះយ៉ូន សុខជា  អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ... Read More »

ឃាត់ខ្លួនថៅកែហាងលក់គ្រឿងកាឡៃយីហោ”ពិភពម៉ូត” ក្រោយរត់គេចខ្លួនបាត់ជាង១ឆ្នាំ បន្ទាប់ពីឆ្លៀតឆីព្រហ្មចារីបុគ្គលិកខ្លួនឯងមិនទាន់គ្រប់អាយុ

    ខេត្តសៀមរាប៖ បុរសម្នាក់ដែលជាថៅកែហាងលក់គ្រឿងកាឡៃយីហោ“ពិភពម៉ូត“នៅក្នុងក្រុងសៀមរាបបានប្រព្រឹត្តបទល្មើសចាប់រំលោភសេពសន្ថវៈលើបុគ្គលិកខ្លួនឯងដែលនារីរងគ្រោះមានអាយុក្រោម១៥ឆ្នាំ ក្រោយពីនិយាយសម្របសម្រួលជាមួយនាងមិនត្រូវ នាងសុខចិត្តប្ដឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យរត់គេចខ្លួនជាងមួយឆ្នាំទើបចាប់បានកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ នៅឯរាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានរត់គេចខ្លួនមកសម្ងំលាក់ខ្លួន។ បើតាមការអះអាងពី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប លោកវរសេនីយ៍ឯក ... Read More »

តុលាការសម្រេចឃុំខ្លួនជនជាតិចិនដែលចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនឃាតកជនជាតិចិនដែលបានចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” តាមមាត្រា១១៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

អាជ្ញាធរជួសជុលផ្លូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាង១០គីឡូម៉ែត្រ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ

ខេត្តបន្ទាយមានជ័យ៖ ផ្លូវគ្រួសថ្មមិច និងគ្រួសក្រហមបីខ្សែប្រវែងជាង១០គីឡូម៉ែត្រ ក្រោយពីរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ត្រូវអាជ្ញាធរក្រុងប៉ោយប៉ែត ជួសជុលសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ... Read More »

ចិន​ ខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ចិនចំនួន​៤៣ផ្សេងទៀត

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាល​ចិន​ បានបង្ហាញ​ពី​ការខឹង​សម្បារ​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ការហាម​ប្រាម​ប្រើប្រាស់​កម្មវិធី​ទូរ​ស័ព្ទ (apps)​ដែល​គ្រប់គ្រង និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​។ ការហាម​នេះ ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កាលពី​ខែមិថុនា​កន្លងទៅ​ ដែលជា​សញ្ញា​នៃ​ការបន្តរ​ចុះ​ដាន​ដាប​នៃ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​២។​ ​ចំពោះការហាម​របស់​ឥណ្ឌា មិនមែនជា​លើក​ទី​១​ឡើយ ដែលមិន​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​ ... Read More »

រដ្ឋាភិបាលកូរ៉េនៅតែបន្តទទួលពលករកម្ពុជា ខណៈដែលនិយោជកពេញចិត្តនិងសមត្ថភាពរបស់ពួកគេ

   ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែបន្តទទួលយកពលករកម្ពុជាដដែល ពីព្រោះនិយោជកពេញចិត្តនិងសមត្ថភាព ភាពស្មោះត្រង់របស់ពលករកម្ពុជាយ៉ាងខ្លាំងខណៈដែលបច្ចុប្បន្ននេះពលករកម្ពុជា មានប្រមាណជិត៥ម៉ឺននាក់ហើយក្តី បាននិងកំពុងបម្រើការងារលើវិស័យនានានៅប្រទេសកូរ៉េខាងត្បូងនេះ ។ ជំហររបស់រដ្ឋាភិបាលកូរ៉េនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ... Read More »

អាជ្ញធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ បានចុះបង្ក្រាបទីតាំងណេតបង្កប់ហ្គេមអនឡាញមួយកន្លែងដែលមានទីតាំងនៅផ្ទះល្វែងលេខ2Aផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងឃាត់ខ្លួន យុវជនប្រុសស្រី២០នាក់ ជាអ្នកញៀនល្បែងហ្គេមអនឡាញ​ រួមទាំងដកហូតបានសម្ភារ ... Read More »

អាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ ​ពាក់ព័ន្ធនឹង​អំពើពុករលួយ​

អន្តរជាតិ៖ កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ លោក Edhy Prabowo រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សមុទ្រ និង​នេសាទឥណ្ឌូនេស៊ីត្រូវបាន​ចាប់ខ្លួន​ពីបទ​ទាក់ទិន​នឹង​អំពើពុករលួយ​ ។ នេះបើតាមការអះអាងពីទីភ្នាក់ងារ​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូនេស៊ី ។ ​លោក Nawawi Pomolango ... Read More »

ប្រទេសចំនួន​២៣បើចង់សុំវីសាចូលអាមេរិក ត្រូវតែមានប្រាក់កក់​១៥ពាន់ដុល្លារ

ប្រទេសចំនួន​២៣​ ភាគច្រើននៅក្នុងតំបន់អាហ្វ្រិកនិងអាស៊ី បើចង់សុំវីសា​ចូលទៅកាន់ទឹកដីអាមេរិកគឺត្រូវ​តែ​មានប្រាក់កក់១៥០០០ដុល្លារ ។ ​ប្រទេសតំបន់អាស៊ី ស្ថិតនៅក្នុងចំណោមប្រទេសទាំង​២៣នោះមាន អុីរ៉ង់ មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន បូតាន់ ​និងឡាវ​។ តាមសារព័ត៌មាន Zing បានផ្សាយថា​ ពលរដ្ឋដែលចង់ទៅអាមេរិក​តាមវីសា ... Read More »

អាមេរិកចេញ«ឱសានវាទ»ដល់ក្រុមហ៊ុន ByteDance ស្តីពីការលក់ទិកតុក

​​​​នៅថ្ងៃទី​២៥ខែវិច្ឆិកា​ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ទុកពេលឲ្យក្រុមហ៊ុនByteDance ជាក្រុមហ៊ុនរបស់ចិនរយៈពេល​៧ថ្ងៃ ដើម្បីលក់បណ្តាញសង្គមទិកតុក​ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេររិក​។ កន្លងមក​រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ទុកពេលឲ្យ១៤ថ្ងៃ ដើម្បីលក់បណ្តាញកម្សាន្តសង្គម​របស់ក្រុមហ៊ុន ByteDance ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេរិក។ ដោយរងសម្ពាធពីអាមេរិក​ ក្រុមហ៊ុន​ByteDance បានពិភាក្សាជាមួយក្រុមហ៊ុនWalmart ... Read More »

មេដឹកនាំ​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ

អន្តរជាតិ៖ ​ប៉ូលីស​ថៃ​ កោះហៅមេដឹកនាំ​បាតុកម្ម​ថៃ​ ចំនួន ១២​រូប  ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ បន្ទាប់ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានផ្តល់​ភ្លើង​បៃតង​ដល់​អាជ្ញាធរ​អាច​ប្រើប្រាស់​ច្បាប់​គ្រប់​ទាំងអស់ ដើម្បី​ដោះស្រាយ​ជាមួយ​បាតុករ ដែល​បំពាន​ច្បាប់​។ ហើយនេះ គឺជា​លើកទីមួយ​ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែលបានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅសណ្ឋាគារសូហ្វីតែល ... Read More »