ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ RANG ROVER បេីក​បុក​គល់​ស្ពាន​អាកាស​មរតក​តេជោ​ បណ្ដាល​ឲ្យ​ក្រឡាប់​រងការ​ខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

​ ភ្នំពេញ​៖បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ RANG ROVER ក្នុង​ស្ថានភាព​ស្រវឹង​ក៏ជ្រុល​ទៅ​បុក​និង​គល់​ស្ពាន​អាកាស​មរតក​តេជោ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ជុំ​រងការ​ខូចខាត​និង​របួស​អ្នក​បេីក​បរ​ ។ 

​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៣០នាទី​ថ្ងៃ​ទី​២២ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ ចំនុច​គល់​ស្ពាន​អាកាស​មរតក​តេជោ​ ត្រេីយ​ខាង​ជើង​ ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​ផ្សារ​ ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ ។ 

​     តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ RANG ROVER ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BX 7799 បេីក​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុនីវង្ស​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរ​ ស្រវឹង​ទើប​ធ្វើឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​និង​គល់​ស្ពាន​អាកាស​មរតក​តេជោ​ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​រង​ការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បេីក​បរ​ របួស​ផ្ទៃ​មុខ​ហូរ​ឈាម​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ ជួយ​ទាញ​យក​ចេញ​ ហើយ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​  ។ 

​ ដោយ​ឡែក​រថយន្ត​ វិញ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ រីឯ​ថ្ម​គល់​ស្ពាន​វិញ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ​  ។ 

​  ក្រោយ​កេីត​ហេតុ​ នៅ​សល់​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រងចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖