ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១-  សៀមបង្ហោះដ្រូនចូលដែនអាកាសខ្មែរវាមិនឮមាត់ទេ = ហើយមិននិយាយថាសៀមគំរាមកំហែងកម្ពុជាទេ?

២- តែបើគ្រាន់តែទាហ៊ានខ្មែរដុតសម្រាមប៉ះផ្ទុះគ្រាប់កាំភ្លើង = បែរជាសៀមរករឿងកម្ពុជាថាកម្ពុជាគំរាមកំហែងសៀម វាដាក់ផែនការបន្ថែមកម្លាំងទាហ៊ានមកព្រំដែនបម្រុងវាយកម្ពុជា?

៣- ដោយសារនយោបាយរបស់មេដឹកនាំសៀមរើសអើងជាតិសាសន៍ = ទើបខេត្តនៅភាគខាងត្បូងសៀមធ្វើសកម្មភាពដើរបបះបោរជាបន្តបន្ទាប់បង្ករឲ្យមានអស្ថិរភាពនិងអសន្តិសុខនៅភាគខាងត្បូងសៀម?

៤- ឥឡូវចូលមកដល់ដំណាក់កាលធ្វើសកម្មភាពប្រដាប់អាវុធ = ដើម្បីផ្តាច់ខ្លួនចេញពីសៀម។

៥- នាវាចម្បាំងសៀមមានរាប់រយឯខ្មែរមាននាវា២-៣ = ចង់ឲ្យកម្ពុជាយកនាវាតិចតួចទៅវ៉ៃសៀមដែលមាននាវារាប់រយម៉េចទៅ?

៦- សៀមឈ្លានពានកម្ពុជាគឺជាការពិតមិនអាចប្រកែកបានជាដាច់ខាត = មានភ័ស្តុតាងពិតប្រាកដឃើញជាក់ស្តែង?

៧- បើសៀមហ៊ានឈ្លានពានកម្ពុជាហើយខ្លាចអីនឹងទទួលស្គាល់ការពិត = បើសៀមពិតជាមនុស្សសៀមមិនត្រូវប្រកែកប្ញខ្លាចទង្វើរបស់ខ្លួនទេ?

៨- សៀមជាមនុស្សកំសាក = ឈ្លានពានកម្ពុជាហើយខ្លាចគេថាឈ្លានពាន?

៩- សៀមអួតថាខ្លួនខ្លាំងហំហែងណាស់ = តែសៀមខ្លាចស្រមោលខ្លួនឯង មិនហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន?

១០- សៀមមិនគោរពច្បាប់និងតុលាការអន្តរជាតិ = ICJ កាត់ក្តីឲ្យសៀមចាញ់រឿងប្រាសាទព្រះវិហារហើយមិនព្រមគោរពសាលក្រមបែរជាទម្លាក់គ្រាប់បែកកម្ទេចប្រាសាទចោលដោយកំហឹងនិងច្រណែន?

ដោយ ៖ សុខ ឥសាន


ចែករំលែក៖