ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

គ្រប់ព្រំដែនទាំងអស់កម្ពុជា-ថៃ, អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែប្រជាពលរដ្ឋ ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល

ព្រំដែនកម្ពុជា-ថៃ ៖ បច្ចុប្បន្នភាពតាមព្រំដែន រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ… ត្រូវទាហានថៃ បន្តបិទដដែល ... Read More »

ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញទៀត ក្នុងឆ្នាំ ២០២៥នេះ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ ... Read More »

សម្តេចធិបតី ផ្ញើសារសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន សម្ដេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដម សុក ខា

ភ្នំពេញ ៖ ការបាត់បង់ ឯកឧត្ដម សុក ខា គឺជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អពិសេសចំពោះកូនៗ ចៅៗ ជាទីស្រឡាញ ... Read More »

ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង ទូទៅគឺមានសភាពស្ងប់ស្ងាត់

ខេត្តកោះកុង៖ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្ថានភាពទូទៅគឺមានសភាពស្ងប់ស្ងាត់។ ខាងភាគីថៃបានបិទច្រកជាស្ថាពរ  ប៉ុន្តែខាងភាគីថៃនឹងធ្វើការសម្របសម្រួលដល់ – ពលរដ្ឋខ្មែរដែលមានបំណងចាកចេញពីប្រទេសថៃចូលមកកម្ពុជាវិញ   – ... Read More »

គណបក្សប្រជាជន នឹងរៀបចំមីទ្ទិញថ្ងៃកំណើតបក្ស នាចុងសប្ដាហ៍នេះ ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ នាចុងសប្ដាហ៍នេះគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន នឹងរៀបចំមីទ្ទិញរំលឹកខួបកំណើតរបស់ខ្លួន នៅវិមាន៧មករា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានប្រាប់ឱ្យដឹងថា ... Read More »

កម្ពុជា​ រងការលាបពណ៌ដោយអយុត្តិធម៌៖ ប្រទេសថៃទេ ដែលជាទីជំរកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដ៏ធំលាក់ខ្លួននៅអាស៊ីអាគ្នេយ៍!

ភ្នំពេញ៖ នៅពេលដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានកើនឡើងពាសពេញនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃ បានចាប់ផ្តើមយុទ្ធនាការលាបពណ៌ដ៏គគ្លើនដាក់មកលើប្រទេសកម្ពុជា ដោយដាក់ឈ្មោះក្លែងក្លាយមកឱ្យកម្ពុជា ថាជាជម្រកដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ការលួចបន្លំតាមអ៊ីនធឺណិត។ ប៉ុន្តែការពិត បានបង្ហាញនូវរឿងផ្ទុយពីការចោទនេះទៅវិញ និងក៏ជារឿងមួយ ដែលរដ្ឋាភិបាលក្រុង បាងកក ពិតជាមិនសប្បាយចិត្តក្នុងទង្វើបកអាក្រាតចំពោះប្រទេសរបស់ខ្លួនឯងវិញនេះឡើយ។ ការពិតនោះគឺថា បច្ចុប្បន្នចាប់ពីក្រុងបាងកក ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងវេទិការចែករំលែក ភាពជាអ្នកដឹកនាំ ជំរុញឱ្យមន្រ្តីទាំងអស់ឆ្លុះបញ្ចាំងនិងធ្វើខ្លួនឱ្យក្លាយជាបុគ្គលិកសុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ នៅតាមអង្គភាពរបស់ខ្លួន

ភ្នំពេញ​៖​ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល កាលពីថ្ងៃទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥ម្សិលមិញនេះ​ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ... Read More »

សម្ដេចធិបតី​ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក សូ ម៉ារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន លោក សូ ម៉ារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ... Read More »

យុវជន​ម្នាក់​ ​ដឹងកំហុសបានសំពះអ​ង្វរម៉ូតូនៅចំពោះមុខសមត្ថកិច្ចថា​ លែងធ្វេីបែបហ្នឹងទៀតហេីយ​!

ខេត្ត​កំពង់ស្ពឺ​៖​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​ល​ខេត្ដកំពង់ស្ពឺ​ បានឱ្យដឹងថា​ យុវជនម្នាក់​ ត្រូ​វបានកម្លាំងសមត្ថកិ​ច្ចស្រាវជ្រាវ​ នាំខ្លួនយកមក​អប់រំ​ កាលពីថ្ងៃទី​២៤​ ខែមិថុនា​ ម្សិលមិញនេះ​ បន្ទាប់ពីពាក់ព័ន្ធសកម្មភាព​បង្ហោះម៉ូតូ​នៅតាមផ្លូវសា​ធារណៈកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ... Read More »

រថយន្តជាច្រើនគ្រឿងបុក​​បន្ត​កន្ទុយ​គ្នាកៀប​ជាប់​​គ្នានៅផ្លូវ​សហព័ន្ធ​រុស្សុី

ភ្នំពេញ​៖ រថយន្ត​៥គ្រឿង​កំពុង​តែ​ឈប់​រង់ចាំ​ស្តុប​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿងទៀតបេីក​បរមក​ពី​ក្រោយ​គេ​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ពី​ក្រោយពេញ​ទំហឹង​រុញ​ទៅ​បុក​តៗ​គ្នា​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រឿង​ខ្លួន​ចំណែក​រថយន្តនៅ​មុខ​គេ​បង្អស់​បេីក​ចាកចេញ​ទៅ​បាត់​ភ្លាម​ៗ​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​​ម៉ោង​៨:៣៥នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​​ ចំចំណុចភូមិប៉ព្រក​ខាង​ជើង​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។  ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​ដោយ​គេ​ឃើញ​រថយន្ត​​ទាំង៥គ្រឿង​ខាង​លើ​កំពុង​តែ​ឈប់​តំរង​ជួរ​គ្នា​រង​ចាំ​ស្តុប​ រថយន្ត​នៅ​មុខ​គេ​​ទី​១ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ស​ ដោយ​មិន​ចាំ​ស្លាក​លេខ​នោះ​ចំណែក​ទី​២​ ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BT-0530​ ... Read More »

លោក ចាន់ យុត្ថា ចុះពិនិត្យគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង ដែលសម្រេចបានប្រមាណ ៩៥%

ខេត្តស្វាយរៀង៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព ... Read More »

ស្វែងយល់ អំពី ការជួយសង្រ្គោះបឋមចំពោះពស់ចឹក!

ភ្នំពេញ ៖ ការជួយសង្រ្គោះបឋមចំពោះពស់ចឹក! ៖  I. ការណែនាំ ប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ៖    – ១៧ ប្រភេទមានពិស    – ៦ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ គ្មានអ្នកស្លាប់​ ប៉ុន្តែ​របួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមិថុនាម្សិលមិញនេះ​ បានកើតឡើងចំនួន ៣លើក ប៉ុន្តែ​មិនបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ គ្រាន់​តែ​រងរបួសធ្ងន់ស្រាលចំនួន ... Read More »

អភិបាលខេត្តបាត់ដំបង ជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ វិលត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីបន្តដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់

ខេត្ត​បាត់ដំបង​៖​ រដ្ឋបាលខេត្តបាត់ដំបង ដោយទទួលបានការបញ្ជាផ្ទាល់ពីសំណាក់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ វិលត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីបន្តដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ... Read More »

អភិបាលខេត្តកណ្តាល ៖ ក្រុមជាតិនិយមជ្រុល របស់ថៃ តែងតែងប់ងុល ចង់ឈ្លានពាន ទឹកដីយេីង

ភ្នំពេញ ៖ ថៃ ជាប្រទេសជិតខាងមួយ ដែលមានប្រជាជន ធ្វេីទំនាក់ទំនងជាផលប្រយោជន៍ ជាមួយប្រជាជនយេីង តែក្រុមជាតិនិយមជ្រុល របស់ថៃ តែងតែងប់ងុល ចង់ឈ្លានពាន ទឹកដីយេីង រហូតមាន អនុសញ្ញា បារាំង-សៀម ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន៖ ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជូនសារនយោបាយទៅក្រុមថ្នាក់ដឹកនាំថៃ ជាពិសេសក្រុមជ្រុលនិយម ឲ្យចងចាំសិន្ធិសញ្ញាបារាំង-សៀម ហើយកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ។ តាមរយៈចូលទៅឆ្លើយជាមួយបងប្អូនប្រជាពលរដ្ឋ នៅលើ Facebook នៅរសៀលថ្ងៃទី២៤ ... Read More »

ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥%

ភ្នំពេញ ៖ យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »

ការបង្ហោះវីដេអូ ដែលនាំឱ្យសាធារណជនយល់ច្រឡំថាពាក់ព័ន្ធនឹងបញ្ហាកម្ពុជា ថៃ គឺជាព័ត៌មានភាន់ច្រឡំ ករណីនេះជាព្រឹត្តិការណ៍ដែលបានកើតឡើងនៅប្រទេសដទៃ!

ភ្នំពេញ​៖​ លេខាធិការដ្ឋាន​ គ.ស.ព.ស​ បានឱ្យដឹងថា​ ការបង្ហោះវីដេអូ ដែលនាំឱ្យសាធារណជនយល់ច្រឡំថាពាក់ព័ន្ធនឹងបញ្ហាកម្ពុជា ថៃ គឺជាព័ត៌មានភាន់ច្រឡំ។ ករណីនេះជាព្រឹត្តិការណ៍ដែលបានកើតឡើងនៅប្រទេសដទៃ!។ ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ!។ ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុនធ្វើឱ្យប៉ះពាល់ និងជះផលអវិជ្ជមានដល់សាធារណជនទូទៅ ... Read More »

ចោរគាស់ផ្ទះតាមដំបូល លួចទ្រព្យសម្បត្តិវីង និងផ្ទះគ្រូពេទ្យនៅតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ខេត្តកណ្ដាល៖ បុរសម្នាក់ជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់ផ្ទះតាមដំបូល។ ហេតុការណ៍លួចនេះកើតឡើងកាលពីវេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃទី២២ មិថុនា ២០២៥ នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ... Read More »

រដ្ឋមន្ត្រី​ នេត្រ ភក្ត្រា៖ បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារកងទ័ពកម្ពុជាមក រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ

ខេត្ត​ព្រះវិហារ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​។  ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ... Read More »

លោក នេត្រ ភក្ត្រា ប្រាប់ពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើមថាសូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចតេជោ និងសម្តេចធិបតី ជាមជ្ឈមណ្ឌលដ៏រឹងមាំនៃសាមគ្គីភាពនិងឯកភាពជាតិប្រឆាំងនឹងជនបរទេសឈ្លានពាន

ភ្នំពេញ​៖​ បន្ទាប់ពីបញ្ចប់បេសកកកម្មចុះសួរសុខទុក្ខ និងនាំអំណោយ ថវិកា ថ្នាំពេទ្យ ព្រមទាំងសម្ភារៈប្រើប្រាស់ជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប(ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់)  -ចំនួន ៣២ករណី ឃាត់ ... Read More »

«សម្តេចតេជោ ៖ ថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ព្រោះតែជម្លោះដណ្តើមអំណាចគ្នា»

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមិនក្រោមការបង្ហោះហ្វេសប៊ុកពីកូនប្រុសទាំង៣របស់សម្តេចនៅរសៀលថ្ងៃអង្គារនេះថា ការបង្ហោះរបស់សម្តេចនៅថ្ងៃនេះ គឺចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខានFacebookរបស់សម្តេចរបៀបណាខ្លះ? បើតាមសម្តេចតេជោ គឺតាមរយះការចូលមករំខានលើហ្វេសប៊ុកសម្តេច គឺអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។   សម្តេចតេជោ ... Read More »

សម្តេចតេជោ៖ បងប្អូន៣នាក់ ដែលម្នាក់ដែលចាប់អាជីពខុសគេ តែបានរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពានដូចគ្នា

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «បងប្អូនប្រុស៣នាក់នេះ ម្នាក់ពាក់អាវខ្មៅ (ឯកឧត្តម ហ៊ុន ម៉ានី) ចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។ បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកសុីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ កាលពីតូចសក់ច្រើនជាងគេ ... Read More »

រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងនោះមានម្នាក់ជាថៅកែកាស៊ីណូ៦៧

ខេត្តព្រៃវែង៖ នៅម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា ទល់មុខហ្នឹងស្ថានីយ៍ជញ្ជីងតាគោក ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងនោះមានម្នាក់ដែលគេស្គាល់គាត់ថាជាគឺជាឧកញ៉ា លីយូគៀត ហៅតាបារាំង ... Read More »

ផុតម៉ោងកំណត់ហើយ! អាជីវករផ្សាររ៉ុងក្លឿ និងពលករខ្មែរ បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង បានវិលត្រឡប់មកចូលប្រទេសវិញ នៅម៉ោង៨យប់​ ក្រោមការជួយសម្រួលរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ក្រោយការឯកភាពគ្នារវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ដែលអនុញ្ញាតឲ្យពលរដ្ឋទាំងសងខាងត្រូវវិលចូលប្រទេសរៀងៗខ្លួន​ ក្រោយផុតកំណត់រយៈពេលបីម៉ោង នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរ និងអាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ បានវិលចូលប្រទេសកម្ពុជាវិញអស់ហើយ។ ការប្រញាប់ប្រញាល់វិលចូលប្រទេសវិញ មុនភាគីថៃបិទច្រកទ្វារព្រំដែនស្រុងបញ្ឈប់ឲ្យចេញចូលនោះ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ... Read More »

អាវុធហត្ថខេត្តកំពង់ធំ បំពាក់ឋានន្តរសក្កិជូនយោធិន នៃកងរាជអាវុធហត្ថ ចំនួន ២៣នាក់

កំពង់ធំ ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ ... Read More »

ដើម្បីឱ្យពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត​ អាជ្ញាធរ​កម្ពុជា-ថៃ ឯកភាពគ្នាទុកពេលត្រឹម៣ម៉ោង, ខណៈ​ច្រកទ្វារតំបន់ទុកពេលត្រឹម១ម៉ោង មុនបិទទាំងស្រុង!

ខេត្ត​បន្ទាយមានជ័យ៖ យោងតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលត្រឹម៣ម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនសម្រេចបិទខ្ទប់ច្រកទ្វារអន្ដរជាតិមួយនេះទាំងស្រុង បញ្ឈប់ឲ្យមានការឆ្លងកាត់ទៅវិញទៅមក។ សេចក្ដីរាយការណ៍ដដែល​ ... Read More »

កងទ័ពកម្ពុជា-ជប៉ុន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ... Read More »