ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត

ចែករំលែក៖

‎ភ្នំពេញ ៖ តាមរយៈជំនួបជាមួយ លោក សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

‎នៅក្នុងកិច្ចជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ នៃសាធារណៈប្រជាមានិតចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖