ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កាន់តែក្តៅហើយ! អុីរ៉ង់ត្រៀមវាយប្រហារទៅលើអុីស្រាអែល ដែលបានសម្លាប់អ្នកវិទ្យាសាស្ត្រ បរមាណូកំពូលរបស់អុីរ៉ង់

ការព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយបានដល់អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​ លោក Mohsen Fakhrizadeh ក្រោយការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តរបស់លោក និងការបាញ់ប្រហារដោយកាំភ្លើងទៀតផង។ តាមសារព័ត៌មាន ​ Fars ​បានផ្សាយថា លោកMohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ​បរមាណូកំពូលរបស់អុីរ៉ង់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាការពារជាតិបានរងការធ្វើឃាតកាលពីយប់ថ្ងៃទី ២៧ ... Read More »

ដឹងការពិតហើយ! ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ ករណីអ្នកសង្ស័យពុលដោយសារថ្នាំបាញ់នៅចម្ការឪឡឹកនៅខេត្តកំពង់ឆ្នាំង​ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន សូមជម្រាបជូនថា​ តាមរបាយការណ៍ស្តីពីករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុលនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះចំនួន១៣នាក់ ស្រី៨នាក់​  និងប្រុស៥នាក់ ដែលមានអាយុពី ៤ឆ្នាំ ... Read More »

កងរាជអាវុធហត្ថកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់ប្រើស្លាកលេខក្លែងក្លាយបំពាក់លើរថយន្ត LEXUS RX 400h

ខេត្តកំពង់ឆ្នាំង៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនបុរសម្នាក់តាមដីកាសម្រេចបើកការស៊ើបអង្កេតជាក់ស្តែងពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចសង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំង។ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់នេះរួមជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក LEXUS RX400h ... Read More »

រថយន្តស៊េរីទំនើបបុកចូលហាងស្រាក្រឡុកផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនដល់ផ្លូវបំបែកបួងចង្កូតមិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុកខណៈភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ជាន់ជើងគ្នារងការខូចខាតសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់​ ថ្ងៃទី២៧​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គិសនីកម្ពុជា​ សាខាទួលពង្រ​ ផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។  តាមសាក្សីនៅកន្លែងបានឲ្យដឹងថា​ មុនពេលកេីតហេតុគេសង្កេតឃេីញថា​ ទីតាំងខាងលេីកំពុងទទួលភ្ញៀវជាច្រេីនចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ​ ខណៈមកដល់វេលាកេីតហេតុស្រាប់តែមានរថយន្តម៉ាកAudiពណ៌សពាក់ស្លាកលេខភ្នំពេញ2BL ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវសំណាងល្អគ្មានអ្នករបួស

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្ដកៀបជាប់ទៅមុខលែងរួចហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង ១៥ នាទីយប់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ក្នុង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BI ... Read More »

កសិករឥណ្ឌាធ្វើមហាបាតុកម្មនាំគ្នាសម្រុកទៅធ្វើបាតុកម្មនៅរដ្ឋធានី​ញូវដេលី

នៅថ្ងៃទី​២៧ខែវិច្ឆិកា​ កសិករឥណ្ឌា រាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់កសិកម្មថ្មីរបស់រដ្ឋាភិបាល។ ក្រុមបាតុករឥណ្ឌាមកពីបណ្តារដ្ឋបាននាំគ្នាសម្រុកទៅកាន់រដ្ឋធានីដើម្បីប្រឆាំងច្បាប់កសិកម្មថ្មី។ សារព័ត៌មានANI បានដកស្រង់សម្តីលោក Saddu Singh Aggrawal ដែលជាតំណាងបាតុករមួយរូបបានលើកឡើងថា​ «ក្រុមកសិករមកពីរដ្ឋ Punjab និង Haryana កំពុងតែធ្វើដំណើរមករដ្ឋធានីញូវដេលី​ ... Read More »

ការប្រឈមមុខតានតឹងរវាងអូស្ត្រាលីនឹង​ចិនកើនឡើង​ នាវាដឹកធ្យូងថ្ម​អូស្ត្រាលី​៦០គ្រឿងជាប់គាំងនៅកំពង់ផែចិន

ទំនាក់ទំនងរវាងអូស្ត្រាលី នឹងចិន កាន់តែតានតឹង​ឡើង ក្នុងពេលដែលនាវាដឹក​ធ្យូងថ្មដល់ទៅ​៦០គ្រឿង មានតម្លៃជាង​៥០០លានដុល្លារអូស្ត្រាលី ជាប់គាំងនៅកំពង់ផែប្រទេសចិន​។ ការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើង​រវាងប្រទេសទាំងពីរ ក្រោយពេល​ដែលចិនអនុម័តដំឡើងពន្ធនាំចូលស្រូវសាឡី និងផ្អាកនាំចូលសាច់គោពីអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ពេលថ្មីៗនេះ​បានឲ្យដឹងថា «នឹងតែងតាំងបុគ្គលល្អបំផុត​ដើម្បី​បំបែកភាពជាប់គាំង ... Read More »

សង្គ្រាមគ្រឿងក្នុងជ្រូកផ្ទុះឡើងក្នុងរដ្ឋសភាកោះតៃវ៉ាន់ (មានវីដេអូ)

សមាជិកគណបក្ស​មហាជន នៅថ្ងៃទី២៧ខែវិច្ឆិកា បានគប់គ្រឿងក្នុងជ្រូក មានពោះវៀន ថ្លើម បេះដូង…​ទៅកាន់ក្រុមតំណាងរាស្ត្រមកពីគណបក្សផ្សេង​ក្នុងកិច្ចប្រជុំនៅរដ្ឋសភាស្តីពីការនាំចូលសាច់ជ្រូកពីអាមេរិក​។ មេដឹកនាំកោះតៃវ៉ាន់ កាលពីខែសីហាឆ្នាំ​២០២០ បានប្រកាសថា រដ្ឋាភិបាលកោះតៃវ៉ាន់​នឹងអនុញ្ញាតឲ្យនាំចូលសាច់ជ្រូកមានសារធាតុractopamine ពីអាមេរិក ចាប់ពីថ្ងៃទី​១ ខែមករាឆ្នាំ២០២១​តទៅ។ សារធាតុ ractopamine ... Read More »

លោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្នុងលោកបានសំណេរលើ Facebook ផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ទើបចប់អាណត្តិចូលជួបសម្តែងការគួរសម និង ជម្រាបលា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យឧត្ដមសេនីយ៍ត្រី វីន កូកូ អនុព័ន្ធយោធាប្រទេសមីយ៉ាន់ម៉ា ដែលទើបបញ្ចប់អាណត្តិការទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម ... Read More »

របួសធ្ងន់៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរស៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ... Read More »

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃនិងឧបករណ៍នេសាទខុសច្បាប់នៅស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖ ពិធីដុតកម្ទេចវត្ថុតាងបម្រើឱ្យបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលប្រារព្វធ្វើនៅស្នាក់ការឧទ្យានជាតិ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋបាលសាលាស្រុកសៀមប៉ាង និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីដុតអាវុធកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ដែលប្រព្រឹត្តទៅនៅរសៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្រោមអធិបតីភាព ... Read More »

សំណើចុងក្រោយគួរឱ្យចាប់អារម្មណ៍របស់លោកម៉ារ៉ាដូណា ត្រូវបានបង្ហាញ

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca និងសារព័ត៌មានlivescore.com កាលពីថ្ងៃទី២៧ វិច្ឆិកាបានឲ្យដឹងថា លោក ម៉ារ៉ាដូណាអាចក្លាយជាមនុស្សទី៤ក្នុងប្រវត្ដិសាស្ដ្រអាហ្សង់ទីនដែលបានផ្តល់កិត្តិយសដោយរដ្ឋាភិបាល និងបានធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងក្រោយពេលស្លាប់។ អតីតកីឡាករបាល់ទាត់អាហ្សង់ទីនរូបនេះបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ឆ្នាំបន្ទាប់ពីមានជំងឺគាំងបេះដូង ហើយសពរបស់គាត់ត្រូវបានគេដាក់នៅរដ្ឋ Casa Rosada ក្នុងទីក្រុង Buenos Aires ... Read More »

ផ្ទះរឿងធំហើយ តារាចម្រៀង វណ្ណដា រងបណ្តឹងពីក្រុមហ៊ុនSmart Axiata

     ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញករណីតារាចម្រៀងOriginal Song ល្បីឈ្មោះលោក វណ្ណដា បានរងបណ្តឹងពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលតារាចម្រៀងរូបនេះចាត់ទុកថាវាបានធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត។ តាមរយៈសារជា វីដេអូដែលមានរយៈពេលជាង៧នាទីនេះ តារាចម្រៀង វណ្ណ ... Read More »

អបអរសាទរនិងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា)

ភ្នំពេញ ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ... Read More »

កូរ៉េខាងត្បូង៖ ចារកិច្ចកូរ៉េខាងជើង ​វាយប្រហារក្រុមហ៊ុនវ៉ាក់សាំងកូវីដ​-១៩​

ក្រសួងចារកិច្ចកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ក្រុម«ហែកឃឺ»កូរ៉េខាងជើង​បានព្យាយាមវាយប្រហារទៅលើក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់កូរ៉េខាងត្បូង​។ លោកHa Tae-keung តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូបបានឲ្យដឹងថា​​ លោកទទួលបានព័ត៌មានពីក្រុមចារកិច្ចជាតិថា កូរ៉េខាងជើងបានវាយប្រហារទៅលើក្រុមហ៊ុនផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតឬបាត់បង់ដោយសារតែការវាយប្រហារពីកូរ៉េខាងជើងនោះឡើយ។ កាលពីសប្តាហ៍កន្លងមក ក្រុមហ៊ុន Microsoft ​បានប្រកាសថា ក្រុម​ហែកឃឺ​របស់រុស្ស៊ី និងកូរ៉េខាងជើង បានព្យាយាមចូលទៅកាន់បណ្តាញ​ ... Read More »

ជាងកាត់សក់ម្នាក់ត្រូវរថយន្ដដឹកដីបេីកកិនពីលើស្លាប់ក្នុងថ្លុកឈាមនៅស្ថានីយបឹងត្របែក

ភ្នំពេញ​ ៖​ បុរសម្នាក់​ដែលជាជាងកាត់សក់​ ត្រូវបានរថយន្តបែនដឹកដីបើកកិនពីលេីបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មបំផុត បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

កងទ័ពជើងគោក ទទួលអំណោយរថយន្តពីក្រុមហ៊ុនកម្ពុជាតេលាចំនួន១០គ្រឿង

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជាតេលាបានផ្តល់រថយន្តចំនួន១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈចំនួន០៦គ្រឿងជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនិងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។ ពិធីប្រគល់និងទទួលរថយន្តខាងលើកនេះ ត្រូវបានធ្វើឡើង នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ... Read More »

ប្រធានាធិបតីប្រេស៊ីល អះអាងថា លោកនឹងមិនចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ឡើយ

អន្តរជាតិ៖ បើទោះបីជាករណីឆ្លងក្នុងប្រទេសប្រេស៉ីល នៅតែកើនឡើង នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានាធិបតីប្រេស៊ីលលោក ជែ បុលសូណារ៉ូ(Jair Bolsonaro) បានបញ្ជាក់ថា លោកនឹងមិនចាក់ថ្នាំវ៉ាក់សាំងកូវីដ–១៩ឡើយ។ ហើយនេះជាការលើកឡើងចុងក្រោយដែលបង្ហាញការមិនទុកចិត្តចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ–១៩។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់និយាយលេងសើចថា នឹងយកវ៉ាក់សាំងទៅចាក់ឲ្យឆ្កែខ្លួន។ ... Read More »

សមត្តកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនជនជាតិចិន៤នាក់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន  ហើយធ្វើការឃាត់ខ្លួនជនជាតិចិន ០៤នាក់ សង្ស័យជាក្រុមចាប់ជំរិតមនុស្សនិងពាក់ស្លាកលេខរថយន្តក្លែងបន្លំ ។  លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ... Read More »

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាអនឡាញ ស្តីពី “សន្តិសុខបណ្តាញអុីនធើណេត និងព័ត៌មាន”

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាមានការកើនឡើង ទន្ទឹមនឹងនេះការយល់ដឹងអំពីហានិភ័យ យន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ហើយមានបទល្មើសបច្ចេកវិទ្យាជាច្រើនដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមើលឃើញនូវចំណុចនេះ និងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាអនឡាញ ... Read More »

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ នៅទីស្ដីការនិយ័តករទូរគមនាគមន៍កម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិករបស់និយ័តករទូរគមនាគមន៍កម្ពុជា ជាច្រើនរូប។ លោក ម៉ូវ ... Read More »

ដំរី​ឯកោ​ឈ្មោះ Kaavan​ មុននឹងបញ្ជូនមកប្រទេសកម្ពុជាវិញ ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ ស្កាត់​ជួប​ជាលើក​ចុងក្រោយ

អន្តរជាតិ៖ ទីបំផុត ​ដំរីឯកោឈ្មោះ Kaavan នឹងត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ដែន​ជម្រក​សត្វ​ដំរី ដើម្បីចាប់ផ្តើម​ជីវិត​ថ្មី​នៅ​កម្ពុជានាថ្ងៃអាទិត្យ​ថ្ងៃទី​២៩ខែវិច្ឆិកា​ខាងមុខនេះ បន្ទាប់ពី​យុទ្ធនាការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​សត្វ ​និង​តារាចម្រៀង​ល្បី​គឺ​អ្នកស្រីCher ដែល​ជួយសង្គ្រោះ​ដំរី​នេះ​ពី​ស្ថានភាព​ដ៏​សែន​អាក្រក់​ដោយ​គ្មាន​ដៃគូ​នោះ។ ប៉ុន្តែមុននឹងដំរីមួយនេះ ត្រលប់មកប្រទេសកម្ពុជាវិញនោះ ប្រធានាធិបតី​ប៉ា​គី​ស្ថាន​លោក Arif Alvi បានស្កាត់​ជួប​ជាលើក​ចុងក្រោយ​ជាមួយកាលពី​ថ្ងៃ​អង្គារ​ទី​២៤ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ មិនត្រូវប្រើមាត់ជំនួសច្បាប់ឡើយ បើមានបញ្ហាអ្វីត្រូវយកច្បាប់មកដោះស្រាយ

ខេត្តមណ្ឌលគិរី៖ តាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនត្រូវប្រើមាត់ជំនួសច្បាប់ ឡើយ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវយកចិត្តមកដោះស្រាយ ព្រោះប្រទេសកម្ពុជាគ្រប់គ្រងដោយនីតិរដ្ឋ ដូច្នេះត្រូវគោរពនីតិរដ្ឋ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ... Read More »

កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបករណីនាំចូលស្តុក និងតាំងលក់នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន៤.៦៣១គ្រឿង

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយនិងតាំងលក់នាឡិកាម៉ាក ZINVO ក្លែងក្លាយនៅតូបលេខ ខ.១១-៨៤ ផ្សារអូរឫស្សី និងផ្ទះលេខ១១សេផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៨

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, លោក គន់ គីម ទេសរដ្ឋមន្ត្រី ... Read More »

ឆ្នាំ២០២១ក្រុមហ៊ុនធំៗម៉ាឡេស៊ីមកបណ្តាក់ទុនវិនិយោគលើវិស័យថាមពលប្រេងកាតនិងរោងចក្រផលិតគ្រឿងបន្លាស់ដំឡើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីតាមរយៈឯកអគ្គរាជទូតប្រចាំកម្ពុជាបានផ្ដល់ថវិកាចំនួន២ម៉ឺនប្រាំពាន់ដុល្លារសម្រាប់ការដោះស្រាយជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ ដោយលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា៖ តាមរយៈជំនួយសប្បុរសធម៌នានា ក៏ដូចជាប្រទេសម៉ាឡេស៊ីដែលរដ្ឋាភិបាលបានទទួលនេះ បើទោះតិចឬច្រើនក្តី គឺជាទឹកចិត្តដែលបង្ហាញពីការស្រឡាញ់រាប់អានជួយគ្នាក្នុងគ្រាលំបាករវាងប្រជាជាតិនិងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់ពី លោក ហ៊ុន សារឿន ... Read More »

ក្រុមប្រឹក្សាខណ្ឌចំការមនបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣​

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល ... Read More »

សម្តេច​តេជោ ​អះអាង​ថា​កម្ពុជា​នឹង​កែទម្រង់​ជាប​ន្តប​ន្ទាប់​ ដើ​ម្បី​កែលម្អ​បរិយាកាស​វិនិយោគ​

ភ្នំពេញ​៖ ក្នុង​ពិធី​បើក​សម្ពោធ ​ពិព័រណ៍​ចិន​-អាស៊ាន ​លើកទី​ ១​៧ ឆ្នាំ​ ២០២០​ តាមរ​យៈ​ប្រព័ន្ធ​វីដេអូ ​នៅវិមាន​សន្តិភាព​ សម្តេចតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា​ កម្ពុជា​នឹង​ដាក់​ចេញ​នូវ​ ក្របខណ្ឌ ... Read More »

ជិះម៉ូតូកញ្ចាស់មកបន្លំដូរយកម៉ូតូថ្មីត្រូវអ្នកទទួលផ្ញើម៉ូតូឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូកញ្ចាស់មកប្តូរយកម៉ូតូថ្មី ខណៈកំពុងធ្វេីសកម្មភាពស្រាប់តែអ្នកផ្ញេីម៉ូតូឃេីញទាន់ស្រែកផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីតាំងផ្ញើម៉ូតូក្នុងភូមិត្រពាំងសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សួន ប៊ុន្នី ភេទប្រុស អាយុ៤២ឆ្នាំ ... Read More »