ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ស្លាប់មានក្រមាចងកនៅខ្លោងទ្វារផ្ទះល្វែង១កន្លែងទាំងកណ្តាលអធ្រាត្រ ដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយមានក្រមាចងក នៅខ្លោងទ្វារផ្ទះល្វែង១កន្លែង កាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៥ នៅផ្ទះល្វែងមួយកន្លែង ក្រោយផ្សារនាគមាស ផ្លូវលេខ៣២៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីអ្នកភូមិដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ នៅទីតាំងខាងលើមានសភាពងងឹត លុះពេលពលរដ្ឋម្នាក់បានបើកភ្លើងខាងមុខផ្ទះ ស្រាប់តែប្រទះឃើញបុរសម្នាក់ឈ្មោះ កើត សាម៉ី អាយុ៤៨ឆ្នាំ ស្លាប់ដោយមានក្រមាចងកនៅចំរឹងដែកខ្លោងទ្វារផ្ទះ ក្នុងសភាពដោះអាវ ស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌ទឹកប៊ិក។ បន្ទាប់មកអ្នកភូមិក៏នាំគ្នាបើកភ្លើងគ្រប់ផ្ទះ និងបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការហ៊ុមព័ទ្ធខ្សែ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីធ្វើការពិនិត្យសពស្វែងរកមូលហេតុនៃការស្លាប់ មុនប្រគល់ជូនក្រុមគ្រួសារ៕

ដោយ៖ សូរិយា


ចែករំលែក៖