ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្លាំងនគរបាលជាតិ បានចូលរួមយ៉ាងសកម្ម គ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីជាកម្លាំងចូលរួមសហការជាមួយកម្លាំងកងទ័ព

ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលជាតិ បានចូលរួមយ៉ាងសកម្ម គ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីជាកម្លាំងចូលរួមសហការជាមួយកម្លាំងកងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិរបស់យើង ដោយអង់អាចក្លាហាន និងត្រៀមវាយបកជាមួយសត្រូវ នៅពេលមានការឈ្លានពានណាមួុយ។  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ... Read More »

មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់​ ដោយសារ​អ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយសារ​កត្តា​អ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង​ បានបង្កករណីគ្រោះថ្នាក់​ចរាចរណ៍​ដល់អ្នកដទៃ​ ស្លាប់​ និងរងរបួសធ្ងន់ស្រាល​នៅតាមដងផ្លូវ​ជាប្រចាំ​ថ្ងៃ។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!  ជាក់ស្ដែង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ... Read More »

ងងុយដេកពេក ងោកមួយភាំងរេចង្កូតរថយន្តបុកឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលប៉ាណូទ្រេតមួយដើម

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្ត KIA ធ្វើដំណើរចេញពីសៀមរាបឆ្ពោះឡើងមកភ្នំពេញ រួមដំណើរដោយបុរសចិនម្នាក់ទៀត ងងុយដេកក៏រេចង្កូតរថយន្តឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរងរបួសស្រាលម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សង្កាត់ព្រែកលៀប ... Read More »

ជំនួយស្មារតី និងខ្លឹមសារឆ្លើយតបលើករណី ផ្អាកនាំចូលទាំងស្រុងនូវប្រេងឥន្ធនៈនិងឧស្ម័នពីថៃ !

ភ្នំពេញ ៖ អំឡុងពេល “ជម្លោះព្រំដែនកម្ពុជា-ថៃ” ចាប់ពីម៉ោង ១២យប់ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ I). សាវតារនៃ “ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ... Read More »

លោក កែវ រ៉េមី ៖ ក្រុមជ្រុលនិយមថៃវាយតម្លៃខុសមកលើកម្ពុជាម្តងហើយម្តងទៀត

ភ្នំពេញ ៖ ក្រុមជ្រុលនិយមថៃវាយតម្លៃខុសមកលើកម្ពុជាម្តងហើយម្តងទៀត។ តើដោយសារអ្វី? នេះជាលើកឡើងពី លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។  ... Read More »

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០%

ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ ... Read More »

លោកបណ្ឌិត គិន ភា ៖ ថៃនៅតែងងើលចង់បានក្រោមយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានទឹកចិត្តប្រជាជន

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ បើមានការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី  ... Read More »

ផឹកស៊ីស្រវឹង! ឪពុកស្ដីបន្ទោសបន្តិចបន្តួច ស្ទុះមកដាល់ និងទាញកាំបិតបុ័ងតោកាប់ហូរឈាមស្រោចខ្លួន

 ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ទទួលពាក្យបណ្ដឹងពីឪពុកបង្កើត ខណៈកូនប្រុសរមើសគុណរូបនេះ ដាល់ និងទាញកាំបិតបុ័ងតោកាប់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ នៅគ្រាដែលឪពុកស្ដីបន្ទោសរឿងផឹកស៊ី និងសុំលុយម្ដាយ ។  ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាល្ងាចថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ ... Read More »

លោក​ ប៉ែន​ បូណា​៖​ កម្ពុជា ក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត

ភ្នំពេញ​៖​ «ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាម និងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។  ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងសាំង និងហ្គាសមកកម្ពុជាក្រោមអំនួតថា កម្ពុជានឹងវេទនាដោយសារពួកគេ។  អាប្បកិរិយាបែបមើលស្រាលកម្ពុជានេះកើតឡើងដោយសារកងទ័ពថៃ និងអ្នកនយោបាយមួយចំនួន ... Read More »

ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និង ថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ ៖ ស្របពេលដែលក្រុមជ្រុលនិយម គណបក្សប្រឆាំងថៃ ប្រើភាសាមិនចង់ផ្គត់ផ្គង់ប្រេងសាំង (PTT) ដល់កម្ពុជា ជាបច្ច័យអាក្រក់មួយ ដែលកម្ពុជា ទទួលស្វាគមន៍ ដោយសីលធម៌ ចាស់ទុំផ្នែកនយោបាយ គឺនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយដោយការទូតថា ៖ ... Read More »

រដ្ឋមន្រ្តីថាមពលថៃ ថាលោកបានជួបពិភាក្សាជាមួយមន្រ្តីពាក់ព័ន្ធ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកនាំចូលប្រេង និងឥន្ទន:ពីថៃ

អន្តរជាតិ ៖ លោក Pirapan Salirathavibhaga  ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីថាមពលថៃ បានចេញមកបញ្ជាក់ថា លោកបានជួបពិភាក្សាជាមួយមន្រ្តីពាក់ព័ន្ធ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកនាំចូលប្រេង និងឥន្ទន:ពីថៃ ចាប់ពីម៉ោង១២យប់នេះទៅ។  លោកថា ភាគីថៃនឹងបញ្ជាក់ ... Read More »

ក្រសួងការបរទេស សម្តែងនូវគារវកិច្ចចំពោះស្ថានទូតថៃនៅទីក្រុងភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះស្ថានទូតថៃនៅទីក្រុងភ្នំពេញ និងមានកិត្តិយសសូមជម្រាបជូនភាគីថៃដូចខាងក្រោម៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការតវ៉ាយយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid ... Read More »

សមត្ថកិច្ចជំនាញ​ បន្ត​ផាកពិន័យ​លើយានយន្តល្មើសចំនួន ២០៣គ្រឿង នៅទូទាំងប្រទេសនាថ្ងៃទី២២​ មិថុនា​!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២០៣គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

(ច្រកព្រំដែនអន្តរជាតិដូង)៖ គិតត្រឹមម៉ោង៤:០០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរ

ខេត្តបាត់ដំបង ៖ (ច្រកព្រំដែនអន្តរជាតិដូង)៖ គិតត្រឹមម៉ោង៤:០០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ ... Read More »

លោក ជា វ៉ាន់ដេត៖ ការចោទប្រកាន់របស់ថៃ ថាកម្ពុជាអាចជាជម្រក “បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច” គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ និងបង្កើតការភាន់ច្រឡំយ៉ាងខ្លាំង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ «ការឆ្លើយតបរបស់កម្ពុជាចំពោះ លោក Prasert Jantararauangtong លើការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសាយប័រ! ... Read More »

ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់

អន្តរជាតិ ៖ យោងតាមប្រភព (Daily Mail ) បានឱ្យដឹងថា ៖ ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេសញូវយ៉ក វ៉ាស៊ីនតោនឌី.ស៊ី និងឡូសអេនជឺឡេស បានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ការសងសឹករបស់អ៊ីរ៉ង់ ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ បន្ទាប់ពីលោក ... Read More »

រថភ្លើង១ខ្សែបុករថយន្តដឹកជីបណ្ដាលឲ្យរបួសពីរនាក់នៅស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត ៖ រថភ្លើង​១ខ្សែ​បាន​បុក​កន្ទុយ​រថយន្ត​ដឹក​ជីនៅ​ចំណុច​ផ្លូវ​វាង​សាលាស្រុក​បន្ទាយមាស កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត កំពត ខណៈ​រថយន្ត​នេះ​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវដែក ។ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថភ្លើង​១ខ្សែ​នោះ​បើក​ពី​ត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង ... Read More »

អន់ចិត្តនឹងគ្រួសារដោយធ្វើការនឿយហត់ពិបាក បុរសម្នាក់បានធ្វើអត្តឃាតដោយចងក

ខេត្តបាត់ដំបង៖ ព្រោះតែអន់ចិត្តនឹងគ្រួសារធ្វើការនឿយហត់ពិបាក បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១០និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រុមគ្រួសារបាននិយាយថា ជនរងគ្រោះតែងតែរអ៊ូរទាំអំពីភាពនឿយហត់ក្នុងការងារប្រចាំថ្ងៃ ... Read More »

លោក អ៊ុំ រាត្រី អញ្ជើញជាអធិបតីខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា “២១ មិថុនា ២០២៥”

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសង្គកិច្ច អតីត យុទជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ ... Read More »

សមត្ថកិច្ចចម្រុះនៃខេត្តព្រះវិហារ ឃាត់រថយន្តយីឌុប ដឹកឈើ១គ្រឿងបម្រុងលោតឆ័ត្រ

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្ត ព្រះវិហារ បានធ្វើការឃាត់រថយន្តមួយគ្រឿង ខណៈឈ្មួញកំពុងលួចលាក់ដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីតំបន់ព្រៃព្រះរកា។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន អនុប្រធាន នាយកដ្ឋានទទួលបន្ទុកអង្គភាពប្រចាំតំបន់អង្គរ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺ ដល់ក្រុមសង្គមដែល​បំភ្លៃ​ថា​កោះឫស្សីជា​របស់វៀតណាម !

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កោះឫស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា​  មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កោះឫស្សី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន០២រួមមាន៖ ១. ក្រុមហ៊ុន ... Read More »

Update ៖ ទាហានថៃ៣នាក់ ដឹកនាំជនជាតិថៃ១៥០នាក់ ចូលមកប្រាសាទតាមាន់ធំ ដោយមិនជូនដំណឹងមកកម្ពុជាមុន, ទាហានកម្ពុជា បានដេញឲ្យត្រឡប់ទៅវិញភ្លាមៗ និងព្រមានថៃ ឲ្យគោរពកិច្ចព្រមព្រៀងភាគីទាំង២

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទចាប់ពីម៉ោង ៩:០០ព្រឹក និងបិទនៅម៉ោង ៣:០០រសៀល។ កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និងឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។ បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីជូនដំណឹង ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ សេចក្តីជូនដំណឹង របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ! ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ ... Read More »

Breaking News ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថាកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ សម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពលមានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ព្រះរាជាណាចក្រកម្ពុជានឹងផ្អាកការនាំចូល ... Read More »

ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងសម្ពោធអាគារទីស្នាក់ការ (ស.អ.ក) ខេត្ត

ខេត្តប៉ៃលិន៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ស្រី អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញប្រារព្ធខួបលើកទី១៨ ... Read More »

លោក នេត សាវឿន ៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការ វែកចក នោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ លោក សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នៅរសៀលថ្ងៃអាទិត្យទី២២ខែមិថុនា ឆ្នាំ២០២៥នេះ ... Read More »

Breaking News ៖ សម្តេចធិបតី ៖ ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ... Read More »

កូនខ្មែរគប្បីចែករំលែកសិក្សាអោយបានដឹងទាំងអស់គ្នា ពីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

ភ្នំពេញ ៖ ប្រាសាទតាមាន់ធំ -កសាងដោយ ស្នាមព្រះហស្ថនៃព្រះបាទសូរ្យវរ្មន័ទី១ -កសាងឡើងនៅ សតវត្សទី១១ -ឧទ្ទិសថ្វាយដល់ព្រះសិវៈ -ស្ថាបត្យកម្ម : រចនាបថឃ្លាំង និងបាពួន ស្ថិតនៅ ភូមិគោកមន ឃុំគោកមន ... Read More »