ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមទុនវិនិយោគជាង ៦០លានដុល្លារ នឹងលេចរូបរាងនៅទឹកដីក្រុងបាវិត នាពេលឆាប់ៗខាងមុខនេះ។ ការបញ្ជាក់របស់លោកបានធ្វើឡើងក្នុងឱកាសដែលលោក តំណាងឱ្យលោក ... Read More »
ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បណ្ដាលឱ្យមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារ ក្នុងស្រុករមាសហែក
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់រងរបួសនិង ប៉ះពាល់ដល់ផ្ទះ ១១ គ្រួសារដោយសារមានខ្យល់កន្ត្រាក់បោកបក់ ក្នុងស្រុករមាសហែក។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ ... Read More »
បុរសម្នាក់ដើរចេញពីរោងចក្រមកតាមផ្លូវ ត្រូវចោរឆក់យកខ្សែ.ក ផ្លាកទីនអស់១តម្លឹង២ជី យកទៅបាត់ មិនរំខានដល់សមត្ថកិច្ចខណ្ឌមានជ័យ
ភ្នំពេញ ៖ ពិតជាស៊យមែន..! ខណៈដែលបុរសម្នាក់កំពុងតែដើរចេញពីរោងចក្រ មកឆ្លងផ្លូវត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកខ្សែ ក ផ្លាកទីនទំងន់១តម្លឹង២ជីយកទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ... Read More »
មោទនភាពរបស់កម្ពុជាទៅវិញទេ ខណៈ «ម៉ោងនេះកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ គឺសូន្យ ហើយពេលនេះកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទូទាំងប្រទេស»
ភ្នំពេញ ៖ «ម៉ោងនេះកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ គឺសូន្យ ហើយពេលនេះកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទូទាំងប្រទេស» ។ នេះជាការលើកឡើងពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែមិថុនា ... Read More »
លោក ហ៊ុន ម៉ានី អញ្ជើញចុះទៅសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានចុះទៅសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ... Read More »
បំបែកបានហើយ! ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្ដើមឡើងចេញពីរឿងគំនុំ
ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោង ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដតាកែវ សហការណ៍ជាមួយកំម្លាំងនគរបាលខេត្ដរតនៈគីរី បំបែកបានហើយ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្ដើមឡើងចេញពីរឿងគំនុំ។ ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស ... Read More »
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរចាត់វិធាន ការ ក្មេងទំនើងដែលបំពាក់បំពង់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការចំពោះក្មេងទំនើងដែលបំពាក់បំពង់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន ដល់ប្រជា ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ព្រោះថ្នីៗនេះមានក្មេងទំនើងច្រើនដែលតែងតែបង្ករំខានដល់បងប្អូនប្រជាពលរដ្ឋ លោកកំពុងប្រកបមុខរបរអាជីវកម្ម អាជីវករលកដូជាដើម ។ ការស្នើសុំបែបនេះរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត លោកស្រីបណ្ឌិត អញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ
ទីក្រុងនីស ប្រទេសបារាំង ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត អញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ... Read More »
លោកនាយឧត្តមសេនីយ៍ ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់កងកម្លាំងនគរបាលជាតិ ឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ
ខេត្តព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ... Read More »
សូមចូលរួមរំលែកទុក្ខ! លោកនាយករងវិទ្យាល័យជីភូម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលអោយលោកនាយករងវិទ្យាល័យជីភូម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ស្ថិត ក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុង បាវិត ... Read More »
កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
ខេត្តកណ្តាល៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានបន្តចាត់តាំងលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែន ... Read More »
សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ មានអ្នកឆ្លងថ្មី ០៦នាក់, មានអ្នកជាសះស្បើយ ០៥នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០៦នាក់, មានអ្នកជាសះស្បើយ ០៥នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រសាសន៍ថា៖ ដូចដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្ដេចតេជោ ហ៊ុន ... Read More »
គ្រាប់ស្វាយចន្ទីកម្ពុជា និងនាំចេញទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើន ខណៈទូតអូស្ត្រាលី និងជប៉ុន បានចាប់ដៃគ្នាជម្រុញការនាំចេញ
ភ្នំពេញ៖ តាមរយៈការគាំទ្រដែលបំពេញឱ្យគ្នាទៅវិញទៅមក ដែលអាចជួយបង្កើនសមត្ថភាពកែច្នៃ និងទទួលបានគ្រាប់ស្វាយចន្ទីកម្ពុជា ដែលកាន់តែមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់នាំចេញទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើននោះ ស្ថានទូតអូស្ត្រាលី និងជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានសហការគ្នាដើម្បីពង្រឹងវិស័យស្វាយចន្ទីរបស់កម្ពុជា។ ជាក់ស្ដែងយោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា គ្រាប់ស្វាយចន្ទីប្រមាណ ៥ ភាគរយប៉ុណ្ណោះនៃគ្រាប់ស្វាយចន្ទីចំនួន ៨៤០ ពាន់តោន ... Read More »
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ ប្រេងសាំង (តម្លៃថេរ) ខណៈម៉ាស៊ូ (ឡើងថ្លៃ ៥០៛) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃពុធទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រេងសាំង (តម្លៃថេរ) ខណៈប្រេងម៉ាស៊ូត ... Read More »
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”
បារាំង៖ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ ... Read More »
រឿង៖ ផ្តិលកេរជីវិត
* រាត្រីទុក្ខព្រួយ ÷ ខ្ញុំអង្គុយសម្ងំក្នុងលេណរដ្ឋានដ៏តូចចង្អៀតមួយ ដែលមានឈើគ្រាក់គ្របពីលើគំនរយ៉ាងច្រើនសម្រាប់ទុកជារនាំងការពារគ្រាប់។ លេណដ្ឋានរបស់ខ្ញុំនៅសល់តែប្រឡោះតូចមួយនៅចំហៀងខាងមុខសម្រាប់ធ្វើជាផ្លូវលូនចេញចូលក្នុងគ្រាមានអាសន្ន។ លេណដ្ឋាននោះមានរាងជាអក្សរអែល។ នៅខាងក្នុងលេណដ្ឋានងងឹតស្លុបហប់មិនសូវមានខ្យល់ចេញចូលទូលំទូលាយដូចបរិយាកាសនៅខាងក្រៅឡើយ។ តាមកន្លៀតឈើមានសត្វគីង្គក់ជាច្រើនក្បាល។ ក្បែរជើងរបស់ខ្ញុំមានពំនូកដីដែលស្រមោចក្រហមពូនគរដើម្បីយកមកធ្វើជារន្ធទីជម្រកស្នាក់អាស្រ័យ។ មួយផ្នែកទៀតនៅក្នុងលេណដ្ឋាន ខ្ញុំឃើញមានការុងអង្ករ អីវ៉ាន់ និងសម្លៀកបំពាក់មួយចំនួនរាយប៉ាយពាសពេញក្នុងរណ្ដៅ។ ... Read More »
តោះស្វែងយល់ អំពី អ្វីទៅជាជំងឺតេតាណូស?
ភ្នំពេញ ៖ តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលអោយមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលអោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ ... Read More »
ស្ថានភាពនៅតំបន់សមរភូមិជួរមុខមុំបី សន្តិភាពព្រំដែន
ខេត្តព្រះវិហារ ៖ ស្ថានភាពនៅតំបន់សមរភូមិជួរមុខមុំបី កាន់តែធូរស្រាល ក្រោយភាគីទាំង២ បានឯកភាពជួបពិភាក្សាគ្នាចំនួន៣ដង ក្នុងមួយសប្តាហ៍ ដោយម្ខាង៧នាក់ តែគ្មានអាវុធក្នុងដៃ។ នេះជាដំណោះស្រាយដែលកើតចេញពីមេដឹកនាំទាំង២ ដើម្បីកាត់បន្ថយភាពតានតឹងខ្លាំងនៅតំបន់សមរភូមិជួរមុខ ចៀសវាងការបាញ់គ្នាដោយប្រការណាមួយ។ យើងទាំងអស់គ្នា សូមជូនពរ និងបន់ស្រន់កុំឲ្យមានប៉ះទង្គិចគ្នាទៀត ... Read More »
លោកបណ្ឌិតជា មុនីឫទ្ធិ ៖ កម្ពុជានិងចិនប្រឆាំងដាច់ខាតចំពោះរាល់ទង្វើ និងសកម្មភាពណា ដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព
ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានលើកឡើងថា ប្រទេសកម្ពុជា និងចិនតែងតែប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រទេសជាតិ និងតំបន់ក៏ដូចជាពិភពលោកទាំងមូលមានសន្តិភាព និងការអភិវឌ្ឍដូចគ្នា។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិតមានប្រសាសន៍ថា ប្រជាជនកម្ពុជាពោរពេញដោយភក្តីភាពចំពោះសន្តិភាព ... Read More »
ព័ត៌មានបឋម! រថយន្តខ្នាតយក្សដឹកផលអនុផលព្រៃឈើ២គ្រឿងជាប់អន្ទាក់សមត្ថកិច្ច សង្ស័យទំនាស់ផលប្រយោជន៍
ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍មុននេះបន្ដិច ព្រឹកថ្ងៃពុធ ១រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងហោចណាស់រថយន្តខ្នាតយក្ស ... Read More »
Update ៖ សម្តេចធិបតី ៖ ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?
ប្រទេសបារាំង ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំនួរថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ? នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ... Read More »
ក្មេងទំនើង២ក្រុមមានសមាជិកជិត១០០នាក់អុកឡុកតាមដងផ្លូវត្រូវសមត្ថកិច្ចស្រុកកៀនស្វាយចាប់បាន១២ នាក់បញ្ជូនទៅតុលាការ
ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងជិត ១០០ នាក់នាំគ្នាជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ កាំបិត និងដំបង ដែលអុកឡុកតាមផ្លូវសាធារណៈរកគូទំនាស់កាប់គ្នា ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយចេញកម្លាំងដេញចាប់បាន ១២ នាក់ យកមកសួរនាំ រួចបញ្ជូនទៅកាន់តុលាការ។ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន ... Read More »
ប្រទះឃើញបុរសម្នាក់ស្លាប់មានក្រមាចងកនៅខ្លោងទ្វារផ្ទះល្វែង១កន្លែងទាំងកណ្តាលអធ្រាត្រ ដោយមិនដឹងពីមូលហេតុ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយមានក្រមាចងក នៅខ្លោងទ្វារផ្ទះល្វែង១កន្លែង កាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៥ នៅផ្ទះល្វែងមួយកន្លែង ក្រោយផ្សារនាគមាស ផ្លូវលេខ៣២៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »
សម្ដេចប្រធានរដ្ឋសភា ឃួន សុដារី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី នៅសប្ដាហ៍ក្រោយរយៈពេល៥ថ្ងៃ
ភ្នំពេញ៖ សម្ដេចសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី នៅសហភាពអឺរ៉ុបដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ពិសេសការងារការទូតសភានៃប្រទេសទំាងពីរក៏ដូចជាលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទំាងពីរឱ្យទទួលបានកាន់តែច្រើនឡើង។ តាមការឱ្យដឹងពីរដ្ឋសភាជាតិ ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ... Read More »
បុរសជាអ្នករកត្រីម្នាក់ ខណៈកំពុងតែជញ្ចាត់ត្រីសុខៗ ស្រាប់តែខ្យល់គរ ដួលស្លាប់ក្នុងទឹកទន្លេសាប
ភ្នំពេញ៖ បុរសជាអ្នករកត្រីម្នាក់អត់បានហូបបាយ ហេីយបានចេញពីផ្ទះទៅរកត្រី ខណៈពេលដែលកំពុងជញ្ចាត់ត្រីសុខៗ បានវិលមុខខ្យល់គរដួលស្លាប់ក្នុងទឹកទន្លេសាប បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៣០ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចផ្លូវមាត់ទន្លេ ក្បែរនិងវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »
នាយឧត្ដមសេនីយ៍ ស សុខា ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះ បានឱ្យអភិបាលនៅតាមបណ្ដាខេត្ត ដែលជាប់ព្រំដែនត្រៀមជម្លៀសពលករដែលវិលចូលប្រទេសវិញ និងពលរដ្ឋរស់នៅតាមព្រំដែនប្រឈម ក្នុងករណីកម្ពុជា និងថៃផ្ទុះអាវុធជាយថាហេតុ ឬការបិទទ្វារព្រំដែន និងរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន ... Read More »
យកដំបងវាយសិស្សសាលារួចយកម៉ូតូជិះបាត់បាន៤ថ្ងៃជាប់ខ្នោះ
ខេត្តកណ្ដាល៖ សិស្សសាលា២នាក់ ជិះម៉ូតូឌុបគ្នា ទៅរៀន ស្រាប់តែមានជនសង្ស័យម្នាក់ឈប់មុខម៉ូតូ រួចយកដំបងឈើជ្រុងដេញវាយជនរងគ្រោះ រួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ លុះបាន៤ថ្ងៃក្រោយមក ជាប់ខ្នោះរបស់សមត្ថកិច្ច ករណី លួចមានស្ថានទំងន់ទោស ។ ករណីចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ... Read More »
ព្រឹកនេះសិស្សានុសិស្សទាំងសងខាងចេញចូលទៅមកសាលារៀនដោយរលូន
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីសិស្សានុសិស្សទាំងសងខាងចេញចូលទៅមកសាលារៀនដោយរលូន។ សូមបញ្ជាក់ថា៖ កាលពីម្សិលមិញកម្ពុជា-ថៃ បានឯកភាពសម្រួលដល់ការចេញ-ចូល របស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ឱ្យបានចូល-ចេញនៅវេលាម៉ោង ០៦.០០នាទីព្រឹក ទាំងសិស្សានុសិស្ស ... Read More »
ទំនងជាស្រវឹងស្រាជនជាតិចិនបើករថយន្តរេចង្កូតបុករះម៉ូតូសណ្តោងរ៉ឺម៉កក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រាបានបើកបររថយន្តរេចង្កូតបុករះរ៉ឺម៉ក និងម៉ូតូ រួមទាំងតុលក់ដូរតាមជញ្ចើមផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅកំណាត់ផ្លូវបេតុង លេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច