ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះ ដែលរងគ្រោះអគ្គីភ័យឆេះផ្ទះ កាលពីយប់មិ្សញនៅបឹងទំពុន

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃ ពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២០បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌  ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់០២ ខ្នងផ្ទះ ស្មើនឹង ០១គ្រួសារ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជំនួយការ នាយករដ្ឋបាល រាជធានីភ្នំពេញ  ។ ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័យ ព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ ។ ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ–១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ–១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។ គួរបញ្ជាក់ថាករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសាឆ្នាំ២០២០  ចំពោះការខូចខូចខាតគឺឆេះផ្ទះចំនួន២ខ្នង ឈើលើ ថ្មក្រោមប្រហែល ៧០% ហើយនិងទ្រព្យសម្បត្តិមួយចំនួនធំ រួមទាំងម៉ូតូចំនួន៥គ្រឿងទៀតផងដែរ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង អគ្គីភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង២:៥០ នាទី នាថ្ងៃខែដដែល ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចជាទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។ លោក អភិបាលរង ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖ អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ,  តង់កៅស៊ូ១, ម៉ាស់ , អាល់កុល , ក្រម៉ា , រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ ៕ដោយ៖ស តារា   Read More »

កម្លាំងអាជ្ញាធរខណ្ឌចំការមនឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងអគារចិន ឃាត់ខ្លួនបុរសជនជាតិចិន៤នាក់​ និងដកហូតទូរហ្គេមបាញ់ត្រី១ទូ សម្ភារៈមួយចំនួន

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០​ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ នឹងដកហូតទូរហ្គេមរួមទាំងសម្ភារៈមួយចំនួនទៀត ... Read More »

យោធា២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ជាលើកដំបូងនៅក្នុងជួរយោធាកោះតៃវ៉ាន់

កោះតៃវ៉ាន់៖ ជាលើកដំបូងនៅក្នុងជួរយោធា នៃកងនាវាកោះតៃវ៉ាន់ ចំនួន២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ដែលបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ហើយនេះជាករណីឆ្លងរាតត្បាត កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយការឆ្លង COVID-19 ... Read More »

ម៉ូតូហុងដាឌ្រីមសេ១២៥ពន្លះគ្នាជាមួយហុងដាស្កូបពីរបួសទាំងសងខាង

ភ្នំពេញ៖ម៉ូតូម៉ាងហុងដាឌ្រីមសេ១២៥មួយគ្រឿងបើកបរដោយស្រ្តីម្នាក់គេចចេញពីរថយយន្ត១គ្រឿងហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ទាំងសងខាងនិងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលបើកបុកគ្នានោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1FM-4696 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដែរ ហើយអ្នកទាំង២បានរងរបួសធ្ងន់ដូចគ្នាដែរ។ តាមប្រពព័ត៌មានបានឲ្យដឹងថា ... Read More »

ចិនរកឃើញអ្នកឆ្លង COVID-19 ៣០ករណីថ្មី ក្នុងនោះ ២៣ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ៧ករណីឆ្លងស្រុក

ទីក្រុងប៉េកាំង៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣០ករណីបន្ថែមទៀត ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ដោយក្នុងនោះមាន ... Read More »

អនុភូមិម្នាក់ត្រូវបានជាប់ខ្នោះដៃរឿងករណីរំលោភលើទំនុកចិត្ត

ខេត្តឧត្ដរមានជ័យ៖អនុភូមិសាមគ្គី ម្នាក់ត្រូវបានសមត្ថកិច្ចអនុវត្ដសាលដីការរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការនៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១៥ នាទីព្រឹក ស្ថិតនៅហាងការហ្វេមួយកន្លែងក្នុងទីរួមស្រុកអន្លង់វែង។ សមត្ថកិច្ចបានអោយដឹងថា បានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចំនួន ០៥ នាក់ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បំភ្លឺជូនថ្នាក់ដឹកនាំ នឹងសាធារណៈជនមេត្តាជ្រាប រូបភាពវីដេអូ ដែលចរាចរណ៍គ្រឿងញៀននៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ជារូបថតតាំងពីឆ្នាំ២០១៧ (៣ឆ្នាំមុន)

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៍មានជាច្រើនបានចេញផ្សព្វផ្សាយពាក់ព័ន្ធរូបភាពវីដេអូ ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញរួចមក រដ្ឋបាលខណ្ឌដូនពេញ សូមគោរព និងបំភ្លឺជូនថ្នាក់ដឹកនាំ ព្រមទាំងសាធារណៈជនមេត្តាជ្រាប ក្រោយទទួលព័ត៍មានភ្លាមៗសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញម្ចាស់ខ្លីបវីដេអូដែលបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺជាពលរដ្ឋរស់នៅតំបន់ខាងលើនេះមានឈ្មោះ ឌិន សុវណ្ណា ហៅស្រីម៉ៅ អាយុ ... Read More »

ចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលក្រុងប៉ោយប៉ែតត្រូវបានផ្លាស់ប្តូរមិនដឹងមូលហេតុ

ប៉ោយប៉ែត៖ ព្រះគ្រូរចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលត្រូវបានផ្លាស់ប្ដូរកាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នៅក្នុងបរិវេនវត្តឋិតក្នុងភូមិផ្សារ/សង្កាត់កណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តមានការចូលរួមពីព្រះមេគណខេត្ត ប្រធានមន្ទីរធម្មការខេត្តអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទប្រមាណ១០០នាក់។   ប្រភពថា៖ចៅអធិការវត្តតែងតែមានការផ្លាស់ប្តូរក្នុងវត្តនិមួយៗដើម្បីធ្វើយ៉ាងណាឲ្យក្នុងទីអារ៉ាមមានការីកចំរើនខាងវិស័យសាសនា។ ប្រភពដោយឡែកថាការផ្លាស់ប្ដូរគ្រូរចៅអធិការវត្តផ្សារកណ្ដាលចាស់ ប៉ូច ពឿន មិនបានដឹងមូលហេតុច្បាស់នោះទេ ព្រោះកន្លងមកមានរឿងអាស្រូវធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តបាត់បង់ជំនឿរហូតដល់បុណ្យកឋិនទានមានមនុស្ស២០ទៅ៣០នាក់មកចូលធ្វើបុណ្យ ប៉ុន្តែការផ្លាស់ប្ដូរចៅអធិការវត្តខាងលើមិនដឹងមូលហេតុច្បាស់នោះទេ។   ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តខាងលើលោក បៀវ ថានប្រធានមន្ទីរធម្មការនិងសាសនាខេត្តមានប្រសាសន៌ថាៈកិច្ចការនេះបើទោះពុំមានសេចក្ដីសម្រេចជាផ្លូវការប៉ុន្តែការទទួលដឹងឮបានន័យថាគីជាការប្រគល់សិទ្ធមួយសំរាប់ព្រះអង្គដែលត្រូវឡើងតួនាទីថ្មីជាអ្នកគ្រប់គ្រងការងារ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញប្រគេន​ទ័យ​ទាន​ ព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ ... Read More »

ស្ត្រីចុងភៅបែកគំនិតលួចលុយម្ចាស់ផ្ទះអស់២៥០០ដុល្លាររួចប្រឌិតថាចោរប្លន់ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានទៅរស់នៅក្នុងផ្ទះវីឡាមួយកន្លែងដោយធ្វេីការជាចុងភៅដោយសារជីវភាពខ្វះខាតខណះដែលម្ចាស់ផ្ទះមិននៅទេីបសម្រេចចិត្តធ្វេីសកម្មភាពលួចលុយចំនួន២៥០០ដុល្លារហេីយបានប្រឌិតប្រាប់ម្ចាស់ផ្ទះថាមានចោរចូលប្លន់បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០​ ស្ថិតនៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវទេីបដឹងថាមិនមែនជាករណីចោរចូលប្លន់នោះទេទេីបឃាត់ស្ត្រីជាចុងភៅយកទៅសារសួតែម្តង។  ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ... Read More »

យកប្រេងម៉ាស៊ូតចាក់ម៉ាស៊ីនភ្លើងក្លាយជាអគ្គិភ័យឆេះស្ថានីយ៍ប្រេងសមត្ថកិច្ចជួយពន្លត់ទាន់

ខេត្តកំពង់ស្ពឺ៖ មានអគ្គិភ័យមួយបានឆាបឆេះស្ថានីយ៍ប្រេងឥន្ធន:យីហោ LHR មួយកន្លែង នៅក្នុងភូមិសាស្រ្ដស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ កាលពីវេលា ៨និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺតែត្រូវសមត្ថកិច្ចចេញទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងទាន់ ... Read More »

រដ្ឋបាលស្រុករមាសហែកអំពាវនាវសប្បុរសជន មេត្តា ជួយឧបត្ថម គាំទ្រជាសំភារៈក្តី ថវិកាក្តី ដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាល

ខេត្តស្វាយរៀង៖ ដោយមានការខ្វះខាតហេីយតម្រូវការចាំបាច់ដោះស្រាយដល់ បងប្អូនជាពលករវិលត្រឡប់មកពីប្រទេសក្រៅមកស្រុកកំណើតហើយដែលមន្ត្រីជំនាញ បានយកពួកគាត់មករក្សាទុក្ខនៅកន្លែង(ចត្តាឡីសក័រយះពេល១៤ថ្ងៃ)។ នៅព្រឹក ថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលស្រុករមាសហែក សូមគោរពជូន លោក លោកស្រី និងសប្បុរសជនទាំងអស់នៅក្នុងខេត្តក៏ដូចជាក្រៅខេត្ត មេត្តា ជួយឧបត្ថមគាំទ្រជាសំភារៈក្តី ថវិកាក្តី ... Read More »

អ៊ីរ៉ង់ ប្រកាសជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យយោធា

អុីរ៉ង់៖នៅថ្ងៃទី២២ខែមេសា កម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់IRGC បានប្រកាស ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាជាលើកដំបូងក្នុងប្រទេសនេះ។ តាមការប្រកាសរបស់ IRGC ដែលគេហទំព័រ Sepahnews បានយកមកផ្សព្វផ្សាយនៅថ្ងៃទី២២នេះបង្ហាញឲ្យពើញថា ផ្កាយរណប ឈ្មោះ Nour ត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយមីសុីល ពីរជាន់ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីពិភាក្សាជាមួយបណ្តាប្រទេសស្តីពីប្រភពកូវិដ១៩

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទូរស័ព្ទពិភាក្សា ជាមួយសមភាគីអាមរិក បារាំង អាល្លឺម៉ង់ ដើម្បីស្វែងរកការគាំទ្រ ស្រាវជ្រាវ ពីប្រភពកូវីដ១៩ ដែលកំពុងរាលដាលពេញពិភពលោក។ ការដែលអូស្ត្រាលីស្នើឲ្យស្រាវជ្រាវ ពីប្រភពកូវីដ១៩ រងការថ្កោលទោសយ៉ាងខ្លាំង ... Read More »

លោក ខៀវ កាញារីទ្ធ អោយលោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ចូលជួបពិភាគ្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ដោយក្នុងឱកាស ... Read More »

ការប្រកួតយូរ៉ូផ្នែកនារីផ្លាស់ទៅលេងនៅខែកក្កដា ឆ្នាំ២០២២

សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបផ្នែកនារី (យូរ៉ូនារី) ដែលគ្រោងធ្វើនៅឆ្នាំ២០២១ ត្រូវបានពន្យារពេល និងប្រកាសប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។ ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនៅឆ្នាំ២០២១ត្រូវបានផ្អាក បន្ទាប់ពីព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុបផ្នែកបុរស និងព្រឹត្តិការណ៍ប្រកួតអូឡាំពិក ដែលគ្រោងធ្វើនៅទីក្រុងតូក្យូត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែជំងឺរាតត្បាតជាសកល ... Read More »

ក្លិប Barcelona ​គ្រោង​ដូរ​ឈ្មោះ​កីឡដ្ឋានរបស់​ខ្លួន​

​កីឡដ្ឋាន​ Camp Nou ​របស់ក្លិបអ្នកមានបុណ្យ Barcelonaមានគម្រោងដូរឈ្មោះចេញនៅរដូវកាលក្រោយ ដោយបាន​ប្រកាស​ស្វែង​រកអ្នកឧបត្ថម្ភដើម្បី​មក​ដាក់​នៅ​លើកីឡដ្ឋាននេះ ។ កីឡដ្ឋាន Camp Nou ​ជា​ឈ្មោះ​កីឡដ្ឋានរបស់ក្លិប Barcelona ​តាំង​ពី​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​១៩៥៧។ ​ពួកគេ​មិន​ដែល​ប្ដូរ​ឈ្មោះ​នោះ​ទេ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ... Read More »

លីកកំពូលអាល្លឺម៉ង់គ្រោងដំណើរការប្រកួតឡើងវិញនៅថ្ងៃទី៩ ខែឧសភា

លីកកំពូលអាល្លឺម៉ង់ Bunesliga ទំនងជាបានសម្រេចចិត្តរួមគ្នាមួយ ហើយថា នឹងអាចដំណើរការប្រកួតរបស់ខ្លួនឡើងវិញ យ៉ាងយូរបំផុត៣សប្តាហ៍ទៀត ក្រោយមានការប្រកាសគាំទ្រ ពីសំណាក់អ្នកនយោបាយ ជាច្រើនរូបក្នុងប្រទេសរួចមក។ ដំណើរការប្រកួតទំនងជាអាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី៩ ខែឧសភា។ ក្រុមអ្នកនយោបាយជាច្រើន បានបង្ហាញពីសារសំខាន់ នៃដំណើរការប្រកួតបាល់ទាត់ ដោយពួកគេបានទទួលសំណើពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ៕ Read More »

ក្រុមហ៊ុន TADA ផ្ដល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃ​រយៈពេលមួយខែ ជាជំនួយដល់អាជីវករក្នុងការរក្សាទំនាក់ទំនងនិង​ផ្គត់ផ្គង់សេវាកម្មជូនអតិថិជនរបស់ខ្លួន

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា៖ នៅខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទប់ស្កាត់​ការរាតត្បាតនៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយ​ក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។ ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការ​អាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំប្រជុំដាក់ផែនការរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃអង្អារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ... Read More »

កីឡាករ​របស់ក្លិបហង្សក្រហម៣នាក់ស្ថិតក្នុងបញ្ជីតារា​ឆ្នើម​ប្រចាំ​ Premier League

អង់គ្លេស៖ ក្លិបហង្សក្រហម ​ Liverpoo បាន​ក្ដោបក្ដាប់​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ Premier League សម្រាប់រដូវកាល២០១៩-២០២០ និង​ឱកាស​ប្រជែង​ពាន​កីឡាករឆ្នើមប្រចាំរដូវកាលទៀតផង។ ក្រុមហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីក​កំពូល​អង់គ្លេស​រដូវកាលនេះក្នុង​នោះ​មាន​២៥​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ​  Manchester City ។​ ​ពាន​ Premier League ... Read More »

សកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន

ភ្នំពេញ៖ នេះជាសកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ សម្រាប់អបអរខួបទី១៥៧​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «ខ្ញុំស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»។ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ... Read More »

ការលេចធ្លាយរបស់ Motorola Edge Plus បញ្ជាក់ពីតម្លៃ ១.០០០ ដុល្លារមុនកាលបរិច្ឆេទចេញលក់

Motorola នឹងរៀបចំព្រឹត្តិការណ៍តាមអ៊ិនធឺរណែតនៅថ្ងៃទី ២២ ខែមេសានៅម៉ោង ១២ រសៀលហើយវាហាក់ដូចជា ក្រុមហ៊ុននឹងប្រកាសចេញនូវស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Edge Plus នៅក្នុងព្រឹត្តិការណ៍នេះបើយោងតាមការដកស្រង់ សំដីរបស់ប្លុកដែលបានរកឃើញដោយ Droid Life ។ ព័ត៌មាន ... Read More »

ឧបករណ៍បញ្ជា PS4 ពណ៌មាសដ៏អស្ចារ្យរបស់ Sony បានបញ្ចុះតម្លៃ ២០ ដុល្លារនៅឯ GameStop

ប្រសិនបើអ្នកនៅលើទីផ្សារសម្រាប់ឧបករណ៍បញ្ជា PS4 បន្ថែមនោះមាសបានកើនឡើង DualShock 4 គឺ $ 45 នៅ GameStop ថ្ងៃនេះ។ ក្រុមហ៊ុនសូនីធ្វើជម្រើសច្រើនពណ៌ខុសៗគ្នាពីឧបករណ៍បញ្ជារបស់វាហើយនេះពិតជាជម្រើសពិសេសបំផុត មួយប្រសិនបើមិនចាប់ភ្នែក។ ជាធម្មតាវាមានតម្លៃ ៦៥ ... Read More »

អង់គ្លេសនឹងធ្វើតេស្តវ៉ាក់សាំងការពារកូវីដ-19លើមនុស្សនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ

អង់គ្លេស ៖ ​​តាម​ប្រភពពី CGTN បានឲ្យដឹងថា ការធ្វើតេស្តលើមនុស្សសម្រាប់វ៉ាក់សាំងការពារ COVID-19 ដែល​បង្កើត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Oxford នឹង​ចាប់ផ្តើម​ធ្វើតេស្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​ នេះ​បើ​យោង តាមករអះអាងរបស់រដ្ឋមន្ត្រីសុខភាពចក្រភពអង់គ្លេសលោក Matt Hancock បានប្រកាសឲ្យដឹង។ ... Read More »

បញ្ជាការកងទ័ពជើងគោក ទទួលបានការឧបត្ថម្ភរថយន្តចំនួន ១៥គ្រឿង ពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់ការិយាល័យទាំង១៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក, លោកទាំង២ បានឧបត្ថម្ភរថយន្តម៉ាក Mazda BT 50 2020 ចំនួន ... Read More »

មេដឹកនាំគីម ជុងអ៊ុន មិនមានការវៈកាត់បេះដូងនោះឡើយ

កូរ៉េខាងត្បូង៖ ជាថ្មីម្តងទៀត ក្រុមចារកិច្ចអាមេរិក និងកូរ៉េខាងត្បូង បរាជ័យ ក្នុងការតាមដានស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បានផ្សាយថាមេដឹកនាំ គីម ជុងអ៊ុន វះកាត់បេះដូង។ ប៉ុន្តែនៅថ្ងៃទី២២ខែមេសានេះ កូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីថា ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយ:ប្រព័ន្ធវីដេអូ(video conference) នៅថ្ងៃទី២៣

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយ:ប្រព័ន្ធវីដេអូ(video conference)ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹកនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ... Read More »

ក្មេងស្ទាវ២ក្រុមដេញវាយគ្នាយកដុំថ្មគប់បែកក្បាលបុរសម្នាក់

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមដេញវាយគ្នាយកដុំថ្មគប់បែកក្បាលបុរសម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចក្បែរវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុនេះ ... Read More »