ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

PSG ឈ្នះពាន Champions League ពីរឆ្នាំជាប់គ្នាជាមួយជ័យជម្នះលើ Arsenal ដោយបាល់ប៉េណាល់ទី

ក្លឹបបារាំង Paris St Germain បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ដោយរក្សាតំណែងជើងឯកដែលបានផ្តួលក្រុម Arsenal 4-3 ដោយការស៊ុតបាល់ប៉េណាល់ទី ខណៈដែលការប្រកួតកាលពីថ្ងៃសៅរ៍បានបញ្ចប់ក្នុងលទ្ធផល 1-1 បន្ទាប់ពីម៉ោងបន្ថែម ហើយវាបានពង្រឹងស្ថានភាពក្រុមយក្សបារាំងឱ្យកាន់ខ្លាំងក្នុងចំណោមក្រុមដ៏អស្ចារ្យនៅអឺរ៉ុប។ ... Read More »

ខណ្ឌចំនួន៣ចុះធ្វើរដ្ឋបាល ក្នុងពេលតែមួយរកឃើញជនបរទេស្នាក់នៅ៨៩នាក់មានឯកសារត្រឹមត្រូវ និង៧នាក់គ្មានឯកសារគ្រប់គ្រាន់រួចបញ្ជូនទៅផ្លូវច្បាប់ 

ភ្នំពេញ៖ អនុវត្តតាមការណែនាំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាល និងការរស់នៅប្រមូលផ្តុំ ... Read More »

ផ្អើលទាំងយប់ អគ្គិភ័យឆាបឆេះនៅផ្ទះ២ល្វែង លក់ធុងបាស់ ក្រុងស្វាយរៀង

ពត៌មានបឋម: ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋនិងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ បន្ទាប់ពីមាន ករណីអគ្គិភ័យឆាបឆេះនៅផ្ទះ២ល្វែង លក់ធុងបាស់ ក្រុងស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងម៉ោងប្រមាណ៧យប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅខាងត្បូងផ្សារវាលយន្ត ក្នុងភូមិវាលយន្តសង្កាត់ស្វាយរៀងខេត្តស្វាយរៀង ។ ... Read More »

Update៖ ស្នងការនគរបាលខេត្តកំពត៖ មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ

ខេត្តកំពត៖ បើយោងតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះថា៖ មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ! 

ភ្នំពេញ ៖ នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្រ្កាបបទល្មើស ... Read More »

លោក សែ សុឃន ជំរុញ “វិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា” 

ខេត្តតាកែវ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត “វិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា” នៅសាខាគយនិងរដ្ឋាករខេត្តតាកែវ។ ... Read More »

កម្លាំងជំនាញអន្តោប្រវេសន៍ស្រុកកៀនស្វាយ ចុះត្រួត ពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសតាមប្រព័ន្ធ FPCS…

ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី កម្លាំងផែនការងារអន្តោ ប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះអនុវត្តការងារផ្សព្វផ្សាយ និងត្រួតពិនិត្យជនបរទេសក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះដឹកនាំដោយ ... Read More »

សម្តេចតេជោ ហ៊ុន សែន បន្តជំរុញមន្រ្តីទាំងអស់ឱ្យបន្តរក្សានូវស្ថិរភាពជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់សង្គមទប់ស្កាត់ទង្វើបង្កចលាចលនានាក្នុងសង្គម

ខេត្តពោធិ៍សាត់ ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តពោធិ៍សាត់ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) 

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្រុងព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបបាត់ដំបង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បីណែនាំបន្ថែមដល់មន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត។ ... Read More »

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវចុះពិនិត្យនិងត្រៀមបង្ក្រាបទីតាំងចំនួន៣នៅក្នុងបុរីវិមានភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌនិងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ... Read More »

ស្នងការខេត្តកំពត ៖ ច្បាប់មិនបានបែងចែកថាជាកងកម្លាំង ឬជាប្រជាពលរដ្ឋត្រូវអនុវត្តច្បាប់ខុសៗពីគ្នានោះទេ ច្បាប់ត្រូវអនុវត្តដោយតម្លាភាពនិងស្មើរភាពគ្នា ចំពោះសមត្ថកិច្ចដែលបានធ្វើខុស

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ ចំពោះការពាក់ពន្ធ័ចូលយកសម្ភារៈក្នុងទីតាំងបិតសៀលនៅក្នុងកាសុីណូព្រែកចាករបស់សមត្ថកិច្ចដែលបានប្រចាំការនៅទីនោះកន្លងមកករណីខាងលើនេះត្រូវបានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញរួចហើយ ។ លោកស្នងការបន្តថា ៖ ... Read More »

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកិច្ចប្រជុំ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ 

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ... Read More »

អធិការនគរបាលស្រុកសាមគ្គីមុនីជ័យបេីកការស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន ដោយបង្រ្កាបបានមុខសញ្ញាគ្រឿងញៀន ៣នាក់

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យដឹកនាំដោយ លោកវរសេនីយ៍ទោ សាវ សុភក្ដី ... Read More »

លោក គង់ គឹមនី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online ... Read More »

សមាជិកព្រឹទ្ធសភា៖ ផ្ដល់អណ្ដូងទឹកស្អាត និងអំណោយជូនវីរកងទ័ពជួរមុខនៅ ភូមិភាគវាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់អណ្ដូងទឹកចំនួន៥ ជូនដល់វីរកងទ័ពជួរមុខ ... Read More »

ករណីបង្ក្រាប Online scam នៅកាស៊ីណូ យីងហ័ង ខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងចិន ៤នាក់ទៅតុលាការ និងបណ្តេញជនបរទេស ៦០នាក់ចេញពីកម្ពុជា

ខេត្តព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ភាមក នៅថ្ងៃទី៣០ ខែឧសភា ... Read More »

កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនមុខ សញ្ញាសង្ស័យពាក់ព័ន្ធ និងគ្រឿងញៀន៣នាក់

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២៩ ខែឧសភា ២០២៦ កម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធ និងគ្រឿងញៀនចំនួន ២ នាក់ នៅចំណុចភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ១/ឈ្មោះ ធីម ... Read More »

ទេសាភិបាល និងគណៈប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស អញ្ជេីញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ៖ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ទេសាភិបាល និងគណ:ប្រតិភូធនាគារកណ្ដាលហ្វ្រង់កូហ្វូន ចំនួន២៦ប្រទេស មកពី អឺរ៉ុប ... Read More »

ប្រទះឃើញសពក្នុងរថយន្តក្បែរទីលានចាក់សំរាម ខណ្ឌដង្កោ សង្ស័យជាករណីឃាតកម្ម សមត្ថកិច្ចកំពុងស៊ើបអង្កេត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពមនុស្សម្នាក់ស្ថិតនៅក្នុងរថយន្តមួយគ្រឿង ដែលចតទុកនៅក្បែរទីលានចាក់សំរាម ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមព័ត៌មានបឋមពីកន្លែងកើតហេតុ សមត្ថកិច្ចសង្ស័យថា អាចជាករណីឃាតកម្ម ដោយជនរងគ្រោះត្រូវបានសម្លាប់នៅទីតាំងផ្សេង រួចដឹកយកសពមកប្លុងចោលក្នុងរថយន្តនៅចំណុចខាងលើ ដើម្បីបំបាត់ដាន។  ទោះជាយ៉ាងណា ... Read More »

ជនជាតិចិនម្នាក់ បើករថយន្តបុករបងថ្ម បណ្ដាលឱ្យរងរបួសធ្ងន់ នៅក្នុងរថយន្តមានគ្រឿញៀនជាច្រើនកញ្ចប់

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិនិងការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី, កាល ពីថ្ងៃទី២៦ ខែឧសភា ... Read More »

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយប្រធានសភាប្រឹក្សានយោបាយ នៃទីក្រុងយ៉ាងចូវ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Chen Yang ប្រធានសភាប្រឹក្សានយោបាយនៃទីក្រុងយ៉ាងចូវ ... Read More »

លួចម៉ូតូបានយកទៅលក់ហើយសារភាពថាដើម្បីយកលុយទិញថ្នាំញៀនត្រូវនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖​ សមត្ថកិច្ចនគរបាលប្រតិប​ត្ដិការបង្រ្កាបករណី​បាត់ម៉ូតូ​ ដោយអនុវត្ដតាមបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ត កំ​ព​ង់ស្ពឺនិងការ​ដឹកនាំបញ្ជាផ្ទាល់ពីលោកស្ន​ងការរង ទទួ​ល ផែនការងារនគរបា​លព្រ​ហ្មទណ្ឌ​ កំលាំងនគរបាល​បា​នឃាត់មុខសញ្ញាលួចម៉ូតូ១គ្រឿងកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២​៦​ នៅភូមិរលួស ... Read More »

សមត្ថកិច្ចបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុស ច្បាប់ និងជំរិទារប្រាក់ចំនួន ២លានយ័ន្ត ឃាត់ខ្លួនជន សង្ស័យ២នាក់ និងរំដោះជនរងគ្រោះចំនួន០៣នាក់

ភ្នំពេញ÷ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹង របស់ ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ ឈ្មោះ ... Read More »

កិច្ចប្រជុំរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា និង ទិសដៅខែមិថុនា ឆ្នាំ២០០២៦លើវិស័យឆ្លើយតប និងសង្រ្គោះបន្ទាន់ ពីគ្រោះមហន្តរាយបង្កដោយធម្មជាតិនិងមនុស្សបង្កឡើង

ភ្នំពេញ​៖​ នៅគ.ជ.គ.ម. លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ នារសៀលថ្ងៃទី២៩​ ខែឧសភា​ឆ្នាំ​២០២៦នេះ​ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំកិច្ចប្រជុំរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា និង ទិសដៅខែមិថុនា ឆ្នាំ២០០២៦និងជំរុញបន្តអនុវត្តសកម្មភាពយ៉ាងសកម្មរបស់ថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្រនៃ ... Read More »

នគរបាលស្រុកស្អាងឃាត់ខ្លួនស្ត្រីម្នាក់មកសួរនាំករណីផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីចាប់ក្មេង

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងបានចាត់ វិធានការតាមផ្លូវច្បាប់លើស្ត្រីម្នាក់ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គម Facebook ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាច នៅចំណុចគល់ស្ពានក្បាលអូរ ... Read More »

នគរបាលខេត្តតាកែវចុះបង្រ្កាបករណីជួញដូរ,ដឹកជញ្ជូន និងបទសមគំនិតក្នុងការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់

ខេត្តតាកែវ÷មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងនៅព្រឹកថ្ងៃ៣០ ខែឧសភានេះថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ២៥ នាទី ដោយមានបទបញ្ជាពីលោកស្នងការ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន, លោក ... Read More »

សមត្ថកិច្ច​ខេត្តកណ្ដាល​ ឃាត់ខ្លួន​ជនបរទេស៣៨នាក់​ ក្នុងការបង្ក្រាបបទល្មើស Online Scams ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងភូមិសាស្ដ្រស្រុកលើកដែក

ខេត្ត​កណ្ដាល៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រស្រុកលើកដែក ខេត្តកណ្ដាល ដោយចាប់ខ្លួនបានជនបរទេសចំនួន៣៨នាក់។ បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា​ ក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើឡើងនៅថ្ងៃទី២៦ ... Read More »

អគ្គិភ័យឆេះរោងចក្រផលិតស័ង្កសី កៀបស្នោនៅសង្កាត់ត្រពាំងក្រសាំងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ រោងចក្រផលិតស័ង្កសី កៀបស្នោមួយកន្លែងនស្ថិតនៅ ផ្លូវឆេកូ ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពី វេលាម៉ោង២និង២០នាទី រសៀលថ្ងៃ ទី២៩ខែឧសភា ឆ្នាំ២០២៦ ។ ម្ចាស់ទីតាំងឈ្មោះ ... Read More »

យកលុយលេងល្បែងចាញ់អស់ ភូតសមត្ថកិច្ចនិងប្រពន្ធថាចោរប្លន់,ទីបំផុតសមត្ថកិច្ចបកស្បែកមុខ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន ពាក់ព័ន្ធទៅនឹងគេហទំព័រហ្វេសប៊ុកបានបង្ហោះខ្លឹមសារ៖ ប្លន់កណ្ដាលយប់នៅស្រុកអង្គស្នួល បង្កការភ័យខ្លាចដល់ពលរដ្ឋ បង្ហាញពីភាពខ្សោយរបស់លោកអធិការ មាន សំណាង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ... Read More »