ភ្នំពេញ៖ លេខាធិការដ្ឋាន គ.ស.ព.ស បានឱ្យដឹងថា ការបង្ហោះវីដេអូ ដែលនាំឱ្យសាធារណជនយល់ច្រឡំថាពាក់ព័ន្ធនឹងបញ្ហាកម្ពុជា ថៃ គឺជាព័ត៌មានភាន់ច្រឡំ។ ករណីនេះជាព្រឹត្តិការណ៍ដែលបានកើតឡើងនៅប្រទេសដទៃ!។
ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ!។
ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុនធ្វើឱ្យប៉ះពាល់ និងជះផលអវិជ្ជមានដល់សាធារណជនទូទៅ ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នេះជាករណីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចៀសវាង!៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច