ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ថ្ងៃស្អែក ជាថ្ងៃប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ៖ ថ្ងៃស្អែក ជាថ្ងៃប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) ដែលនឹងមានបេក្ខជនចូលរួមប្រឡងប្រជែង ចំនួន ... Read More »

បាក់មែកដើមម្កាក់ព្រៃដ៏ធំមួយ មកសង្កត់លើរថយន្ដ១គ្រឿងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អគ្មានអ្នករងរបួស

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមកចតក្រោមដើមម្កាក់ព្រៃ ស្រាប់តែបាក់មែកដ៏ធំមួយមកបាក់សង្កត់មកលើរថយន្ដបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។  ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង០៩នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ... Read More »

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យឪពុក ម្តាយលើកទឹកចិត្ត និងជំរុញកូនរៀនឱ្យចប់ កុំបោះបង់កណ្តាលផ្លូវ និងរៀនឱ្យចេះ ដើម្បីអនាគតខ្លួនឯង គ្រួសារ ដើម្បីក្លាយជាគ្រឹះដ៏រឹងមាំរបស់ជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឱ្យឪពុក ម្តាយ និងអាណាព្យាបាលទាំងអស់ សូមជំរុញ និងលើកទឹកចិត្តកូនរបស់ខ្លួន ឱ្យបន្តការសិក្សា កុំបោះបង់កណ្តាលផ្លូវ និងរៀនឱ្យចប់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធធ្វេសប្រហែសមិនប្រុងប្រយ័ត្នបណ្តាលឱ្យខ្សែភ្លើងឆក់មនុស្សស្លាប់

ខេត្តសៀមរាប៖ នគរបាលបានបញ្ជូនបុរសពីរនាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបករណីធ្វេសប្រហែស បណ្ដាលឲ្យមានជនរងគ្រោះពីរនាក់ស្លាប់ព្រោះតែត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងកម្មវិធីមង្គលការមួយ។ មន្ត្រីនគរបាលខេត្តសៀមរាបបានអោយដឹងថា ឈ្មោះ ភក្រ្តា ភេទប្រុស អាយុ៤៤ ឆ្នាំ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានជួលរោងការនិងធុងបាស់ពីឈ្មោះ ធូ ... Read More »

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវ ឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ

ខេត្ត​កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។ ... Read More »

ការបង្ហោះវីដេអូដែលបានកាត់តCommentសម្ដេចតេជោ​ភ្ជាប់ជាមួយវីដេអូរបស់ប្រជាពលរដ្ឋដែលកំពុងស្នើសុំឱ្យសម្ដេចជួយរកយុត្តិធម៌រឿងដីធ្លី គឺជាព័ត៌មានបំភ្លៃ!

ភ្នំពេញ​៖​ ការបង្ហោះវីដេអូដែលបានកាត់តComment សម្ដេចតេជោ​ ភ្ជាប់ជាមួយវីដេអូរបស់ប្រជាពលរដ្ឋដែលកំពុងស្នើសុំឱ្យសម្ដេចជួយរកយុត្តិធម៌រឿងដីធ្លី គឺជាព័ត៌មានបំភ្លៃ! នេះជាការផ្សាយដោយចេតនាទុច្ចរិតបំពុលសង្គមរបស់ក្រុមអគតិដែលតែងរិះរកគ្រប់ឧបាយកលញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើសធ្វើឱ្យមានការភាន់ច្រឡំមកលើថ្នាក់ដឹកនាំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ៕ ... Read More »

នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស ... Read More »

ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្នុងករណីឆក់ទូរស័ព្ទតាមដងផ្លូវ​ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត​ព្រះសីហនុ​

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ​ បានទទួលរបាយការណ៍ពីជនរងគ្រោះម្នាក់អំពីការផលិតអំពើលួចដោយការឆក់ទូរស័ព្ទតាមដងផ្លូវ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥​ ក្រោយ​មកម្លាំងជំនាញបាន​ចុះស្រាវជ្រាវបង្ក្រាប​ ... Read More »

លោក ប៉ែន បូណា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃជួបសម្តែងការគួរសម

ភ្នំពេញ ៖ លោក ប៉ែន បូណា កាលពីរសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥  បានអនុញ្ញាតឱ្យ លោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ និងសមាជិកមកពីតំណាងសារព័ត៌មានធំៗរបស់ប្រទេសថៃចំនួន ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅភូមិគ្រឹះចំការមន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

លោក ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល និងកាត់វ៉ែនតា ជូនប្រជាជនស្រុកស្អាង ដោយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តលោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានជួយស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ ព្យាបាល ... Read More »

រដ្ឋមន្ត្រី ឌិត ទីណា​ លេីកទឹកចិត្តឱ្យប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់​ ធ្វេីពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កេីតជាសហគមន៍កសិកម្មទំនេីប​ ដេីម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ​

ខេត្ត​ពោធិ៍សាត់​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ​ លោក​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណេីរ​ នាព្រឹកថ្ងៃទី២៤ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌា អញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ

ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង លោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៤ ... Read More »

បញ្ជូនខ្លួនឃាតកនិងអ្នកផ្សំគំនិត៣នាក់ រំលោភនិងរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ទៅកាន់តុលាការហើយ

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានបញ្ជូនខ្លួនក្រុមជនសង្ស័យ៣នាក់រំលោភនិងរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ នាព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឃាតក៣នាក់ដែលចាប់រំលោភសេពសន្ថវៈហើយរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួសប្លន់យកខ្សែកនិងទូរស័ព្ទត្រូវបានមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីវេលារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។  លោកវរសេនីយ៍ឯកសុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងថា ... Read More »

សម្តេចក្រឡាហោម ស ខេង៖​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៥នេះ ក្រុមការងារគណបក្ស​ប្រជាជនកម្ពុជាគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បានសហការគ្នាខិតខំបំពេញការងារសម្រេចបានលទ្ធផលនានាជាច្រើន

ខេត្តបាត់ដំបង​៖​ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ... Read More »

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការឱ្យតម្លៃ«សន្តិភាព»នៅកម្ពុជាជាគំរូរបស់UN គឺជាមោទកភាពជាតិ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការឱ្យតម្លៃ«សន្តិភាព»នៅកម្ពុជា ជាគំរូសម្រាប់ពិភពលោក គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជា ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង។  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះ បានបញ្ជាក់ថា ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ បន្តមានអ្នកឆ្លងថ្មី​​ ០៦នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៦នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៣ ... Read More »

ឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់បង្ហោះម៉ូតូនៅស្រុកស្អាង

    ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង៦នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួនក្រោយពីក្រុមក្មេងទាំងនេះបង្ហោះម៉ូតូតាមដងផ្លូវ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចផ្លូវលំចុងព្រែកប៉ាងស្ថិតនៅភូមិ ព្រែកប៉ាង ឃុំកោះខែល ... Read More »

រឿង៖ ជីវិតទាសករនាភូមិភាគពាយព្យ(ត)

មិត្តចាន់÷ ឪពុករបស់មិត្តឯងធ្លាប់ធ្វើទាហានមែនទេ?   ខ្ញុំ÷ ពុករបស់ខ្ញុំគឺជាអ្នកស្រែ   មិត្តចាន់÷ ម៉ែរបស់មិត្តធ្លាប់ធ្វើពេទ្យឬ?   ខ្ញុំ÷ ពុក និងម៉ែរបស់ខ្ញុំសុទ្ធតែជាអ្នកធ្វើស្រែចម្ការនៅក្នុងភូមិធ្លកនេះនរណាក៏ស្គាល់គាត់ដែរ។    នៅពេលសួរចម្លើយចប់មិត្តឈឹងបានកាន់ចបដើរមកខាងក្រោយខ្នងរបស់ខ្ញុំ។ ខ្ញុំព្រឺឆ្អឹងខ្នងណាស់ ... Read More »

វឌ្ឍនភាពចុងក្រោយនៃ«អាកាសយានដ្ឋានអន្តរជាតិតេជោ »លំដាប់ថ្នាក់ 4F

ភ្នំពេញ ៖ រូបភាពវឌ្ឍនភាពចុងក្រោយនៃ«អាកាសយានដ្ឋានអន្តរជាតិតេជោ »លំដាប់ថ្នាក់ 4F ដែលនឹងបើកឱ្យប្រតិបត្តិការទទួលជើងហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ... Read More »

ស្វែងយល់ ! ហេតុអ្វីការធ្វើតេស្តឈាមទារក មានសារៈសំខាន់ចំពោះទារកទើបកើត?

ភ្នំពេញ ៖ ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺកង្វះអរមូនទីរ៉ូអ៊ីតពីកំណើត គឺការធ្វើតេស្តឈាមតាមរយៈការជួសកែងជើងទារក ហើយជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដោយយកឈាម១-២តំណក់ពីកែងជើងទារក ហើយទារកមិនទទួលការឈឺចាប់ទេ ព្រោះកន្លែងនៅកែងជើងជាកន្លែងដែលយកឈាមមិនឲ្យទារកឈឺ។ តាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពី ពិការភាពកាយសម្បទា និងស្មារតី។ ១) ហេតុអ្វីការធ្វើតេស្តនេះមានសារៈសំខាន់ចំពោះទារកទើបកើត? ... Read More »

ក្មេងទំនើងថតវីដេអូបង្ហាញអាវុធកាន់ដាវ​ បញ្ចេញ​ក្បួន​យុទ្ធ​វិធី​បង្អួត​ដៃគូម្ខាង​ទៀត​តាម​ tik tok ត្រូវ​បាននាំមកវាស់កម្ពស់

ខេត្តកំពង់ស្ពឺ​៖​ ដោយបានការចង្អុល​ណែ​នាំពីលោ​កឧត្ដម​សេ​នីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំ​ពង់ស្ពឺ​ ករណីបង្រ្កាបក្រុ​មក្មេងទំនេីង​ ​លោ​កវរសេ​នីយ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបាលស្រុកភ្នំស្រួច​ បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌស្រុក​សហការ​ជាមួយ​មូលដ្ឋា​ន​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ត្រែ​ងត្រ​យឹ​ង​ឃាត់មុខសញ្ញា​ក្មេងទំនេី​ងម្នាក់​ដែលបានថតវីដេអូ​សម្ដែង​ក្បាច់​គុន​ ដាវ​ បង្អួត​បង្ហោះ​​តាមប្រព័ន្ធ​បណ្ដាញ​សង្គម​ tik tok ... Read More »

ឃាត់ខ្លួន​ម្នាក់ទៀតហេីយ​! លួចគ្រប់គ្រងគណនីហ្វេសប៊ុក និងបានបន្លំខ្លួនជាម្ចាស់គណនី ផ្ញើសារទំនាក់ទំនងទៅបងប្អូនម្ចាស់គណនីដើម្បីខ្ចីប្រាក់

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

ភ្នំពេញ ៖ លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ ការកោតសរសើរនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ លោក Antonio ... Read More »

គណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ៖​ លើកឡើងពីការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ... Read More »

«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ប្រកាសបើកជាផ្លូវការ

ភ្នំពេញ​៖​ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស ៖ សម្រស់កម្ពុជា-ជាំងស៊ូ ត្រូវបានរៀបចំពិធីប្រកាសបើកជាផ្លូវការ នារាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក វង្សី ... Read More »

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​៖​ ថ្មីៗ​នេះ មានការរកឃេីញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី​ លេីប្រភេទថនិកសត្វមួយចំនួនដូចជា​ សត្វខ្លា ឆ្មា​ ឆ្កែ​ គោ​ សេះ​ ជ្រូក​

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កន្លងមកនេះ​ ជំងឺ​ផ្ដាសាយ​បក្សី​មានការឆ្លងតែទៅលេីសត្វបក្សីព្រៃ​ និងឆ្លងមកបក្សី​ស្រុក និងឆ្លងមកមនុស្ស​ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ​សត្វបក្សីឈឺឬស្លាប់​ ។   នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ ... Read More »

កត្តា​បើកបរល្មើសល្បឿនកំណត់​ និងមិនប្រកាន់ស្ដាំ! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយ​សារ​កត្តា​បើកបរល្មើសល្បឿនកំណត់​ និងមិនប្រកាន់ស្ដាំ​ ធ្វើ​ឱ្យ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភាម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ... Read More »

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដីរហូតដល់៣៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »