ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

Update៖ លោកបៃឌិន កំពុងនាំមុខយកឈ្នះដល់ទៅ​ ១៣៣ លោកត្រាំបានតែ​ ១១៥

អន្តរជាតិ៖ មកទល់ពេលនេះ ការរាប់សន្លឹកឆ្នោតជាបណ្តើរៗ បង្ហាញថាបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នាំមុខបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ ១៣៣ ទល់នឹង១១៥។ គួរបញ្ជាក់ថា បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវការសំឡេងឆ្នោតយ៉ាងតិច ២៧០ ... Read More »

មេដឹកនាំអ៉ីរ៉ង់៖ ខ្លួនមិនមានការចាប់អារម្មណ៍ ចំពោះបក្សណាឈ្នះ ឬក៏ចាញ់នោះទេ ព្រោះគណបក្សទាំង២សុទ្ធតែមាននយោបាយគគ្លើនដាក់អ៉ីរ៉ង់

អន្តរជាតិ៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី(Ayatollah Ali Khamenei) ថ្លែងក្នុងសុន្ទរកថាមួយ ចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ... Read More »

មីងៗនិយមលេងល្បែងស៊ីសងខុសច្បាប់ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនយកទៅអប់រំ

ខេត្តកំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងដោយមានការសម្របសម្រួលពីលោក អិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះបានចុះបង្រ្កាបជាក់ស្តែងក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់(បៀ)ដោយឃាត់មនុស្សប្រុសម្នាក់និងស្រី៦នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួន។ ការបង្រ្កាបល្បែងស៊ីសងនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង២០នាទីថ្ងៃទី ០២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិសំរោងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនយុត្តិធម៌ នៃកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង។ មន្រ្តីកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឲ្យដឹងថា ក្នុងការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ... Read More »

ប្រជុំរៀបចំផែនការបើកការដ្ឋានសម្ពោធផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបក្រោមអធិបតីភាពសម្តេចតេជោ

ខេត្តសៀមរាប៖ ពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ... Read More »

Update៖ លោកបៃឌិន កំពុងនាំមុខយកឈ្នះដល់ទៅ​ ១៣១ លោកត្រាំបានតែ​៩៤

អន្តរជាតិ៖ បើយោងតាមទូរទស្សន៍ Fox news បានបង្ហាញរាប់សន្លឹកឆ្នោតជាបណ្តើរៗ លទ្ធផលព្យាករណ៍ថា បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នាំមុខបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ១៣១ ទល់នឹង៩៤។ សូមជម្រាបថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចនំបុ័ង និងស្រា ក្នុងផ្សារអុីអន២

ភ្នំពេញ៖ ជនបរទេសម្នាក់បានធ្វើសកម្មភាពលួចនំបុ័ង និងស្រា ក្នុងផ្សារអុីអន២ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន។ ការឃាត់ខ្លួនជនបរទេសរូបនេះនៅវេលាម៉ោង១៩ និង០០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារអុីអន២ ផ្លូវ១០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា៖ ... Read More »

ជិះម៉ូតូឡើងទួលកាត់ទទឹងផ្លូវដួលបោកក្បាលបណ្ដាលឱ្យស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកទួលកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលម៉ូតូផ្លោង បោកក្បាលនឹងចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ សិ្ថតនៅផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅបិទតែមឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BQ-6502បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណអត់មានពាក់មួកសុវត្ថិភាពបើកបរក្នុងទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុក៏ជ្រុលបុកឡើងទួលកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលម៉ូតូផ្លោងខ្ទាតបុរសខាងលើទៅប៉ះចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយក។  ... Read More »

រដ្ឋមន្ត្រីការងារ៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យប្រកបដោយផលិតភាព ទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ដោយតម្លាភាព និងសមធម៌

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ផ្ដោតការយកចិត្តទុកដាក់លើគោលដៅអាទិភាពសំខាន់ៗចំនួន ៣ ... Read More »

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកព្រះពុទ្ធរូបហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុករូបចម្លាក់ព្រះពុទ្ធខូចខាតអស់ជាច្រើនរូប ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនិងធ្វើឲ្យអ្នកជិះក្នុងរថយន្តរងរបួសស្រាល៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1669បើកបរដោយបុរសម្នាក់រួមដំណើរមានគ្នាពីរនាក់ទៀតធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករូបចម្លាក់ព្រះពុទ្ធបាក់អស់ជាច្រើនរូប ចំណែករថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ... Read More »

ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។ ... Read More »

លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Diego Maradonaត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ក្រោយពីសុខភាពរបស់លោកមិនថមថយ ដោយសារអាការជំងឺឆ្លងកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ ព្រោះតែវ័យរបស់លោកចាស់អាចប្រឈមកាន់តែខ្លាំងពីជំងឺមួយនេះ។ លោកម៉ារ៉ាដូណាដែលមានវ័យ៦០ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់គ្លីនិក Ipensa ក្នុងតំបន់ La Plata ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង Buenos Aires ... Read More »

រដ្ឋយុទ្ធសាស្ត្រ Florida ដែលជារដ្ឋសំខាន់មានដល់ទៅ​២៩កៅអីតំណាង ហើយពេលនេះសន្លឹកឆ្នោតរាប់បាន​៨០ភាគរយហើយ ដោយមានការគាំទ្រ​ប្រហាក់ប្រហែលគ្នា

រដ្ឋយុទ្ធសាស្ត្រ Florida ដែលជារដ្ឋសំខាន់មានដល់ទៅ​២៩កៅអីតំណាង ហើយពេលនេះសន្លឹកឆ្នោតរាប់បាន​៨០ភាគរយហើយ ដោយមានការគាំទ្រ​ប្រហាក់ប្រហែលគ្នា គឺលោកបៃឌិនកំពុងនាំមុខលោកត្រាំមានសំឡេងគាំទ្រ ៤៩,៩ភាគរយ ។​ចំណែកលោកត្រាំទទួលបាន ៤៩,៣ភាគរយ ។ បើលទ្ធផល លោកបៃឌិនឈ្នះតែ​១សំឡេងក៏ដោយក៏កៅអីតំណាង ទាំង​២៩កៅអីបានទៅលើលោកបៃឌិនទាំងអស់ ។ បើលោកបៃឌិនយកឈ្នះក្នុងរដ្ឋនេះ ... Read More »

បោះឆ្នោតអាមេរិក​៖ លទ្ធផលមានបណ្តើរៗហើយ លោកត្រាំឈ្នះនៅរដ្ឋចំនួនពីរ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានយកឈ្នះបេក្ខភាពប្រធានាធិបតីចូ បៃឌិននៅរដ្ឋចំនួនពីរ គឺរដ្ឋ Indiana ​ដែលមានកៅអីតំណាង​ចំនួន​១១​ និងរដ្ឋ Kentucky មាន៨កៅអី​។ ជាមួយគ្នានោះលោកត្រាំក៏បានយកឈ្នះនៅក្នុងរដ្ឋ ​ West Virginaដែរ ដែលមាន​៥កៅអីតំណាង​។ ... Read More »

នារីម្នាក់បេីករថយន្តព្រូសរវល់ឱនរេីសទូរស័ព្ទ​ជ្រុលទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆា មីឆា ​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ដោយសារតែមិនមានការប្រុងប្រយ័ត្ន​មួយភ្លែត​របស់នារីម្នាក់​បានបេីករថយន្តព្រូសឱនរេីសទូរស័ព្ទដៃក៏ជ្រុលចង្កូតទៅបុកឡំប្រឺតា​ហើយរុញទៅបុកកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ រងការខូចខាតយ៉ាងដំណំ​ ព្រមទាំងធ្វេីឲ្យម្ចាស់ឡំប្រឺតា​រងរបួសក្បាលនិងជង្គង់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​ ។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​និង៤០នាទីយប់​ ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុចច្រកចូលបុរីឡាយគង់​ តាមបណ្ដោយផ្លូវលេខ២១៧(ចំការដូង)ក្នុងសង្កាត់ដង្កោ​ ... Read More »

អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៤១គ្រួសារ ក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

នៅ​ដើមខែ​វិច្ឆិកា​នេះ! វៀតណាម អាច​នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 របស់ខ្លួន

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រី​សុខាភិបាល​វៀតណាម​ម្នាក់  បាន​បញ្ជាក់នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅ​ដើមខែ​វិច្ឆិកា​នេះវៀតណាមមាន​មនុស្ស​ចូលរួម​ចំនួន ២០​នាក់អាច​នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 របស់ខ្លួន​​ជាលើកដំបូង ។ ជាក់ស្តែងលោក Nguyen Ngo Quang អនុប្រធាន​រដ្ឋបាល​វិទ្យាសាស្ត្របច្ចេកវិទ្យា និង​ការហ្វឹកហ្វឺន ... Read More »

បោះឆ្នោតអាមេរិក បេក្ខភាពទាំងពីរ កំពុងរង់ចាំលទ្ធផល

មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិកមិនទាន់អាចកំណត់បានថាអ្នកណាឈ្នះឬចាញ់នៅឡើយទេ បើទោះបីទីតាំងបោះឆ្នោតមួយចំនួនបានបិទហើយក្តី ។ បេក្ខភាពទាំងពីររូប និងក្រុមការងារ បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីការរាប់សន្លឹកឆ្នោត ។ តាមគម្រោង​នៅល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា (ពេលវេលានៅកម្ពុជា​)​គេនឹងដឹងលទ្ធផលហើយ។ សារព័ត៌មាន CNN ​បានផ្សាយថា ... Read More »

បន្ទាប់ពីសមាជិកសភាដាណឺម៉ាកជាច្រើនរូប ឆ្លង COVID-19 សភា សម្រេចប្រកាសផ្អាកការបោះឆ្នោត

អន្តរជាតិ៖ បន្ទាប់ពីសមាជិកសភាដាណឺម៉ាកជាច្រើនរូប បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ខណៈរដ្ឋមន្រ្តី ០៦រូបទៀត ត្រូវបានដាក់ខ្លួនឲ្យដាច់ឆ្ងាយពីគេ ដើម្បីរង់ចាំលទ្ធផលតេស្តនោះ។ ស្រាប់តែនៅថ្ងៃអង្គារទី ៣ខែវិច្ឆិកា ឆ្នាំ២០២០ សភាដាណឺម៉ាក បានរាយការណ៍ឲ្យដឹងថា ខ្លួនបានផ្អាកការបោះឆ្នោត និងការប្រជុំផ្សេងៗទៀត។ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្ត បម្រើ ពលរដ្ឋ គ្រប់សកម្មភាព

ភ្នំពេញ៖ ក្រោយពេលមមាញឹក ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានទឹកជំនន់មក នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមជាមួយកម្លាំងចម្រុះមានដូចជា កម្លាំងមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជាកម្លាំងប្រជាការពារ មន្ទីរអង្គភាពជំនាញខាងប្រព័ន្ធ ... Read More »

ផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងហូជីមិញ លិចលង់ដោយជំនន់ទឹកភ្លៀង

នៅល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា កម្រិតទឹកនៅស្ថានីយភូអាង និង ញ៉ាបែ បានកើនឡើងខ្ពស់ពី១,៥០ម៉ែត្រដល់ ១,៥៥ម៉ែត្រ ធ្វើឲ្យផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ។ តាមប្រភពព័ត៌មានពីមន្ទីរធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តំបន់ភាគខាងត្បូងនៅល្ងាចថ្ងៃទី៣ខែវិច្ឆិកាមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងទីក្រុង។ ក្នុងទីក្រុងហូជីមិញ នាថ្ងៃទី២និងទី៣ ... Read More »

លោក ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ៣០០០គ្រួសារ នៅស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

នគរបាលទទួលបទបញ្ជាចុះដកហូតការតាំងលក់សម្ភាររួមផ្សំបទល្មើសជលផល

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាល អាជ្ញាធរភូមិ-ឃុំ ទទួលបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះដកហូតការតាំងលក់សម្ភាររួមផ្សំនៃឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ។ ករណីសមត្ថកិច្ចចុះដកហូតសម្ភារពាក់ព័ន្ធបទល្មើសនេសាទខាងលើ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ... Read More »

ស្លាប់តាំងពីឆ្នាំ២០១២ តែនៅមានឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០

អ្នកបោះឆ្នោតឈ្មោះ Frances Reckhow ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត គត់ត្រាថាមានសន្លឹកឆ្មោតសម្រាប់បោះនៅក្នុងឆ្នាំ២០២០ ក្នុងទីក្រុង ញូវយ៉ក ។ ប៉ុន្តែក្រោយការស្រាវជ្រាវក៏បានរកឃើញថាឈ្មោះនេះបានស្លាប់តាំងពីឆ្នាំ២០១២មកម៉្លេះ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ក្រៅពី Frances Reckhow នៅមានពលរដ្ឋកើតនៅឆ្នាំ១៩១៩ឈ្មោះ Gertrude ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សរណៈដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖ ១- ... Read More »

បោះឆ្នោតជាប្រវត្តិសាស្ត្រអាមេរិកឆ្នាំ២០២០ចាប់ផ្តើមហើយ

ការបោះឆ្នោតអាមេរិកត្រូវបានចាត់ទុកថាជាការបោះឆ្នោតប្រវត្តិសាស្ត្រ ដោយមានពលរដ្ឋបោះឆ្នោតមុនពេលកំណត់ច្រើនបំផុតមិនធ្លាប់មាន ហើយការចំណាយក៏ច្រើនបំផុតដែរសម្រាប់ការបោះឆ្នោតនេះ គឺមានចំនួនដល់ទៅ១៤ពាន់លានដុល្លារ ច្រើនជាងទ្វេដងនៃការបោះឆ្នោតកាលពីឆ្នាំ២០១៦។ នៅពេលនេះការបោះឆ្នោតជាផ្លូវការចាប់ផ្តើមហើយ នៅវេលាម៉ោង០ ថ្ងៃទី៣ខែវិច្ឆិកា ម៉ោងនៅអាមេរិក។ ស្រុកតូចចំនួនពីរគឺស្រុក Dixville Notch និង Millsfield ក្នុងរដ្ឋ ... Read More »

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យចុះសំណេះសំណាលនិងចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់និងមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ

ភ្នំពេញ​៖​ នៅរសៀលថ្ងៃអង្គារទី៣ខែ វិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យរួមទាំងអាជ្ញាធរសង្កាត់ចោមចៅទី៣​ បានចុះសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនិងរងគ្រោះដោយទឹកជំនន់ចំនួន១០០គ្រួសារ។ ក្នុងនោះផងដែរមានការចូលរួមពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី

ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស ... Read More »

កូនអធិការរងនគរបាលក្រុងបាត់ដំបងគំរាមបាញ់សម្លាប់អ្នកសារព័ត៌មាន !

ខេត្តបាត់ដំបង៖ ផេកFacebook មួយដែលមានឈ្មោះថា៖ (Battambang 92.70FM) បានបង្ហោះនូវព័ត៌មានមួយ និយាយពីករណីជនសង្ស័យជាយុវជនម្នាក់ និងជាកូនអធិការរងនគរបាលក្រុងបាត់ដំបងគំរាមបាញ់សម្លាប់អ្នកសារព័ត៌មាន បង្កឱ្យមានការងឿងឆ្ងល់  ហេតុអីក៏យុវជននោះជាជនទំនើងក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់?!  ផេកFacebook មួយដែលមានឈ្មោះថា (Battambang 92.70FM) បានសរសេរថា ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺ ជុំវិញការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាប និងបំភ្លឺជូនសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពី ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា ដូចខាងក្រោម ៖ ១. អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »

តួឯកយីកេកញ្ញា កែវ សុផានិត និង លោក ជួន អមរិទ្ធ បង្ហើរសំនៀងរួមគ្នាក្នុងបទ”វិញ្ញាណអណ្តែត”

      ភ្នំពេញ៖ ពិតជាកោតសរសើរខ្លាំងចំពោះសមត្ថភាពច្រៀងចម្រៀងរួមគ្នារបស់ តារាចម្រៀងជួន អមរិទ្ធ និងតួឯកយីកេល្បីឈ្មោះកញ្ញា កែវ សុផានិត ក្នុងបទមរតកដើមបទ ”វិញ្ញាណអណ្តែត” ។ ទាំងបទភ្លេង បំពេរស្រទន់ ... Read More »