ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា (EDC) បានអះអាងថា កម្ពុជាពុំមានការនាំអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់ឱ្យតំបន់ណាមួយនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជនជាតិ និង អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖