ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់ជា​ច្រើនកាំបិត​ប៉័ងតោ​​បណ្ដាលឲ្យស្លាប់កណ្ដាលផ្លូវដោយ​មិនដឹង​មូលហេតុ

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ថ្លុកឈាម​ដោយនៅ​លើ​ដងខ្លួន​មាន​របួស​ស្នាម ​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត ដោយ​មិនដឹង​ថា នរណា​ជា​អ្នក​កាប់ ហើយ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ។ សាកសព​ជន​រង​គ្រោះ ត្រូវ​គេ​ប្រទះ​ឃើញ​កាលពីវេលា​ម៉ោង០៥ និង១៣នាទី​ល្ងាច ថ្ងៃ​ទី១៣ មិថុនា នៅ​តាម​បណ្ដោយ​ផ្លូវលំ​មួយ​កន្លែង ... Read More »

បន្ទាប់ពីប្រជុំបិទទ្វារ រយៈពេល១ម៉ោង នៅពេលនេះ ក្រុមការងារ គណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា ថៃ បានសម្រាកអាហារថ្ងៃត្រង់

ភ្នំពេញ ៖ បន្ទាប់ពីប្រជុំបិទទ្វារ រយៈពេល១ម៉ោង នៅពេលនេះ ក្រុមការងារ គណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា ថៃ បានសម្រាកអាហារថ្ងៃត្រង់។   កិច្ចប្រជុំនឹងបន្តដំណេីរការនៅម៉ោង២រសៀល ជាបន្តទៀត ។  សូមបញ្ជាក់ថា ... Read More »

រំលឹកព័ត៌មានក្រៅ កិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បន្តិច !

ភ្នំពេញ ៖ ព័ត៌មានពិតជួយដល់សង្គម  លើកតម្កើងផលប្រយោជន៍ប្រទេសជាតិ  និងផ្តល់ការពិតឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់លាស់ មិនខុសពី លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មានរួមគ្នាប្រើប្រាស់ស្លាបប៉ាកា តម្កល់ផល ប្រយោជន៍ជាតិជាធំ និងផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ពលរដ្ឋពាក់ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ! ។  ... Read More »

ប្រធានគណៈប្រតិភូ JBC កម្ពជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំ នៅម៉ោង ១១ និង ៣៩ នាទី ក្រោយមានប្រជុំចង្អៀត

ភ្នំពេញ ៖ ប្រធានគណៈប្រតិភូ JBC កម្ពជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំ នៅម៉ោង ១១ និង ៣៩ នាទី ក្រោយមានប្រជុំចង្អៀត ។ កិច្ចប្រជុំនេះ  មាន ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញទំនុកចិត្តថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) នឹងវិលមករកភាពប្រក្រតីឡើងវិញនៅតាមព្រំដែនទាំងមូល

ភ្នំពេញ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញទំនុកចិត្តថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ប្រតិបត្តិការព្រំដែន រួមទាំងការបើក និងបិទច្រកឆ្លងកាត់នឹងវិលមករកភាពប្រក្រតីឡើងវិញនៅតាមព្រំដែនទាំងមូល។  ពាក់ពន្ធ័ការឆ្លើយតបរបស់ភាគីកម្ពុជាដោយការបិទច្រកព្រំដែន ... Read More »

ភាគីទាំង២កម្ពុជា ថៃ មានកិច្ចប្រជុំចង្អៀត ជាមួយគ្នា មុនកម្មវិធីប្រជុំJBC ចាប់ផ្តេីម

ភ្នំពេញ ៖ មកដល់ពេលនេះ ! ភាគីទាំង២កម្ពុជា ថៃ មានកិច្ចប្រជុំចង្អៀត ជាមួយគ្នា មុនកម្មវិធីប្រជុំJBC ចាប់ផ្តេីម ដែលនាំអោយ កិច្ចប្រជុំនេះ មានការពន្យាពេលបន្តិច។ កិច្ចប្រជុំចង្អៀតនេះ ដឹកនាំដោយ ... Read More »

លោកបណ្ឌិត គឹម សន្តិភាព ៖ ពាក្យសំដីរបស់មេទ័ពថៃ១រូប ថាគេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការរបស់លោកថា ៖ យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម ... Read More »

ព្រះរាជសារព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាគុណលោកឪពុក នាថ្ងៃទី១៦ ខែមិថុនា

ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាព្រះបាទសម្តេច មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណលោកឪពុក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។ – ... Read More »

ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ គឺស្ថានភាព ការចេញ-ចូល ការដោះដូរ និងសកម្មភាពពាណិជ្ជកម្ម ដំណើរការជាធម្មតា

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាព និងការប្រព្រឹត្តទៅនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ គឺស្ថានភាព ការចេញ-ចូល ការដោះដូរ និងសកម្មភាពពាណិជ្ជកម្ម ដំណើរការជាធម្មតា ... Read More »

ច្រកព្រំដែនអន្តរជាតិដូង-បានឡែម (ព្រំដែនរវាងកម្ពុជា និងថៃ) រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យបិទនាថ្ងៃទី២ នាថ្ងៃទី១៤ ខែមិថុនានេះ !

ខេត្តបាត់ដំបង ៖ ទិដ្ឋភាពទូទៅនៅច្រកព្រំដែនអន្តរជាតិដូង-បានឡែម ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង (ព្រំដែនរវាងកម្ពុជា និងថៃ)បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យបិទនាថ្ងៃទី២ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ។  សូមបញ្ជាក់ការបិទនេះ ! គឺបិទរាល់រថយន្តដឹកទំនិញតែប៉ុណ្ណោះ ខណៈមនុស្សចេញចូលធម្មតា ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី រំលោភលើទំនុកចិត្ត

   បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ក្នុងករណីរំលោភលើទំនុកចិត្ត ទៅសាលាខេត្តចាត់វិធានការតាមនីតិវិធី។   សូមរំលឹកថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណាក់ ... Read More »

កិច្ចប្រជុំលើកដំបូងនៃគណ:កម្មការចម្រុះកម្ពុជា-ថៃ បន្ទាប់ពីខកខានរយ:ពេល ១២ឆ្នាំ

ភ្នំពេញ ៖ គណ:កម្មការចម្រុះកម្ពុជា-ថៃ (JBC) នឹងចាប់ផ្តើម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ ភាគីថៃដឹកនាំដោយ លោក Prasas Prasasvinitchai ប្រធានគណៈកម្មការព្រំដែនចម្រុះថៃ និងភាគីកម្ពុជា ... Read More »

បើកម៉ូតូគេចរថយន្តខាងមុខចូលចំណែកផ្លូវម្ខាងទៀតត្រូវរថយន្តមួយគ្រឿងបុកស្លាប់នៅស្រុកស្អាង

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូ គេចពីរថយន្តដែលបើកនៅខាងមុខ ជ្រុលចង្កូតចូលចំណែកផ្លូវម្ខាងទៀត ត្រូវបានរថយន្តមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាបុក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង១០នាទី នៅលើផ្លូវជាតិលេខ២១  ស្ថិតក្នុងភូមិកោះខែល ... Read More »

អ្នកសារព័ត៌មានជាតិអន្តរជាតិជាច្រើន រង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០២៥នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ការជួបប្រជុំគ្នានេះក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ... Read More »

លោក កុយ គួង បានប្រគល់ព្រះរាជសារតាំងជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ៖ លោក កុយ គួង បានប្រគល់ព្រះរាជសារតាំងជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីនៅរសៀលថ្ងៃទី១១  ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។  សូមបញ្ជាក់ថា ៖ ... Read More »

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មានរួមគ្នាប្រើប្រាស់ស្លាបប៉ាកា តម្កល់ផល ប្រយោជន៍ជាតិជាធំ និងផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ពលរដ្ឋពាក់ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ!

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ។  លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង ... Read More »

ថ្ងៃស្អែក គឺជាខួបលើកទី៦៣ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ (១៥ មិថុនា១៩៦២ – ១៥ មិថុនា ២០២៥)

ភ្នំពេញ ៖ បន្ទាប់ពីរងនូវការឈ្លានពាន និងជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ និងក្រោយពីដំណើរការដោះស្រាយជម្លោះតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា។  ជាលទ្ធផល ក្រោមព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញជាទីបំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ... Read More »

ខ្ចីម៉ូតូមិត្តប្រុសទៅដើរលេង ឲ្យប្រុសផ្សេងឌុបដោយជិះបំពានភ្លើងស្ដុបបុករថយន្ដស៊េរទំនើបរងរបួសធ្ងន់ស្រាល០២នាក់

ភ្នំពេញ ៖ ប្រុសស្រី២នាក់បានរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាបុករថយន្តស៊េរីទំនើប កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅក្រោមស្តុប ព្រះសក្យមុនិចេតិយ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ខេត្ត​ព្រះវិហារ​៖​ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គណៈប្រតិភូទទួលស្វាគមន៍ដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនាម្សិលមិញ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!  ... Read More »

ព្យុះទី១ ឈ្មោះ វូតទីព (Wutip) បន្តមានឥទ្ធិពលលើកម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់៣៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ក្នុង ឆ្នាំ២០២៥ T2501 ដែលមានឈ្មោះ វូតទីព (Wutip) មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ... Read More »

ក្រសួង​សុខាភិបាល​ ចេញ​សេចក្តីប្រកាសព័ត៌មាន​ ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីអាយុ ៦៥ឆ្នាំ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ខេត្ត​តាកែវ​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាស្នើសុំឲ្យបណ្តារដ្ឋដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ​ បានលើកឡើងតាមថា សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា ... Read More »

ក្រុមគ្រួសារសពជនរងគ្រោះបាត់បង់ជីវិត៤នាក់ដោយគ្រោះអគ្គីភ័យ នៅខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយមនុស្សធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ សាខាកាកបាទក្រហម រាជធានីភ្នំពេញ៖ នាយប់ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចាត់ឲ្យ លោកស្រី មុំ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញ ជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ ក្នុងនោះមានការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាននិងសោតទស្សន៍៖  ១-ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ... Read More »

រកឃើញយានយន្តល្មើសចំនួន ២៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកវិន័យ និងសីលធម៌ គឺជាគ្រូ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការសិក្សានិងជីវភាពរស់នៅក្នុងសង្គម

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបិទវគ្គចុះកម្មសិក្សារបស់សិស្ស និស្សិតនិងសមណនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៥ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ... Read More »

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញនិងបិទផ្លូវសួនច្បារមុខវត្តបទុមវតី ១ថ្ងៃដើម្បីរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញលើកទី១៣

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញនិងបិទផ្លូវសួនច្បារមុខវត្តបទុមវតី១ថ្ងៃដើម្បីរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញលើកទី១៣ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ឆ្លើយតបទៅថៃ ៣ចំណុចភ្លាមៗ មិនដល់១២ម៉ោង

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ៖ ... Read More »

នាយឧត្តមសេនីយ៍ អ៊ី ឈាន ជាមេទ័ពខ្លាំងប្រចាំតំបន់ប៉ៃលិន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ គឺជាមេទ័ពខ្លាំងប្រចាំតំបន់ប៉ៃលិន ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍យ៉ាងខ្លី ខ្លឹម ខ្លាំង ... Read More »