ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងរៀបចំការសងសឹកដើម្បីបង្ខំឱ្យកូរ៉េខាងជើងសុំទោសចំពោះការផ្ទុះមីននៅតំបន់ព្រំដែន

នៅថ្ងៃទី 6 ខែតុលា កូរ៉េខាងត្បូងបានប្រកាសថាខ្លួនកំពុងរៀបចំវិធានការសងសឹកដើម្បីបង្ខំឱ្យកូរ៉េខាងជើងសុំទោសចំពោះការផ្ទុះមីននៅតំបន់គ្មានយោធា (DMZ) ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងបីនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី Chung Bin-na កូរ៉េខាងត្បូងក៏បានអំពាវនាវផងដែរឱ្យទីក្រុងព្យុងយ៉ាងត្រឡប់ទៅរកតុចរចាដើម្បីពិភាក្សាគ្នាលើភាពលម្អៀងនៃខ្សែបន្ទាត់ព្រំដែនយោធា (MDL) ដែលខណ្ឌចែកតំបន់ព្រំដែនគ្មានយោធា (DMZ)។ លោកស្រី ... Read More »

អារ៉ាប់រួម ទិញអាវុធតម្លៃ ១ពាន់លានដុល្លារ ពីអាមេរិក

សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ បានប្រកាសពីការអនុម័តការលក់ប្រព័ន្ធអាវុធ Advanced Precision Kill Weapon System (APKWS) ... Read More »

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទីតាំងហ៊ូធី

ឧត្តមសេនីយ៍ Turki al-Malki អ្នកនាំពាក្យកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត បានប្រកាសថា យន្តហោះចម្បាំងប្រហែល ១០០ គ្រឿងមកពីក្រុមចម្រុះបានវាយប្រហារទីតាំងហ៊ូធីនៅថ្ងៃទី ៥ ខែតុលា ដោយបំផ្លាញគោលដៅសំខាន់ៗសរុបចំនួន ៣២៤ កន្លែង។ លោក Al-Malki ... Read More »

យន្តហោះយោធានីហ្សេរីយ៉ាធ្លាក់ដូច “ផ្លេកបន្ទោរ” មនុស្សទាំង 32 នាក់នៅលើយន្តហោះបានស្លាប់

យន្តហោះកងទ័ពអាកាសនីហ្សេរីយ៉ាមួយគ្រឿងបានធ្លាក់នៅភាគនិរតីនៃប្រទេសនៅថ្ងៃទី 5 ខែតុលា ដោយបានសម្លាប់មនុស្សទាំង 32 នាក់នៅលើយន្តហោះ នេះបើយោងតាមការប្រកាសរបស់លោកប្រធានាធិបតី Bola Tinubu ដោយប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ។ នេះគឺជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក។ យោងតាមលោកប្រធានាធិបតី Tinubu និងកងទ័ពអាកាសនីហ្សេរីយ៉ា យន្តហោះនេះកំពុងស្ថិតក្នុង ... Read More »

វិទ្យាល័យបារាំងចំនួន ៥០០ ត្រូវបានបិទដោយសារតែការតវ៉ារបស់សិស្ស

វិទ្យាល័យប្រហែល ៥០០កន្លែង នៅប្រទេសបារាំងត្រូវបានបិទដោយផ្នែក ឬទាំងស្រុងនៅថ្ងៃទី ៥ ខែតុលា ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ ក្នុងចំណោមការតវ៉ា និងអំពើហិង្សារបស់សិស្សដែលកំពុងបន្ត។ យោងតាម AFP នៅថ្ងៃទី ៤ ខែតុលា រដ្ឋមន្ត្រីអប់រំបារាំង ... Read More »

អ៊ីរ៉ង់អំពាវនាវឱ្យមានការចរចាដោយយុត្តិធម៌ សង្គ្រាមមិនអាច បញ្ចប់បញ្ហានោះឡើយ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា មិនមានដំណោះស្រាយយោធាចំពោះជម្លោះអ៊ីរ៉ង់-អាមេរិកទេ ខណៈពេលដែលសង្កត់ធ្ងន់ថា មានតែការចរចាដែលផ្អែកលើ “យុត្តិធម៌ ” ប៉ុណ្ណោះដែលអាចបញ្ចប់អរិភាពបាន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ... Read More »

សហរដ្ឋអាមេរិកដកយន្តហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេស បន្ទាប់ពីមានឧប្បត្តិហេតុសន្តិសុខធ្ងន់ធ្ងរ

សហរដ្ឋអាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែក B-1 ចេញពីមូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេស បន្ទាប់ពីបានរកឃើញផែនការវាយប្រហារដែលផ្តោតលើមូលដ្ឋានទ័ពអាកាស។ មន្ទីរបញ្ចកោណបានទទួលស្គាល់សេចក្ដីរាយការណ៍មួយកាលពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានដកយន្ដហោះទម្លាក់គ្រាប់បែក B-1 ទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាស Royal Air Force Fairford ... Read More »

ពលរដ្ឋថៃជាង ៣,២លាននាក់រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅតែបន្តកាន់តែអាក្រក់

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានប្រកាសនៅថ្ងៃទី ៤ ខែតុលាថា ទឹកជំនន់កំពុងប៉ះពាល់ដល់គ្រួសារជិត ១,២ លានគ្រួសារ ស្មើនឹងមនុស្សជាង ៣,២៦ លាននាក់ នៅក្នុងខេត្តចំនួន ២៧ និងទីក្រុងបាងកក។ ... Read More »

អ៊ុយក្រែនបង្ហាញពីទំហំស្តុកមីស៊ីលរបស់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងថា រុស្ស៊ីនៅតែមានមីស៊ីលរាប់ពាន់គ្រាប់ និងផលិតមីស៊ីលថ្មីជាង ១០០ គ្រាប់ជារៀងរាល់ខែ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងគៀវ នៅថ្ងៃទី ... Read More »

លោក Trump៖ ជំនួយការបើកយន្តហោះ Flydubai អាចមានទំនាក់ទំនងជាមួយអ៊ីរ៉ង់

លោកប្រធានាធិបតី Trump បាននិយាយថា ជំនួយការបើកយន្តហោះដែលបានព្យាយាមប្លន់យន្តហោះ Flydubai អាចមានទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ដោយព្រមានថាអ៊ីរ៉ង់នឹង “ទទួលរងការវាយប្រហារយ៉ាងខ្លាំង” ប្រសិនបើព័ត៌មាននេះត្រឹមត្រូវ។ “ដោយផ្អែកលើអ្វីដែលខ្ញុំកំពុងឮ យើងកំពុងផ្ទៀងផ្ទាត់រឿងនេះឥឡូវនេះ” ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននៅថ្ងៃទី ... Read More »

រុស្ស៊ីរៀបចំខ្លួនសម្រាប់ការវាយប្រហារធំៗ ដោយជំរុញឱ្យអ្នកការទូត និងជនបរទេសចាកចេញពីទីក្រុងគៀវ

អន្តរជាតិ៖ រុស្ស៊ីព្រមានថា រដ្ឋធានីគៀវរបស់អ៊ុយក្រែន អាចនឹងប្រឈមមុខនឹងការវាយប្រហារទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ហើយជំរុញឱ្យអ្នកការទូត និងជនបរទេសចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅថ្ងៃទី 3 ខែតុលា រុស្ស៊ីបានបន្តជំរុញឱ្យអ្នកការទូត និងជនបរទេសចាកចេញពីទីក្រុងគៀវ ដោយព្រមានថា រដ្ឋធានីអ៊ុយក្រែនអាចនឹងត្រូវទទួលរងការវាយប្រហារ “ទ្រង់ទ្រាយធំ” ថ្មី ... Read More »

អារ៉ាប់រួមបានបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មដំបូងគេដែលផលិតក្នុងស្រុកចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ

ផ្កាយរណប Altair-1 ត្រូវបានរចនា និងផ្គុំនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយក្រុមហ៊ុន Orbitworks ដែលជាក្រុមហ៊ុនមួយបង្កើតឡើងតាមរយៈភាពជាដៃគូរវាង Marlan Space (UAE) និង Loft Orbital (សហរដ្ឋអាមេរិក)។ ... Read More »

បារាំង៖ ប៉ូលីសចាប់ខ្លួនមនុស្សរាប់រយនាក់ ខណៈដែលការតវ៉ា និងការប៉ះទង្គិចគ្នាកាន់តែកើនឡើង

សារព័ត៌មាន Reuters បានផ្សាយថាប៉ូលិសបង្ក្រាបកុបកម្មបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជាសិស្សវិទ្យាល័យនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ខណៈក្រុមសហជីពមួយចំនួនបានអំពាវនាវឱ្យក្រុមគ្រូបង្រៀនចូលរួមធ្វើកូដកម្ម ក្នុងបរិបទដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron កំពុងព្យាយាមទប់ស្កាត់ការកើនឡើងអំពើហិង្សាក្នុងបាតុកម្មតវ៉ាជុំវិញស្ថានភាពក្នុងថ្នាក់រៀន និងបញ្ហាកញ្ចប់ថវិកាមិនគ្រប់គ្រាន់សម្រាប់វិស័យអប់រំ។ នៅសល់៦ខែទៀត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនៅឆ្នាំ២០២៧ ... Read More »

ក្នុងពេលមានភាពតានតឹងជាមួយកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគចូលក្នុងសមុទ្រ 

អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា កូរ៉េខាងត្បូង និងជប៉ុនបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ហើយនេះជាការធ្វើតេស្តបាញ់មីស៊ីលលើកចុងក្រោយបំផុតក្នុងឆ្នាំនេះដែលកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងច្រានចោលការចោទប្រកាន់របស់ទីក្រុងសេអ៊ូល ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីនដែលធ្វើឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសកាលពីពេលថ្មីៗនេះ។ យោធាកូរ៉េខាងត្បូង ក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថាមីស៊ីលខាងលើត្រូវបានបាញ់ចេញពីទីក្រុង ... Read More »

រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុងគៀវ

អន្ដរជាតិ៖ អភិបាលក្រុងគៀវបានប្រកាសថា ការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកំពុង “បំផ្លាញ” រដ្ឋធានីអ៊ុយក្រែន។ លោក Vitali Klitschko អភិបាលក្រុងគៀវបាននិយាយនៅថ្ងៃទី 2 ខែតុលាថា “រដ្ឋធានីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ យើងលែងអាចធ្វើពុតថាយើងអាចរស់នៅដូចជាសម័យសន្តិភាពទៀតហើយ។ សត្រូវកំពុងហែកទីក្រុងគៀវជាបំណែកៗ” ដោយបន្ថែមថា ... Read More »

អាមេរិកបានបញ្ចូនយន្តហោះចម្បាំងអាមេរិក F-16 ស៊េរីថ្មីបំផុត ពីរគ្រឿងដំបូង ក្នុងចំណោម៦៦ គ្រឿងអោយតៃវ៉ាន់

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា យន្តហោះចម្បាំងអាមេរិក F-16V Block 70 ស៊េរីថ្មីចំនួន ២គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦គ្រឿងកាលពីឆ្នាំ ... Read More »

ជំងឺគ្រុនឈាមកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីខែកញ្ញាដែលមានអ្នកស្លាប់ច្រើន នៅបង់ក្លាដែស

សារព័ត៌ព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា បង់ក្លាដែសកំពុងឈានចូលខែតុលា ដោយប្រឈមមុខជាមួយការផ្ទុះជំងឺគ្រុនឈាមកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានអ្នកស្លាប់កើនឡើងខ្ពស់ កាលពីខែកញ្ញាកន្លងទៅ។ អ្នកជំនាញបានព្រមានថា លក្ខខណ្ឌអាកាសធាតុ អាចជំរុញឱ្យជំងឺនេះបន្តរីករាលដាលកាន់តែខ្លាំង ហើយនឹងបង្កើនសម្ពាធលើមន្ទីរពេទ្យ ... Read More »

សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាផ្ទុកយន្តហោះបន្ថែមមួយគ្រឿង និងកងទ័ពចំនួន ៩,០០០-១០,០០០ នាក់ទៅកាន់មជ្ឈិមបូព៌ា

នាវាផ្ទុកយន្តហោះ USS Theodore Roosevelt រួមជាមួយនាវាពិឃាតអមដំណើរចំនួនបីគ្រឿង បានចាកចេញពីទីក្រុង San Diego នៅដើមសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងថានឹងមកដល់មជ្ឈិមបូព៌ានៅចុងខែវិច្ឆិកា។ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃទី ... Read More »

អាមេរិកសង្ស័យអុីរ៉ង់នៅពីក្រោយការវាយប្រហារនៅលើយន្តហោះដឹកអ្នកដំណើរ flydubai

អន្ដរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធនឹងករណីចាក់គ្នាដោយក្រុមពីឡុតនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ flydubai ដែលធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ... Read More »

អ៊ុយក្រែនខាតបង់ ៤៥ លានដុល្លារក្នុងមួយម៉ោង ដោយសារតែការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

អន្តរជាតិ៖ ការជូនដំណឹងអំពីការវាយប្រហារតាមអាកាសកំពុងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាប់គាំង ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណ ៤៥ លានដុល្លារក្នុងមួយម៉ោង។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបរិស្ថានអ៊ុយក្រែន លោក Oleksandr Kravchenko បាននិយាយនៅថ្ងៃទី 01 ខែតុលាថា រុស្ស៊ីកំពុងកំណត់គោលដៅកាន់តែខ្លាំងឡើងលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាមូលដ្ឋានរបស់អ៊ុយក្រែន ដោយវាយប្រហារតំបន់ឧស្សាហកម្ម ... Read More »

ចិន ផ្អាកការនាំចេញប្រេងឥន្ធនៈសម្រាប់ខែតុលា ដើម្បីពង្រឹងស្តុកប្រេងក្នុងស្រុក

ប្រទេសចិន៖ បើតាមការចេញផ្សាយរបស់ Reuters បាននិយាយថា រោងចក្រចម្រាញ់ប្រេងធំៗរបស់ប្រទេសចិនបានផ្អាកការនាំចេញផលិតផលប្រេងឥន្ធនៈ (រួមមានប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ) ទៅកាន់ក្រៅប្រទេសសម្រាប់ខែតុលានេះ ដោយលើកលែងតែតំបន់ហុងកុង និងម៉ាកាវប៉ុណ្ណោះ។ វិធានការនេះធ្វើឡើងតាមការតម្រង់ទិសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីរក្សាសន្តិសុខនៃការផ្គត់ផ្គង់ និងបង្កើនស្តុកប្រេងឥន្ធនៈក្នុងស្រុកដែលកំពុងថយចុះ បន្ទាប់ពីការផ្គត់ផ្គង់ប្រេងឆៅសកលរងផលប៉ះពាល់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ ... Read More »

រ៉យទ័រ៖ ប្រាក់ដុល្លារឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧ខែ និងអាចបន្តកើនរយៈពេល ៣សប្តាហ៍ជាប់ៗគ្នា! 

សេដ្ឋកិច្ច៖ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧ ខែ ហើយអាចកើនឡើង ៣ សប្តាហ៍ជាប់ៗគ្នាពេលបិទការជួញដូរថ្ងៃសុក្រនេះ ខណៈការលក់ចេញមូលបត្របំណុលកើនឡើងខ្លាំង ហើយតម្លៃប្រេងនៅខ្ពស់បង្កើនសម្ពាធអតិផរណា។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់តម្លៃរបស់ដុល្លារធៀបនឹងរូបិយប័ណ្ណធំៗចំនួន ៦ បានឈរនៅ ... Read More »

ទឹកជំនន់នៅប្រទេសថៃរាលគ្របដណ្តប់លើផ្ទៃដី 2,700 គីឡូម៉ែត្រការ៉េ មានមនុស្សស្លាប់ 40 នាក់

នៅថ្ងៃទី 30 ខែកញ្ញា រដ្ឋាភិបាលថៃបានប្រកាសថា ទឹកជំនន់ដ៏យូរបានគ្របដណ្តប់លើផ្ទៃដីប្រហែល 2,700 គីឡូម៉ែត្រការ៉េ និងបានឆក់យកជីវិតមនុស្ស 40 នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Ekkapob Pianpises បាននិយាយថា ... Read More »

រដូវរងាជិតចូលមកដល់ រុស្ស៊ី បង្កើនការវាយប្រហារបណ្តាញថាមពលអ៊ុយក្រែន 

អន្ដរជាតិ៖ សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ទៅលើបណ្តាញថាមពលរបស់អ៊ុយក្រែន ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងផ្គត់ផ្គង់ជុំវិញទីក្រុងកៀវ រួមទាំងតំបន់ផ្សេងទៀត។ ការវាយប្រហារនោះ ... Read More »

អាមេរិកថា ការដកទ័ពចេញពីអ៉ីរ៉ាក់ ជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក

អន្ដរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការដកខ្លួនរបស់កងកម្លាំងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកពីប្រទេសអ៉ីរ៉ាក់ គឺជាជ័យជម្នះមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន បើទោះជាមានការព្រួយបារម្ភថាការដកកងទ័ពអាមេរិកអាចនឹងធ្វើឱ្យចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់កាន់តែឡើងចាងក៏ដោយ។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម ... Read More »

អ្នកដំណើរជួយសង្គ្រោះយន្តហោះ Flydubai ដែលត្រូវបានគេប្លន់

អន្តរជាតិ៖ អ្នកដំណើរនៅលើជើងហោះហើរ Flydubai (UAE) បានវាយលុកចូលទៅក្នុងកាប៊ីនបើកបរយន្តហោះ ហើយបានបង្ក្រាបជំនួយការបើកយន្តហោះដែលកំពុងវាយប្រហារប្រធានក្រុមយ៉ាងរហ័ស ដោយរារាំងគាត់ពីការប៉ុនប៉ងបើកយន្តហោះឱ្យធ្លាក់។ នៅពេលដែលជើងហោះហើរ FZ1073 របស់ Flydubai (UAE) ស្រាប់តែធ្លាក់ចុះពីរយៈកម្ពស់ជាង 9,000 ម៉ែត្រនៅថ្ងៃទី ... Read More »

បើសហភាពអឺរ៉ុប បន្តកំណត់គោលដៅលើពាណិជ្ជកម្ម ចិននឹងតបតវិញយ៉ាងម៉ឺងម៉ាត់

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា យោងតាមក្រសួងពាណិជ្ជកម្មចិន ប្រទេសចិននឹងដាក់ចេញនូវ «វិធានការតបតយ៉ាងម៉ឺងម៉ាត់» មួយ ដើម្បីការពារវិស័យឧស្សាហកម្ម ប្រសិនបើសហភាពអឺរ៉ុប (EU) បន្តអនុវត្តវិធានការរឹតត្បិតប្រឆាំងក្រុមហ៊ុន ... Read More »

អុីស្រាអែលបង្ហាញក្តីបារម្ភពីការវាយប្រហារមុនការបោះឆ្នោត

សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាមានសញ្ញាជាច្រើនបង្ហាញថា សត្រូវរបស់អ៉ីស្រាអែលអាចនឹងព្យាយាមបើកការវាយប្រហារនៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលាខាងមុខ។ ការព្រមានរបស់លោក Netanyahu ... Read More »

ទីក្រុងព្យុងយ៉ាងព្រមានកូរ៉េខាងត្បូងអំពីផលវិបាកចំពោះការស្តីបន្ទោសកូរ៉េខាងជើងចំពោះការផ្ទុះមីន

អន្តរជាតិ៖ កូរ៉េខាងជើងបានព្រមានទីក្រុងសេអ៊ូលថា ខ្លួននឹងសងថ្លៃចំពោះការស្តីបន្ទោសទីក្រុងព្យុងយ៉ាងចំពោះការផ្ទុះមីនដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងបីនាក់រងរបួសនៅក្នុងតំបន់គ្មានយោធា។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី 29 ខែកញ្ញាថា វា “ទំនងជាខ្ពស់” ដែលកូរ៉េខាងជើងបានដាំមីនក្នុងអំឡុងពេលពង្រឹងព្រំដែន ដែលនាំឱ្យមានការផ្ទុះពីរលើកនៅក្នុងតំបន់គ្មានយោធា (DMZ) នៅថ្ងៃទី 21 ខែកញ្ញា ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងបីនាក់រងរបួស ... Read More »

យន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់រុស្ស៊ីធ្លាក់ សមាជិកក្រុមនាវិក ៦ នាក់ស្លាប់

អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅខេត្ត Amur នៃចុងបូព៌ារុស្ស៊ី ដោយបានសម្លាប់សមាជិកក្រុមនាវិក ៦ នាក់ និងរបួសម្នាក់។ ក្រសួងបាននិយាយថា សមាជិកក្រុមនាវិកដែលរងរបួសត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា យន្តហោះនេះគ្មានអាវុធ ... Read More »