ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ថាក់ស៊ីនចាញ់ភ្នាល់សម្តេចតេជោ ហ៊ុន សែន = ថាក់ស៊ីនកំពុងឈ្លក់ទឹកថប់ដង្ហើមហើយ ដោយត្រូវចាប់និងបង់លុយពុករលួយ៥០០លានដុល្លា។

២- អានុទីនជាមនុស្សមិនដឹងខ្យល់ = ដើរបញ្ច្រាស់ទិសខ្យល់ទើបត្រូវយីអ៊ុនដាក់អារក្សជាន់?

៣- សៀមកុំមើលស្រាលលោកត្រាំឲ្យសោះ = ខំជិះយន្តហោះជាង១ម៉ឺនគមមកធ្វើសាក្សីកិច្ចចុះហត្ថលេខាសន្តិភាពរឿងលោកបណ្តោយឲ្យសន្តិភាពត្រូវបំផ្លាញដោយសៀមបានដោយងាយ?

៤- ដំណើរការវាស់វែងបន្ទាត់ព្រំដែន = បានដំណើរការនិងកំពុងដំណើរការបន្ត សៀមមិនអាចធ្វើឲ្យរាំងស្ទះបានទេ?

៥- នៅបញ្ហាដោះលែងយុទ្ធជនខ្មែរទាំង១៨នាក់ដែលលោកត្រាំបានកំណត់ថាត្រូវបានដោះលែងភ្លាមៗបន្ទាប់ពីចុះកិច្ចព្រមព្រៀងថ្ងៃទី២៦តុលារួច = សៀមនៅជំពាក់លោកត្រាំនូវបំណុលយ៉ាងធំដែលសៀមមិនអាចបំភ្លេចបានជាដាច់ខាត។

៦- គួរឲ្យអស់សំណើចណាស់ដែលរបស់ហៅថារដ្ឋាភិបាលនីរទេសនៅក្រៅស្រុកថាដាក់ពាក្យប្តឹងសៀមពីរឿងស្អីក៏ដោយ = តែសួរថាមាននរណាទទួលស្គាល់រដ្ឋាភិបាលក្រៅច្បាប់នេះហើយនៅ? អត់ចេះខ្មាស់គេសោះ?

៧- សៀមធ្លាប់បាក់មុខមាត់ខ្លាំងមែនទែន = ដោយសារអន្តរជាតិបានដេញទាន់កែងសៀមស្រស់ៗតែម្តងដោយសារតែនិយាយឆ្វេងធ្វើស្តាំ។

៨- សៀមបានសម្តែងធ្វើល្អចំពោះមុខអន្តរជាតិ = តែធាតុពិតសៀមភូតភរកុហក់អន្តរជាតិសោះ ។

៩- ដោយសារសៀមមានចរិតភូតកុហក់យ៉ាងនេះហើយ = ទើបលោកត្រាំនិងអន្តរជាតិលែងជឿសៀមតែម្តង។

១០- សន្តិភាពមិនពឹងផ្អែកតែលើក្តីសង្ឃឹមនិងចេតនាល្អតែមួយមុខទេ = ដូច្នេះត្រូវពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រនិងឈឺឆ្អាលពីលោកប្រធានាធិបតីសន្តិភាព មហាអំណាចចិន អង្គការសហប្រជាជាតិ និងអង្គការអាស៊ានថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖