ខេត្តកំពង់ស្ពឺ÷នៅវេលាម៉ោង២២ និង២០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានករណីប៉ុនប៉ងឃាតកម្ម អតីតឪពុកចុង កាប់កូនចុងជាស្ត្រីមេម៉ាយកូនមួយ ហើយប៉ុន ប៉ងសម្លាប់ខ្លួនឯង ដោយដុតភ្លើងនៅលើដើមស្វាយ យកខ្សែចង-ក លុះសមត្ថកិច្ចជួយមកដល់ដី ស្រាប់តែខាំអណ្តាតខ្លួនឯងទៀត។ ពេលនោះកំលាំងសមត្ថកិច្ចក៏បានដឹកយកទៅសង្គ្រោះដែរ តែអកុសលជនសង្ស័យបានស្លាប់ នៅឯមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ បាត់ទៅហើយ។ ករណីនេះកើតនៅភូមិភ្នំបាត ឃុំជើងរាស់ ស្រុក សាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ នៅវេលា ម៉ោង១១និង ៤០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីប៉ុនប៉ុងឃាតកម្ម (កាប់បណ្តាលឲរងរបួសធ្ងន់) បង្កដោយជនសង្ស័យឈ្មោះប៊ុត វិន ភេទប្រុសអាយុ៤៣ឆ្នាំ (នៅភូមិភ្នំបាត) ជាឪពុកចុង បានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះឈ្មោះស៊ុំ ឡី ភេទស្រី អាយុ២៩ឆ្នាំ(ត្រូវជាកូនដើម) បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនឡើងទៅពួនសម្ងំ ក្នុងខ្ទមនៅលើដើមស្វាយក្រោយផ្ទះប្រជាជលរដ្ឋ ដោយមានកាន់កាំបិតផ្កាក់ និងកូនកាំបិតចុងស្រួច ការពារខ្លួនដើម្បីកុំឲ្យសមត្ថកិច្ចឃាត់ខ្លន ។
សមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង០៩ និង១០នាទី ជនសង្ស័យបានប្រមូលយកសម្ភារៈ ដុតភ្លើងនៅលើដើមស្វាយ រួចយកខ្សែចងកសម្លាប់ខ្លួន។ បន្ទាប់មកកម្លាំង បានឡើងទៅកាត់ខ្សែជួយសង្គ្រោះជីវិត។ នៅពេលយកមកដល់ដីជនសង្ស័យ បានខាំអណ្ដាតដើម្បីសម្លាប់ខ្លួន ហើយសមត្ថកិច្ចបានបញ្ជូនមកសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១និង៤០នាទី សង្ស័យបានស្លាប់នៅមន្ទីរពេទ្យ។ សមត្ថកិច្ចដកហូតវត្ថុតាងបាន កាំបិតផ្គាក១ កាំបិតស្នៀត៣ និងឧបករណ៍ប្រើ ប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយមូលហេតុដែលបណ្តាលឱ្យមានករណីនេះមកពី ជនសង្ស័យប្រើប្រាស់សារធាតុញៀន ហើយតែងតែប្រើហិង្សាលើប្រពន្ធ ហើយខឹងជនរងគ្រោះស្តីបន្ទោសឲ្យ។ តាមការពិនិត្យរបស់នគរបាលការិយាល័យ បច្ចេកនិងវិទ្យាសាស្រ្ត និងគ្រូពេទ្យកោសល្យវិច័យ ស្លាប់ដោយចងក ហើយសាក សពបានប្រគល់ឲក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច