ថៃ:ពិតជាមានរឿងចៃដន្យខ្លាំងណាស់ រយៈពេលពីរថ្ងៃនេះ នៅប្រទេសថៃបានបាក់រលំដងស្ទួចចំនួនពីរករណី ដោយករណីទី១ នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បាក់ដងស្ទួចសង្កត់លើរថយន្តភ្លើងដឹកអ្នកដំណើរឆ្លងកាត់រនៅក្នុងស្រុក Sikhio ខេត្ត Nakhon Ratchasima ប្រទេសថៃ បណ្តាលឱ្យមនុស្សចំនួន៣២នាក់ស្លាប់ និងរងរបួសរាប់សិបនាក់ថែមទៀត។ហើយនៅព្រឹកថ្ងៃទី១៥ ខែមករានេះដែរ មានករណីបាក់ដងស្ទួចមួយករណីទៀតនៅក្នុង ខេត្ត សាមុត សាខន ប្រទេសថៃដែរ ព័ត៌មានបឋមបានរាយការណ៍ថា បណ្តាលឱ្យមនុស្សចំនួន ២ នាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត។
អាជ្ញាធរខេត្តសាមុតសាខន បាន ឱ្យដឹង នៅ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ថា ដង ស្ទូច សំណង់ មួយគ្រឿង បាន បាក់ នៅ ផ្លូវ រ៉ា ម៉ា ទី ២ ក្នុង ខេត្ត សាមុត សាខន បណ្តាល ឲ្យ មនុស្ស ២នាក់ ស្លាប់ និង ជាច្រើន នាក់ ទៀត រងរបួស ។ យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩ និង ១៥ នាទីព្រឹកនេះ នៅលើកំណាត់ផ្លូវ រ៉ាម៉ាទី ២ ត្រង់ចំណុចមុខស្ពានឆ្លងទន្លេថាជីន។ សេវាសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលមន្ត្រីបានចាប់ផ្តើមធានាតំបន់ និងវាយតម្លៃការខូចខាត។
ហើយមូលហេតុនៃការដួលរលំនេះ គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ។ អាជ្ញាធរ បាន និយាយ ថា មនុស្ស ពីរ នាក់ ត្រូវ បាន គេ បញ្ជាក់ ថា បាន ស្លាប់ ខណៈ ជាច្រើន នាក់ ទៀត បាន រង របួស។ ព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានស៊ើបអង្កេត ហើយមន្ត្រីបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនឹងត្រូវបានផ្តល់ជូន នៅពេលដែលមានព័ត៌មានបន្ថែម៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច