ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- សេង សារី ថាជារឿងពិតនៅកម្ពុជា = តែ សេង សារី និយាយសុទ្ធតែជារឿងមិនពិតនៅកម្ពុជា?

២- មតិទូទៅចង់ឲ្យសៀមដំណើរការបោះឆ្នោតឲ្យបានសម្រេចផល = ដើម្បីមានការផ្លាស់ប្តូរមេដឹកនាំសៀមថ្មី?

៣- សេង សារី ចង់ មិនឲ្យសៀមបោះឆ្នោតបាន = ដើម្បីរក្សាទុកមេដឹកនាំសៀមបច្ចប្បន្នឲ្យនៅឈ្លានពានកម្ពុជាតទៅទៀត?

៤- សេង សារី ថាសៀមវ៉ៃខ្មែរដោយសារមកពីចិនបើកដៃ = ការផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាគឺជាការខោកក្បាលខ្មែរនិងអង្អែលខ្នងខ្មែរ?

៥- ទណ្ឌិត សម រង្ស៊ី ជាសំបកមនុស្សលែងមានតម្លៃសម្រាប់ប្រជាជនកម្ពុជាហើយ = ការបង្រួបបង្រួមជាតិខ្មែរមិនបាច់មាន សម រង្ស៊ី ក៏បានដែរ ?

៦- សេង សារី ជាកាំបិតចិតដងឯង = ប្រធានបទនិយាយពី ចេន ហ្សី តែសេង សារី និយាយ ដល់ការចង់ឲ្យរាជរដ្ឋាភិបាលអនុញ្ញាតឲ្យជនក្បត់ជាតិចូលរួមនយោបាយក្នុងប្រទេសកម្ពុជា។

៧- សេង សារី ថាសៀមវាតែងតែជេរដៀលខ្មែរ = សៀមជាខ្មាំងសត្រូវរបស់ខ្មែរតាំងពីរាប់រយឆ្នាំមកហើយ សៀមមិនដែលសរសើខ្មែរទេ?

៨- សៀមមានវប្បធម៌ជេរខ្មែរ បន្តុះបង្អាប់ខ្មែរ = សតិអារម្មណ៍ចង់ឲ្យសៀមឈប់ដៀលខ្មែរ មិនអាចមានទេ?

៩- សេង សារី ចង់ឲ្យខ្មែរបោះឆ្នោតដោយឲ្យគ្រប់បក្សនយោបាយទទួលយកបានកុំឲ្យឈ្លោះគ្នា = អញ្ចឹងចាំបាច់ធ្វើការបោះឆ្នោតធ្វើអីនាំអស់លុយរាប់លានដុល្លា ហៅគ្នាមកអង្គុយបែងចែកកៅអីក្នុងរដ្ឋសភាតែម្តងទៅមិនស្រួល?

១០- ចង់មិនឲ្យមានបក្សប្រឆាំងតវ៉ាការបោះឆ្នោត = តើមានប្រទេសណាអត់មានការតវ៉ាការបោះឆ្នោត ទោះសហរដ្ឋអាមេរិកក៏មានដល់ប្តឹងផ្តល់ទៅតុលាការក៏មាន?

ដោយ ៖ សុខ ឥសាន


ចែករំលែក៖