ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk មានទ្រព្យសម្បត្តិលើសពី GDP របស់ប្រទេសជាច្រើន

មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla កំពុងស្ថិតនៅលើកម្រិតនៃការក្លាយជាមហាសេដ្ឋីដំបូងបង្អស់របស់ពិភពលោក។ យោងតាមកាសែត Wall Street Journal គិតត្រឹមខែកុម្ភៈ ទ្រព្យសម្បត្តិសុទ្ធរបស់លោក ... Read More »

អង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្នើរ អាមេរិកដកទណ្ឌកម្មដែលដាក់លើគុយបាក្នុងឆ្នាំនេះ 

អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញវិញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលត្រូវបានដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ ហើយបានព្រមានថា ពួកវាកំពុងបង្កើនទុក្ខវេទនាខ្លាំងនិងគំរាមកំហែងដល់អាយុជីវិត។ ស្របពេលដែលគុយបាបានស្ថិតក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់អាមេរិក ... Read More »

គម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា រវាងបារាំង និងអាល្លឺម៉ង់ ត្រូវបានលុបចោល

អន្តរជាតិ៖សារព័ត៌មាន AFP បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាប្រទេសទាំង២ បានព្រមព្រៀងបោះបង់ចោលកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នា ដោយសារតែ ការខ្វែងគំនិតគ្នារវាងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធ ដែលជាបរាជ័យចំពោះកិច្ចប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ គម្រោងផលិតយន្ដហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារនេះបានជួបឧបសគ្គដោយសារតែការខ្វែងគំនិតគ្នារវាងក្រុមហ៊ុនពាក់ព័ន្ធ ដូចជាក្រុមហ៊ុន ... Read More »

អ៊ីស្រាអែល និងអ៊ីរ៉ង់ប្រកាសបទឈប់បាញ់គ្នាទៅវិញទៅមក

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍នៅថ្ងៃទី 8 ខែមិថុនាថា “បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារដើម្បីបង្ហាញការគាំទ្រដល់ក្រុមហេសបូឡា ខ្ញុំបានដឹកនាំកងកម្លាំងការពារអ៊ីស្រាអែល (IDF) វាយប្រហារគោលដៅយោធា និងសេដ្ឋកិច្ចទូទាំងប្រទេស”។ “នៅពេលនេះ រណសិរ្សនោះស្ថិតនៅក្រោមការគ្រប់គ្រង។ ... Read More »

គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេភាគីយុទ្ធសាស្ត្រជាមួយប្រទេសចិន

អន្ដរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃទី 9 ខែមិថុនាថា កូរ៉េខាងជើង និងចិនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រផលប្រយោជន៍របស់គ្នាទៅវិញទៅមក និងបានសន្យាថានឹងនាំមកនូវយុគសម័យថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ យោងតាម KCNA លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន ... Read More »

តើកីឡាករចាស់ជាងគេ និងខ្ពស់ជាងគេនៅ World Cup 2026ជានរណា?

អាមេរិកខាងជើង៖ ទោះបីជាកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នឹងចូលរួមការប្រកួតបាល់ទាត់ពិភពលោកលើកទី 6 របស់ខ្លួននៅវ័យ 41 ឆ្នាំក៏ដោយ ប៉ុន្តែលោកមិនមែនជាកីឡាករដែលមានវ័យចាស់ជាងគេនៅ World Cup 2026 នោះទេ។ យោងតាមបញ្ជីកីឡាករចុងក្រោយដែលចេញផ្សាយដោយ ... Read More »

រូបភាពបង្ហាញពីផ្ទះជាច្រើនខ្នងដួលរលំនៅក្នុងប្រទេសហ្វីលីពីនដោយសារតែការរញ្ជួយដី អ្នកស្លាប់និងរបួស ជាច្រើន

អន្ដរជាតិ៖ ផ្ទះជាច្រើនខ្នងនៅក្នុងប្រទេសហ្វីលីពីនបានញ័រ ដោយពិដាន និងជញ្ជាំងប្រេះ ហើយក៏ដួលរលំ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសនៅព្រឹកនេះ (ថ្ងៃទី 8 ខែមិថុនា)។ យោងតាម RT ការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ ដែលបានកើតឡើងនៅម៉ោង ... Read More »

អ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល

អន្ដរជាតិ៖ អ៊ីរ៉ង់បានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅលើអ៊ីស្រាអែល ដែលជាលើកដំបូងចាប់តាំងពីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដើម្បីសងសឹកចំពោះការវាយប្រហារលើរដ្ឋធានីលីបង់។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Ghalibaf បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី 7 ខែមិថុនាថា «បានផ្តល់ភ្លើងខៀវ» ឲ្យអ៊ីស្រាអែលវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ប្រទេសលីបង់។ លោកបានប្រកាសថា ... Read More »

សាររបស់ប្រធានាធិបតីចិនមុនពេល ចាប់ផ្តើមទស្សនកិច្ចថា ចំណងមិត្តភាពជាមួយកូរ៉េខាងជើង គឺរឹងមាំគ្មានគូប្រៀប

អន្តរជាតិ៖ សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ចំណងមិត្តភាពរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង ... Read More »

ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់គាំទ្រការសន្ទនាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន

អន្ដរជាតិ៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រការអំពាវនាវរបស់ទីក្រុងគៀវសម្រាប់ការសន្ទនាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីលោកពូទីនបានបដិសេធមិនជួបជាមួយលោកហ្សេលេនស្គី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃទី 7 ខែមិថុនា ហើយបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក ... Read More »

ព្រមានពីរលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីកម្រិត 8,2 រិចទ័រ វាយប្រហារហ្វីលីពីន 

អន្ដរជាតិ៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) ការរញ្ជួយដីដែលបានកើតឡើងនៅម៉ោងប្រហែល ៧:៣៨ ព្រឹក ថ្ងៃទី៨ ខែមិថុនា នៅជិតមីនដាណាវ ប្រទេសហ្វីលីពីន មានកម្រិត ៨.២ រ៉ិចទ័រ និងមាន ជម្រៅ ... Read More »

Mourinho ត្រៀមខ្លួនចូលទៅដឹកនាំ Real Madrid ក្រោយ លោក Perez ជាប់ឆ្នោត

លោក Jose Mourinho នឹងត្រូវប្រកាសជាគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid បន្ទាប់ពីលោក Florentino Perez ត្រូវបានជ្រើសរើសជាប្រធានក្លឹបឡើងវិញរហូតដល់ឆ្នាំ 2030 ។ Mourinho វ័យ 63 ... Read More »

មកដឹងពីរបៀបដែលមហាសេដ្ឋី Vincent Tan កសាងទ្រព្យសម្បត្តិរបស់ខ្លួនផ្តើមចេញពីអ្នកលក់ធានារ៉ាប់រង

ដោយសារគ្រួសារមិនមានលទ្ធភាពបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យ លោក Vincent Tan បានចូលធ្វើការភ្លាមៗបន្ទាប់ពីបញ្ចប់វិទ្យាល័យ។ លោកបានចាប់ផ្តើមជាបុគ្គលិកធនាគារ មុននឹងផ្លាស់ប្តូរទៅវិស័យធានារ៉ាប់រង និងក្លាយជាប្រធានគ្រប់គ្រងភ្នាក់ងារវ័យក្មេងបំផុតរបស់ AIA Insurance។ ក្រោយមក លោកបានទទួលជោគជ័យយ៉ាងធំដោយនាំយក McDonald’s មកកាន់ប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្ន ... Read More »

បារាំង កំពុងស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្ត ដើម្បីដាក់ទណ្ឌកម្មលើអ៊ីស្រាអែល

អន្ដរជាតិ៖ នេះ សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា អ្នកការទូតអឺរ៉ុបបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ ផ្តោតទៅលើបុគ្គលជាប់ពាក់ព័ន្ធអំពើហិង្សាក្នុងតំបន់ West Bank។ ... Read More »

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ប្រកាសថា កម្មវិធីនុយក្លេអ៊ែរ «មិនអាចចរចាបាន»

អន្តរជាតិ៖ លោកស្រី គីម យ៉ូជុង បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺមិនអាចចរចាបាន ហើយបានបដិសេធការអះអាងរបស់សហរដ្ឋអាមេរិកអំពីខ្លឹមសារនៃកិច្ចប្រជុំកាលពីខែមុនរវាងលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ។ លោកស្រី គីម ... Read More »

ការបាញ់ប្រហារនៅពិធីបុណ្យ នៅអាមេរិកបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

អន្តរជាតិ៖ ការបាញ់ប្រហារមួយបានកើតឡើងនៅឯពិធីបុណ្យតាមដងផ្លូវមួយក្នុងរដ្ឋអូហៃអូ ដោយបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។ មនុស្សជាច្រើននាក់ត្រូវបានបាញ់នៅជិតពិធីបុណ្យ Old West End ក្នុងទីក្រុង Toledo រដ្ឋអូហៃអូ នៅថ្ងៃទី 6 ខែមិថុនា។ នាយកដ្ឋានប៉ូលីស Toledo ... Read More »

លោកស្រី Han Seong-sook ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្រ្តីលើកដំបូងក្នុងរយៈពេល២ទសវត្សរ៍

អន្តរជាតិ៖ សារព័ត៌មាន the Korea Harald នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ... Read More »

ប្រធានាធិបតី អ៊ុយក្រែនថា ពូទីន នៅតែបន្តជ្រើសរើសយកសង្រ្គាម ក្រោយបដិសេធជួបមុខគ្នាផ្ទាល់

អន្តរជាតិ៖ សារព័ត៌មាន AFP កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ... Read More »

កូរ៉េខាងជើងអភិវឌ្ឍអាវុធក្រោមទឹកសម្ងាត់

អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញថា ប្រទេសនេះកំពុងអភិវឌ្ឍអាវុធក្រោមទឹកសម្ងាត់ក្នុងអំឡុងពេលទស្សនកិច្ចនាវាចម្បាំងទំនើបមួយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចូលរួមការសាកល្បងសមយុទ្ធសមុទ្ររបស់នាវាពិឃាត Kang Kon កាលពីថ្ងៃទី ... Read More »

«ព្រះអង្គម្ចាស់ដ៏សង្ហាបំផុត» របស់ប្រទេសព្រុយណេ ត្រូវបានតែងតាំងជា

អន្ដរជាតិ៖ រដ្ឋមន្ត្រីការបរទេស  ស៊ុលតង់ ហាសាណាល់ បូលគីយ៉ា របស់ប្រទេសព្រុយណេ បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី 4 ខែមិថុនា ដោយតែងតាំងបុត្រាពីរអង្គរបស់ព្រះអង្គឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាល ដែលហាក់ដូចជាការរៀបចំសម្រាប់មេដឹកនាំជំនាន់ក្រោយ។ ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន ព្រះជន្ម ... Read More »

សហរដ្ឋអាមេរិកវាយប្រហារស្ថានីយរ៉ាដាអុីរ៉ង់

អន្តរជាតិ៖ យោធាអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសលើស្ថានីយរ៉ាដាអុ៏រ៉ង់ ដោយហៅវាថាជាទង្វើនៃ “ការការពារខ្លួន” បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបាញ់យន្តហោះគ្មានមនុស្សបើកចំនួនបួនគ្រឿងឆ្ពោះទៅច្រកសមុទ្រហ័រមូស។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលជាទីភ្នាក់ងារទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ាបាននិយាយថា “យន្តហោះគ្មានមនុស្សបើកដែលវាយប្រហារបានបង្កការគំរាមកំហែងដោយផ្ទាល់ដល់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់។ កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះទាំងនោះ ហើយបន្ទាប់មកបានធ្វើការវាយប្រហារតាមអាកាសលើស្ថានីយរ៉ាដាឃ្លាំមើលឆ្នេរសមុទ្រអុីរ៉ង់នៅហ្គោរុក និងនៅលើកោះឃ្វេសហ៊ែម ដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែមទៀត”។ យោធាអាមេរិកបានបញ្ជាក់ថា ខ្លួននឹងបន្តឆ្លើយតបទៅនឹង ... Read More »

ប្រធានាធិបតី ពូទីន អញ្ជើញមេដឹកនាំអ៊ុយក្រែនទៅកាន់ទីក្រុងមូស្គូសម្រាប់ការចរចា

អន្តរជាតិ៖ ដើម្បីឆ្លើយតបទៅនឹងលិខិតចំហមួយពីប្រធានាធិបតីអ៊ុយក្រែន វ៉ុលដូមីរ ហ្សេលេនស្គី វិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីនៅតែរក្សាការអញ្ជើញរបស់ខ្លួនសម្រាប់មេដឹកនាំអ៊ុយក្រែនឱ្យមកទីក្រុងមូស្គូសម្រាប់ការចរចា។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី 29 (SPIEF) នៅថ្ងៃទី 5 ខែមិថុនា ... Read More »

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមកើនឡើង 11% ដោយសារតម្រូវការកាន់តែខ្ពស់ពីចិន

វៀតណាមបាននាំចេញអាហារសមុទ្រតម្លៃ 4.67 ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2026 កើនឡើង 11% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញដោយការកើនឡើងនៃតម្រូវការពីប្រទេសចិន។ ការនាំចេញទៅកាន់ប្រទេសចិន រួមទាំងដីគោក និងហុងកុង បានកើនឡើង 40.5% ... Read More »

ប្រធានាធិបតី ពូទីន និយាយ អំពីលទ្ធភាពនៃការបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតី បន្តទៀត

អន្ដរជាតិ៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា យោងតាមរដ្ឋធម្មនុញ្ញ លោកអាចបម្រើការងារមួយអាណត្តិទៀត ប្រសិនបើលោកឈរឈ្មោះបោះឆ្នោតឡើងវិញ ហើយឈ្នះ។ នៅខាងក្រៅវេទិកាសេដ្ឋកិច្ច St. Petersburg នៅថ្ងៃទី៤ ខែមិថុនា អ្នកយកព័ត៌មានបានសួរប្រធានាធិបតី ពូទីន ... Read More »

នៅសប្ដាហ៍ក្រោយ លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង 

អន្តរជាតិ៖ សារព័ត៌មាន AFP បានបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ ហើយនេះជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេល ៧ឆ្នាំមកនេះ។ ... Read More »

មហាសេដ្ឋីអូស្ត្រាលី Robin Khuda នឹងសាងសង់គម្រោងមជ្ឈមណ្ឌលទិន្នន័យតម្លៃ21ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុន AirTrunk ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ (Data Center) បង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលីដើមកំណើតបង់ក្លាដែស Robin Khuda គ្រោងវិនិយោគប្រមាណ 2 ទ្រីលានរូពីឥណ្ឌា (ប្រហែល 21 ពាន់លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពសរុប ... Read More »

ទម្រង់ថ្មីក្នុងតំបន់ខ្មែរនៅភាគខាងត្បូងវៀតណាម ពីគោលនយោបាយអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់រដ្ឋ

ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ពលរដ្ឋខ្មែរនៅភាគខាងត្បូងវៀតណាមបានឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ទាំងនៅក្នុងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាពសង្គម និងការអភិរក្សវប្បធម៌ប្រពៃណីរបស់ខ្លួន។ តាមរយៈកម្មវិធីអភិវឌ្ឍន៍សម្រាប់តំបន់ជនជាតិភាគតិចដែលអនុវត្តដោយបក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ភូមិខ្មែរជាច្រើនបានផ្លាស់ប្តូររូបរាងរបស់ពួកគេបន្តិចម្តងៗ ពីការចរាចរណ៍តាមជនបទ សាលារៀន និងលំនៅដ្ឋាន ទៅជាគំរូជីវភាព និងសកម្មភាពរក្សាអត្តសញ្ញាណសហគមន៍។ តាមស្ថិតិ ... Read More »

តារាចម្រៀង Shakira នឹងសម្តែងក្នុងពិធីបើកការប្រកួតបាល់ទាត់ពិភពលោក2026

តារាចម្រៀងប៉ុបកូឡុំប៊ី Shakira នឹងសម្តែងបទចម្រៀងផ្លូវការរបស់នាងសម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ក្នុងពិធីបើកការប្រកួតនៅប្រទេសម៉ិកស៊ិក។ Shakira នឹងសម្តែងបទ Dai Dai រួមជាមួយ Burna Boy នៅថ្ងៃព្រហស្បតិ៍ ... Read More »

មនុស្សជិត ៥០ នាក់ស្លាប់ដោយសារស្រេកទឹកនៅវាលខ្សាច់សាហារ៉ា

មនុស្ស ៤៩ នាក់បានស្លាប់ដោយសារស្រេកទឹកនៅតំបន់ដាច់ស្រយាលមួយនៃវាលខ្សាច់សាហារ៉ាក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីឡានដឹករបស់ពួកគេបានខូច។ ពីរនាក់បានរួចជីវិតដោយដើរចម្ងាយ ៥០ គីឡូម៉ែត្រដើម្បីរកទឹក។ មន្ត្រីនីហ្សេរីយ៉ាបាននិយាយនៅថ្ងៃទី ៤ ខែមិថុនាថា ឡានដឹកទំនិញដែលដឹកក្រុមនេះកំពុងត្រឡប់មកពីពិធីបុណ្យមូស្លីមនៅ Telhandek ប្រទេសម៉ាលី នៅពេលដែលវាបានវង្វេង និងខូចនៅក្នុងតំបន់វាលខ្សាច់ដាច់ស្រយាលមួយដែលមានចម្ងាយជាង ... Read More »

លោក Trump៖ នឹងបន្តសង្គ្រាមទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់ ប្រសិនបើទាហានអាមេរិកស្លាប់

ប្រធានាធិបតី Trump បានព្រមានថា សហរដ្ឋអាមេរិកនឹងបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទាហានរបស់ខ្លួនស្លាប់ បន្ទាប់ពីការបាញ់ប្រហារជាច្រើនលើករវាងភាគីទាំងពីរ។នៅពេលសួរនៅថ្ងៃទី 4 ខែមិថុនា ថាតើអ៊ីរ៉ង់នឹងឆ្លងកាត់ខ្សែបន្ទាត់ក្រហម ប្រសិនបើខ្លួនសម្លាប់ទាហានអាមេរិកឬអត់ លោកប្រធានាធិបតី Donald Trump បាននិយាយថា នេះនឹងជា ... Read More »