ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ÷នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១និង៣០នាទីព្រឹក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចដីឡូតិ៍ទុកចោល ផ្លូវលេខ៥៩២ ក្រុមទី៦៧ ភូមិ១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនក្មេងទំនើង២ក្រុមហិង្សាយកដំថ្មគប់គ្នានឹងវាយគ្នាទៅវិញទៅមក -អធិការដ្ឋាននគរបាខណ្ឌឫស្សីកែវ

ភ្នំពេញ: ក្រោមការបញ្ជាពីលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងអគ្គស្នងការរងនគរបាលជាតិ ដល់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងដឹកនាំផ្ទាល់ដោយលោក ផល មេសា អធិការរងខណ្ឌចំការមនទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានចុះឃាត់ខ្លួន២ក្រុមករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនា (យកដំថ្មគប់គ្នានឹងវាយគ្នាទៅវិញទៅមក) ។ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។  ... Read More »

កម្លាំងនគរបាលខេត្តពោធិ៍សាត់បង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន ជាង 1kg កន្លះ

ខេត្តពោធិ៍សាត់÷នៅថ្ងៃទី០២ ខែសីហា ២០២៥អនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍ សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី និងប៉ុស្តិ៍រលាប ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ ... Read More »

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅសួរសុខទុក្ខនិងឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧​ ខែកញ្ញា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ សង្កាត់​ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ... Read More »

នគបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ ៣នាក់ បាញ់បោះសេរីនិងរកឃើញអាវុធខ្លីម៉ាក K54 និងគ្រាប់

ខេត្តកណ្ដាល៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខ្លីដោយគ្មានការអនុញ្ញាត។ ហេតុការណ៍នេះបានកើត ឡើងនៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ហើយជនរងគ្រោះ ៣នាក់បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី៦ ខែកញ្ញា ២០២៥។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់ ដោយសារសត្វត្មាតនៅប្រទេសជិតខាងត្រូវបានផុតពូជ

ភ្នំពេញ : អបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ៖ សត្វត្មាតនៅកម្ពុជាមានចំនួនថេរ ខណៈដែលប្រទេសជិតខាងបានផុតពូជទៅហើយ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ ២០២៤ ដោយបានរំលេចអំពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភ មួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរដល់ជនរួមជាតិ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ!

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា ៖ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ... Read More »

ថ្ងៃនេះ ! នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%

ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ! នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%។ ... Read More »

បុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាលដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះនិងសុំស្រាបៀរទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ថ្មីៗនេះមានប្រជាពលរដ្ឋបានរាយការណ៍មកថាគឺមានបុរសម្នាក់បានពាក់ឯកសណ្ឋាននគរបាលដើរទារលុយប្រជាពលរដ្ឋលក់អីវ៉ាន់តាមផ្ទះនិងសុំស្រាបៀរទឹកក្រូច នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខណ្ឌច្បារអំពៅ។ នេះជាការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ។  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋនោះហើយ។ លោក ឧត្តមសេនីយ៍ឯក ... Read More »

ព្យុះទី១៦ ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា កម្ពុជាភ្លៀងធ្លាក់បង្គួរគ្របដណ្តប់លើផ្ទៃដីពី៥០% ទៅ៨០% !

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖  យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស ... Read More »

ឃ្លាំងជួសជុលត្រាក់ទ័រមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាប់ឆេះឃ្លាំងជួសជុលត្រាក់ទ័រមួយកន្លែងអស់ទាំងស្រុង ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅរថយន្ដបង្ការពន្លត់ជួយអន្ដរាគមន៍។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ២០នាទីរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងជួសជុលត្រាក់ទ័រមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្បែរផ្សារបឹងបៃតងទី២ ក្នុងសង្កាត់ត្រពាំងក្រសាំង ... Read More »

សម្តេចធិបតី ៖ អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៦ ខែកញ្ញា បង្ហាះពីការពេញចិត្តចំពោះ សំណេរ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ... Read More »

ឯកអគ្គរដ្ឋទូតបួគីណាហ្វាសូ ប្រចាំកម្ពុជា​ ចាប់អារម្មណ៍ចំពោះផលិតផលស្ករត្នោតកម្ពុជា និងមានបំណងរៀបចំទស្សនកិច្ចសិក្សារវាងវិស័យឯកជន ដើម្បីសិក្សាបន្ថែមអំពីសក្ដានុពលនៃផលិតកម្មស្ករត្នោតកម្ពុជា

ភ្នំពេញ៖ លោក ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Daouda BITIE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​ កាលពីរសៀលថ្ងៃទី៥ ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែ​កញ្ញា​​​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៥ ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចាត់តាំងថ្នាក់ដឹកនាំខុទ្ទកាល័យនាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ចែកជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអគ្គលេខាធិការរងប្រចាំការនៃរដ្ឋសភា និងលោក ឃួន ដាវិត ... Read More »

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង នឹងលាជារៀងរហូត ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាលប្រមាណ៦៦ឆ្នាំ

ភ្នំពេញ​៖​ បើមិនមានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬឈ្មោះដើមហៅថាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង ០០:០០ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ការប្រកាសបិទទ្វារនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដែលបានសាងសង់រួចរាល់ដំណាក់កាលទី១ និងបើកឲ្យដំណើរការនៅថ្ងៃទី០៩កញ្ញាដូចគ្នាដែរ។ ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) ... Read More »

អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាកម្ពុជាចិនលើកឡើងថា ជំនឿក្នុងពិធីសែនក្បាលទឹកបង្ហាញឱ្យឃើញពី ពហុជំនឿ និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជានិងចិន

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ពិធីសែនក្បាលទឹក បានបង្ហាញឱ្យឃើញពីសញ្ញាណដ៏ល្អមួយ នៃ ទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងចិនតាមរយៈការគោរពប្រតិបត្តិពហុជំនឿ សាសនា និងប្រពៃណីវប្បធម៌ ខណៈដែលពិធីនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនរៀបចំសែនជារៀងរាល់ឆ្នាំ។  ... Read More »

ផលិតផលកម្ពុជា​ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនចិន នៅទីក្រុងគុនមីង

ទីក្រុង​គុនមីង-ចិន៖​ ផលិតផលខ្មែរ​ ផលិតពីដៃដែលមានគុណភាពខ្ពស់ ដុចជាផលិតផលសូត្រ ចម្លាក់ គំនូរ កាបូប គ្រឿងប្រាក់ និងគ្រឿងអលង្ការ ។ល។ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានទាក់ទាញការចាប់អារម្មណ៍ ការចង់ដឹង ... Read More »

ថ្ងៃសែនក្បាលទឹក ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ

ខេត្តកំពង់ចាម÷នៅថ្ងៃសែនក្បាលទឹកឆ្នាំ២០២៥នេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ។ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣.២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,២២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៤២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ... Read More »

អាម៉េរិក-កម្ពុជា បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង

ភ្នំពេញ ៖ 🇺🇸🇰🇭 អបអរសាទរខួប ៧៥ ឆ្នាំនៃភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងកម្ពុជា ៖ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេច ... Read More »

ព្យុះទី១៥ឈ្មោះ ប៉ីផាស (Peipah) T2515 មានឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ឈ្មោះ ប៉ីផាស (Peipah) T2515 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ ... Read More »

ស្រណោះណាស់.! នារីរូបស្រស់ម្នាក់ ជិះម៉ូតូធំ វ៉ាឡានធំសណ្ដោងរុឺម៉កមិនផុត ដួលចូលក្រោមឡានកិន ស្លាប់យ៉ាង អាណោចអាធម៌

ភ្នំពេញ ៖ នារីម្នាក់ បានជិះម៉ូតូធំ វ៉ាឡានធំសណ្ដោងរុឺម៉កខាងស្ដាំដៃមិនផុត ដួលចូលក្រោមឡានកិន ស្លាប់យ៉ាង អាណោចអាធម៌នៅនឹងកន្លែង កាលពីវេលាម៉ោង១៨:៣៥នាទីយប់ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ... Read More »

កន្លះឆ្នាំនេះ រដ្ឋបាលស្រុកតំបែរផ្ដល់សេវាច្រកចេញចូល ៣ម៉ឺនសេវា និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាន៦ករណី!

ខេត្តត្បូងឃ្មុំ ៖ គិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ដើមឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ៣០.៧៧២សេវា ទទួលបានចំណូល ៥.៦១៩.០០០រៀល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន៦ករណី។ ... Read More »

សមត្ថកិច្ចនគរបាលក្រុងបាវិត ចេញល្បាតចល័តលើដងផ្លូវជាតិលេខ១ ប្រទះឃើញ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីផលិត ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិត ចេញល្បាតចល័តលើដងផ្លូវជាតិលេខ១ ប្រទះឃើញជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីផលិត ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យទី១មានឈ្មោះគឿន ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគរគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ... Read More »

នាយឧត្តមសេនីយ៍ ស ថេត​ ណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »

Update៖​ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកស្រី Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ... Read More »

លោក សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិកាការងារ” នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិកាការងារ” ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ... Read More »

អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប៖ EU តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ​៖​ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រជុំការងារជាមួយ លោក IGOR Driesmans អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិកឃ្លាំមើលសកម្មភាពរាយបន្លាលួស តាមព្រំដែនពីសំណាក់កងទ័ពថៃ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋ​អា​មេ​រិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពី​សំណាក់​កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Bridgette L.Walker ... Read More »