ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូចេញពីលេងផ្ទះបងប្អូន ត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅលើផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកកៀរបណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រធ្វើឱ្យជនរងគ្រោះបោកក្បាលនៅនឹងផ្លូវយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្បែរភ្លើងស្តុបផ្សារទំនើបអុីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHONDA CLICK ... Read More »

បុរសម្នាក់រងរបួសធ្ងន់ ខណៈដុតគល់ឫស្សីនិងគល់ឈើខាងក្រោយផ្ទះផ្ទុះគ្រាប់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារដុតគល់ឫស្សីនិងគល់ឈើខាងក្រៅផ្ទះ ហើយផ្ទុះគ្រាប់លាន់ដូចរន្ទះបាញ់បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលនិងបញ្ជូនជនសង្គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។    បើតាមលោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះព្រាប គន្ធា  អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីអំពាវនាវ រកសប្បុរសជន ជួយកងទ័ពការពារខ្សែក្រវ៉ាតព្រំដែន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីអំពាវនាវ រកសប្បុរស់ជន ជួយកងទ័ពការពារខ្សែក្រវ៉ាតព្រុំដែន ឯក ឧត្តម-លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចចរចាពាណិជ្ជកម្មជុំទី១ជាមួយអាម៉េរិក គ្រាន់តែជាការជួបជុំគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កិច្ចចរចាពាណិជ្ជកម្មជុំទី១ជាមួយអាម៉េរិក គ្រាន់តែជាការជួបជុំគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្ម មានភាពស្មុគស្មាញដែលត្រូវការពេលវេលា ... Read More »

នាយករដ្ឋមន្ត្រី និងឧត្តមភរិយា ជួយព្យាបាលវះកាត់បន្ធូរហ្វ្រាំងអណ្តាតនៅមន្ទីរពេទ្យកុមារជាតិ កុមារា រដ្ឋ មិនា អាយុ 2ខែ ជាប់ហ្វ្រាំងអណ្តាត

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំ កុមារា ... Read More »

សិស្សសាលា២នាក់នៅនិងកន្លែងបន្ទាប់ពីបើកម៉ូតូបុករថយន្ត

ខេត្តបន្ទាយមានជ័យៈក្មេងសិស្សសាលា២នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍បើម៉ូតូបុករថយន្ត  នៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥  ចន្លោះបង្គោលគីឡូម៉ែត្រលេខ០០១/០០២   ក្នុងទីប្រជុំជននៅលើកំណាត់ផ្លូវជាតិលេខ១៥៦D ត្រង់ចំណុចផ្លូវបំបែកខាងត្បូងស្ពានវត្តអញ្ចាញ ស្ថិតក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ លោកវរសេនីយ៍ទោ តឹក ប៊ុនថង ... Read More »

ឃាត់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធ ករណីលួចគ្រប់គ្រងគណនី Telegram រួចបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នកស្គាល់គ្នា ឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន៤០លានរៀល

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃ ទី ២៣ ខែឧសភា ឆ្នាំ ២០២៥នេះ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ... Read More »

អាកាសចរស៉ីវិលកម្ពុជា ចេញសេចក្តីជូនដំណឹង៖ ព្រលានយន្តហោះអន្តរជាតិតេជោ បើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការដោយបានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ... Read More »

អ្នកនេសាទជនជាតិវៀតណាមព្រួតគ្នាយកស្នចាក់បុរសនេសាទជនជាតិខ្មែររងរបួសធ្ងន់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកនេសាទម្នាក់បានរងរបួសធ្ងន់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនសង្ស័យជាជនជាតិវៀត១ក្រុមបានព្រួតគ្នាយកស្នចាក់ ក្រោយពីមានទំនាស់បើកកាណូតជាប់មងនិងស្លាបចក្រកាណូត ។ ហេតុការណ៍ហិង្សាបង្កឱ្យរងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥  នៅក្នុងបឹង ទន្លេសាប ចំណុចបាឡត ស្ថិតនៅព្រំប្រ ទល់៣ឃុំ ... Read More »

Update ៖ ចាប់ឃាត់ខ្លួនមនុស្ស២៤នាក់ ពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបេីកល្បែងអនឡាញខុសច្បាប់នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ចាប់ឃាត់ខ្លួនមនុស្ស២៤នាក់ពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់នៅក្រុង-ខេត្តកំពង់ឆ្នាំង មានប្រុសស្រី បរទេសនិងខ្មែរ ។ សូមបញ្ជាក់ថា ៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់មួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចាប់ខ្លួនមនុស្ស២៤នាក់។ តាមការបញ្ជាក់របស់សមត្ថកិច្ចដែលចុះប្រតិបត្តិការបានឲ្យដឹងថា ... Read More »

អគ្គនាយកស៊ីម៉ាក់៖ ក្នុងនាមអ្នកជំនាញបច្ចេកទេស ត្រូវតែមានចំណេះដឹងបច្ចេកទេសច្បាស់លាស់ ទើបធានាបាននូវសុវត្ថិភាពក្នុងពេលប្រតិបត្តិការ

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ក្នុងនាមអ្នកជំនាញបច្ចេកទេសត្រូវតែមានចំណេះដឹងបច្ចេកទេសច្បាស់លាស់ទើបធានាបាននូវសុវត្ថិភាពក្នុងពេលប្រតិបត្តិការ។ លោកអគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា ការរៀបចំការប្រឡងដល់អ្នកជំនាញបច្ចេកទេសគឺជាការធានាគុណភាពចំណេះដឹងខាងបច្ចេកទេស។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី២៣ ... Read More »

សម្ដេចធិបតី ៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីបានបន្តវាយលុកប្រទេសជិតខាង និងកម្ពុជា

ភ្នំពេញ ៖ ខណៈបច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីបានបន្តវាយលុកប្រទេសជិតខាង និងកម្ពុជា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសុខាភិបាល គិតគូររៀបចំ ត្រៀមទុកដាក់ថ្នាំ រកទីកន្លែងទីតាំង សម្រាប់ស្នាក់ព្យាបាលនៅតាមមន្ទីរពេទ្យនានាដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយមិនត្រូវមើលស្រាលជំងឺនេះឡើយ។ ... Read More »

ជំរិតទារប្រាក់តាមអនឡាញ ឈានដល់ជាយសង្កាត់-ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាមរយៈព័ត៌មានបឋមបានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសសង្ស័យជំរិតទារប្រាក់តាមអនឡាញមួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ដោយឃាត់ជនជាតិវៀតណាម២១នាក់ ចិន២នាក់ និងខ្មែរម្នាក់ ព្រមទាំងទូរសព្ទ និងកុំព្យូរទ័រមួយចំនួនផងដែរ។ ... Read More »

បុរសម្នាក់ជាសន្ដិសុខយាមការរោងចក្រមួយកន្លែងត្រូវបានខ្សែភ្លើងឆក់បណ្ដាលស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ

ភ្នំពេញ៖ ភ្ញាក់ផ្អើលទាំងព្រឹក ខណៈបុរសជាសន្ដិសុខម្នាក់ត្រូវបានខ្សែភ្លើងឆក់ផ្ងារស្លាប់ ក្នុងរោងចក្រមួយកន្លែង ក្បែងនិងសុីទែនទឹក កាលពីវេលាម៉ោង ០៦ និង០០នាទីព្រឹក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចរោងចក្រ ខេ ហ្វាញ(ខេមបូឌា) ហ្គាម៉ិន ... Read More »

យុវជនម្នាក់បានជិះម៉ូតូលឿនបុករថយន្តធុនធំដឹកខ្សាច់ពីក្រោយបណ្ដាយឲ្យស្លាប់នៅកន្លែង

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈជិៈម៉ូតូក្នុងល្បឿនលឿននៅពេលយប់បានបុកពីក្រោយរថយន្តដឹកខ្សាច់ រីឯរថយន្តគេចបាត់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ស្ថិតភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។ សមត្ថកិច្ចប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1P-2609បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនបានបុកពីក្រោយរថយន្តធុនធំដឹកខ្សាច់ដែលកំពុងបើកបរយឺតបណ្តាលជនរងគ្រោះបែកក្បាលហូរឈាមនិងបាក់ជើងទាំងពីរនិងស្លាប់នៅនិងកន្លែង រីឯរថយន្តបង្កបានបើកគេចបាត់។ ក្រោយកើតហេតុភ្លាមៗគេឃើញកម្លាំងប៉ុស្តិ៍នគរបាលឃុំបន្ទាយនាងនិងឃុំអូរប្រាសាទនិងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានមកដល់សម្រួលចរាចរណ៍និងធ្វើការវាស់វែងគឺជនរងគ្រោះបានស្លាប់បាត់ជីវិតភ្លាមៗនិងកន្លែងបណ្តាលបែកក្បាលនិងបែកមួកសុវត្ថិភាពនិងបាក់ជើងទាំងសង្ខាងដេកស្លាប់ថ្លុកឈាមនិងម៉ូតូជនរងគ្រោះត្រូវបានបាក់ជាពីរកំណាត់រងការខូចខាតធ្ងន់ធ្ងរហើយពេលនេះមិនទាន់រកឃើញអត្តសញ្ញាណនៅឡើយ។ មន្ត្រីនគរបាលចរារណ៍ផ្លូវគោកស្រុកមង្គលបូរីបានប្រាប់ថាៈក្រោយចុះពិនិត្យវាស់វែងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងកន្លែងកើតហេតុទោះជាពាក់មួកសុវត្ថិភាពក៏ដោយព្រោះល្បឿនបើកបររបស់ជនរងគ្រោញនើកលឿនហួសការកគណត់ ហើយសពជនរងគ្រោះត្រូវបានតម្កលនៅវត្តអូរស្ងួត កំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ដោយឡែកម៉ូតូរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ... Read More »

អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ ជារឿងគួរឲ្យសោកស្តាយ និងជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ចំពោះសកម្មភាពបំភ្លើស បំភ្លៃ បំភាន់ អត្ថន័យផ្ទាំងពាក្យស្លោកផ្សព្វផ្សាយលើបណ្តាញសង្គម​ Facebookឈ្មោះ “Sothea Chhin”

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានសរសេរ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖​ ជារឿងគួរឲ្យសោកស្តាយ និងជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ចំពោះសកម្មភាពបំភ្លើស បំភ្លៃ ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

  ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។  សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះចំនួន០៣នាក់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ឯក ណាត ដាកាល (EK Nath Dhakal)​ អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលជួបសម្ដែងការគួរសម

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម ... Read More »

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន (CAEXPO)

ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការី​ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយ លោក Cheng Gong អគ្គលេខាធិការរងលេខាធិការដ្ឋាន CAEXPO នៅសណ្ឋាគារ ... Read More »

លោកអធិការ ប្រាប់ពីវិធីសាស្ត្របង្ក្រាប និងបង្ការក្មេងទំនើង រហូតធូរស្បើយស្ទើរតែគ្មាន នៅស្រុកបាទី!

ភ្នំពេញ ៖ បញ្ហាក្មេងទំនើង បានក្លាយជាប្រធានបទចោទមួយនៅក្នុងសង្គម។ នៅស្រុកបាទី ខេត្តតាកែវ ការដោះស្រាយករណីនេះ ក៏ក្លាយជារបៀបវារៈការងារមួយដ៏សំខាន់សម្រាប់អធិការដ្ឋាននគរបាលស្រុក បន្ថែមលើបន្ទុកតួនាទី និងភារកិច្ចជាច្រើនទៀត។  លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ទទួលស្គាល់ថា ... Read More »

គ្រឿងញៀនជាង ៣គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបបាន

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមាន ការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ... Read More »

បីកុំ​ បីការពារ​ ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៧នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៧នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ... Read More »

សមត្ថកិច្ចឆ្លើយតបនឹងការផ្សព្វផ្សាយម្ចាស់រថយន្តថាអ្នកជិះម៉ូតូ ជិះមកបុករថយន្តចតចោល ហើយគាត់មិនទាមទារសំណងអ្វីផង ហេតុអ្វីបានជានគរបាលទាមទារ នាំយករថយន្តរបស់គាត់ទៅវាស់វែង?

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថាកាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១៨នាទី ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្ត១គ្រឿង ម៉ាកនីសាន់ ... Read More »

រឿង៖ ជីវិតទាសករនាភូមិភាគពាយព្យ (ត)

រដូវបាចទឹកបានកន្លងផុត ពេលនោះមេកងឈ្មោះ អុន ហៅថាតា ខ្សែតី បានឲ្យពួកខ្ញុំទៅដកស្ទូងវិញម្ដង។ ក្នុងរដូវស្ទូងខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំហូបតែបបរគ្មានរសជាតិសោះ ហើយត្រូវទៅធ្វើការងារទាំងថ្ងៃ ទាំងយប់ និងគ្មានថ្ងៃសៅរ៍អាទិត្យឡើយ ដើម្បីសម្រេចបានតាមផែនការរបស់អង្គការ។ ឈានចូលរដូវប្រាំងមេកងបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវវិញម្ដង។ បន្ទាប់ពីអស់ការងារស្ទូង  និងច្រូតមេកងបានបញ្ជូនខ្ញុំទៅកាប់ព្រៃ ... Read More »

អ្នកដឹកជញ្ជូនអនឡាយម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នទៅបុករថយន្ដត្រង់ផ្លូវបំបែកជាបួន បណ្ដាលឱ្យរបួសសន្លប់ស្ដូកស្ដឹង

​     ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកដឹកជញ្ជូនអនឡាយជិះម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុករថយន្ដឡិចសុីសRX300 ត្រង់ផ្លូវបំបែកជាបួនផ្លោងក្បាលទៅបុកកញ្ចក់រថយន្តរងរបួសធ្ងន់ ភ្លាមៗនោះពលរដ្ឋក៏បានទាក់ទងទៅរថយន្ដសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែតផងដែរ ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង១០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងមូលដ្ឋានបឹងកក់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៩ កែងនឹងផ្លូវលេខ៨២ ... Read More »

នារីជាជំនួយការគ្រូនៅសាលាប្រាយឡាញ៍ម្នាក់ដេីរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គដួលស្លាប់ភ្លាមៗ

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ មានករណីនារីជាជំនួយការគ្រូនៅសាលាប្រាយឡាញ៍ម្នាក់ដេីរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គដួលស្លាប់ភ្លាមៗនៅចំណុចស្នាក់នៅផ្ទះជួល ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។   បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុបានឃើញជនរងគ្រោះដើរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គដួលក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។ សពមានឈ្មោះ  អូន ... Read More »

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ... Read More »

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ៖ សមត្ថកិច្ចកម្ពុជាកំពុងស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក

ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំ កិច្ចសហការពី អាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក។ នេះជាការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ... Read More »

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន២

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា វិមានសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន២ ៖ ១/ ការពិនិត្យ ... Read More »

ដំណឹងមរណភាព ! លោក ហែន កូយ សាស្ត្រាចារ្យរូបវិទ្យាដ៏ល្បីឈ្មោះ បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ

ភ្នំពេញ ៖ និស្សិតកម្ពុជាច្រើនណាស់ ដែលស្គាល់លោក ហែន កូយ សាស្ត្រាចារ្យរូបវិទ្យាដ៏ល្បីឈ្មោះ ជាសាស្ត្រាចារ្យរូបវិទ្យា ផ្តល់ពុទ្ធិឱ្យរហូតដល់រៀនបានធ្វើការងារជាច្រើនក្នុងក្របខណ្ឌរដ្ឋ ជួររាជរដ្ឋាភិបាលជាដើម ។  សូមបញ្ជាក់ថា ៖ លោក ហែន ... Read More »