ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហេីយឃាតកដែលសម្លាប់បុរសម្នាក់នៅសង្កាត់ចោមចៅទី១

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនបានហេីយឃាតកដែលវាយសម្លាប់បុរសម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅភូមិទលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុច មុខរោងចក្រស៊ីនកៃលី ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ ២៧ឆ្នាំ

មុខរបរ កម្មកររោងចក្រ ។ ស្រុកកំណើត ភូមិឈើទាលខ្ពស់ ឃុំកំពង់លើ សករុកក្រគរ ខេត្តពោធិ៍សាត់ ។ ស្នាក់នៅបន្ទប់ជួលលេខ៨ ជាន់ទី២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមចម្លើយជនសង្ស័យ សារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយមុនពេលកេីតហេតុនៅវេលាម៉ោង០២និង១៥នាទី ទាបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ រូបខ្លួនមកពីស៊ីសាច់ឆ្កែរម្តុំផ្លូវសេះស ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភ្នំពេញ រួចក៏ជិះម៉ូតូមកតាមប្រឡាយទឹកស្អុយ ដល់ជិតម្តុំលក់ទឹកត្នោតជូរ ក៏ត្រូវបានជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងម៉ូតូ ។ ខ្លួនស្នើសុំឲ្យជនរងគ្រោះសងសំណង៦០០០០៛ តែជនរងគ្រោះថាមិនមានលុយ ទើបមានការជជែកគ្នាខ្លាំងៗ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូគេចខ្លួន ហើយរូបខ្លួនបានស្ទុះដកយកកូនសោម៉ូតូជនរងគ្រោះបានកាន់នៅដៃ ។

ជនដៃដល់បានបន្តថា ហើយជនរងគ្រោះបានបណ្តើរម៉ូតូចូលទៅក្នុងតូបលក់ទឹកត្នោតជូ ផឹកម្នាក់ឯងប្រហែល១ម៉ោង ក៏ដើរចេញវិញ ហើយរូបខ្លួនក៏ដើរតាមទាលុយសំណង តែជនរងគ្រោះមិនព្រមឲ្យ ខ្លួនក៏ខឹង ហើយក៏បានវាយគ្នាប្រតាយប្រតប់ជាមួយជនរងគ្រោះ ហើយខ្លួនក៏ស្រវាបានដុំថ្មដំលើមុខជនរងគ្រោះនិងក្បាលខាងក្រោយ បណ្តាលឲ្យស្លាប់តែម្តង ។

បច្ចុបន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យកម្លាំងការិយ៉ាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖